Connect with us

ព័ត៌មានជាតិ

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានដាក់​ចេញនូវ​ប្រកាសស្តីពី​ ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សកម្ម​គ្រីបតូ​ ក្នុង​គោលបំណង​អនុញ្ញាតិ​ឱ្យធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ធនាគារ​ជាតិនៃកម្ពុជា​ និងនីតិបុគ្គលផ្សេង​ទៀត ​​ធ្វើ​ប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ (Cryptoassets) មួយចំនួន​​ នៅកម្ពុជា។ នេះបើយោងតាមឯកសារដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី២៨ ខែធ្នូ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រកាស​នេះ រៀបចំ​ឡើង​ស្របតាម​ស្តង់​ដារ​អន្តរជាតិនា​នា​​ ដូចជា​ស្តង់​ដារ​របស់​គណៈ​កម្មការ​បាសែល​សម្រាប់​ការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ (Basel Committee for Effective Banking Supervision) និង​ក្រុម​ការ​ងារ​ហិរញ្ញវត្ថុ​ (Financial Action Task Force) ដែល​ជាស្ថាប័ន​កំណត់​ស្តង់​ដារ​អន្តរជាតិ​សម្រាប់​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភរវកម្ម​ ព្រមទាំង​និន្នាការ​នៃ​ការ​អភិវឌ្ឍ​វិស័យ​​ហិរញ្ញវត្ថុ​។​

ទ្រព្យសកម្ម​គ្រីបតូសំដៅដល់ឯកតាតម្លៃជាឌីជីថល​ ដោយប្រើប្រាស់គ្រីបតូក្រាហ្វី (Cryp​​tography) និងបច្ចេកវិទ្យាឌីអិលធី​ (Distribute​d ledger technology ឬDLT) ឬបច្ចេកវិទ្យា​ប្រហាក់​​​​​ប្រហែល។ ប្រកាស​នេះ​ បែងចែកទ្រព្យសកម្មគ្រីបតូជា ២ ក្រុម គឺ៖ ទ្រព្យសកម្មគ្រីបតូ ក្រុម១ ជា​ប្រភេទទ្រព្យសកម្មគ្រីបតូដែល​មានការធានាតម្លៃ​ច្បាស់​លាស់​ដោយ​អ្នក​ចេញ​ផ្សាយ​ ឬ ជា​ស្ដេប៊លខ័ញ (Stablecoins) ដែល​បានបំពេញលក្ខខណ្ឌជាទ្រព្យសកម្មគ្រីបតូដែល​មានស្ថិរភាព។ ក្នុង​ន័យ​នេះ ទ្រព្យសកម្មគ្រីបតូ ក្រុម១ មាន​សុវត្ថិភាព​ខ្ពស់។​

សម្រាប់ទ្រព្យសកម្មគ្រីបតូ ក្រុម២ ជាប្រភេទទ្រព្យសកម្មគ្រីបតូដែលមិនបំពេញ​លក្ខណៈវិនិច្ឆ័យ​ជា​ទ្រព្យ​សកម្មគ្រីបតូ ក្រុម១។ ទ្រព្យ​សកម្ម​គ្រីបតូ​ ក្រុម​២ នេះ មិនមានការធានា និង​​មាន​ហានិភ័យ​ខ្ពស់​។​ ឧទាហរណ៍​មួយ​ចំនួនៃ​ទ្រព្យ​សកម្ម​គ្រីបតូ​ ក្រុម២ រួ​មមាន​ Bitcoin, Ether ជា​ដើម និង​​ទ្រព្យ​សកម្ម​គ្រីបតូ​ដែល​មាន​លក្ខណៈប្រហាក់​ប្រហែល​​ផ្សេង​ទៀត។​

ធនាគារ​ពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេង​ទៀត ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត ឬ អាជ្ញាបណ្ណ​ពីធនាគារ​ជាតិនៃកម្ពុជា​ ជា​មុន​សិន​ ដើម្បី​អាច​ធ្វើ​ប្រតិបត្តិការ​​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សកម្មគ្រីបតូ​ ដែល​ក្នុង​នោះ ធនាគារ​ពាណិជ្ជអាច​ធ្វើ​ប្រតិបត្តិការ​ ដូចជា កាន់​កាប់ ទិញ​-លក់ ឬ ជួញ​ដូរ​ទ្រព្យ​សកម្ម​គី្របតូ​ ប៉ុន្តែអាច​ធ្វើ​បាន​តែ​ចំពោះ​ទ្រព្យ​សកម្ម​គ្រីបតូ ក្រុម១ ប៉ុណ្ណោះ​ និងត្រូវ​​មានចំនួន​​កំណត់; ធនាគារ​ពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេង​ទៀត (​ទទួល​បាន​អាជ្ញាបណ្ណ​ពីធនាគារ​ជាតិនៃកម្ពុជា)​ អាច​ផ្តល់​សេវា​ជូន​អតិថិជន​របស់​ខ្លួន​ ដូច​ជា​៖ ១/-ការ​ប្តូ​រ​ទ្រព្យ​​សកម្ម​គ្រីបតូ (ប្តូរ​ពី​សាច់​ប្រាក់​ទៅជាទ្រព្យ​សកម្ម​​គ្រីបតូ ប្តូរ​ពីទ្រព្យ​សកម្ម​គ្រីបតូ​ទៅ​ជា​សាច់​ប្រាក់ ឬ​ ប្តូរពី​ទ្រព្យ​សកម្ម​គ្រីបតូទៅ​ជា​ទ្រព្យ​សកម្ម​គ្រីបតូផ្សេង​ទៀត​), ២/-ផ្ទេរ​ទ្រព្យ​សកម្ម​គ្រី​តូ និង​ ៣/-ការរក្សាទុកឬគ្រប់គ្រងទ្រព្យសកម្មគ្រីបតូ ឬឧបករណ៍ផ្សេងៗពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រី​​បតូ។ ​ទ្រព្យ​សកម្ម​គ្រីបតូដែលអាច​​ត្រូវ​បានធ្វើ​ប្រតិបត្តិការសម្រាប់​សេវា​​ទាំង​នេះ ទោះជា​ទ្រព្យ​សកម្ម​គ្រីបតូ​ ក្រុម​១ និង​ទ្រ​ព្យ​សកម្ម​គ្រីបតូ​ ក្រុម​២ ត្រូវ​តែ​ជា​​ទ្រព្យ​សកម្ម​គ្រីតូដែល​ត្រូវ​បាន​ជួញ​ដូរ​នៅលី​ថ្នាលជួញ​ដូរ​ ដែល​ទទួល​បាន​ការ​អញ្ញាត​ពី​និយ័តករ​មូល​បត្រ​កម្ពុជា​។​​ ព័ត៌មាន​ និង​លក្ខខណ្ឌ​លម្អិត​នៃ​ការ​ធ្វើ​ការ​ប្រតិបត្តិការ​ផ្តល់​សេវា​ទ្រព្យ​សកម្ម​គ្រីបតូ មាន​កំណត់​ក្នុង​ប្រកាស​ដោយ​ឡែក​។​

បើយោងតាមប្រកាសរបស់ NBC  ​ ទោះជាយ៉ាងណា ប្រកាសនេះក៏​មាន​ការ​ហាមឃាត់មួយ​ចំនួន​ ដូចជា​ ធនាគារពាណិជ្ជ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ការ​​បោះផ្សាយទ្រព្យ​សកម្ម​គ្រីបតូ ទោះជា​ក្រុម​ណា​ក៏ដោយ​។ លើស​ពី​នេះ ធនាគារ​ពាណិជ្ជ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្រុម២ ទោះ​ក្នុង​រូបភាព​ដោយផ្ទាល់ ឬដោយប្រយោល។

ជាមួយគ្នានេះដែរ សម្រាប់គ្រឹះស្ថានផ្ដល់សេវាទ្រព្យសកម្មគ្រីបតូ​ ដែ​ល​អាច​ជា​ធនាគារ​ពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេង​ទៀតដែ​ទទួល​បាន​អាជ្ញាបណ្ណ​ពីធនាគារ​ជាតិនៃកម្ពុជា ​មិនត្រូវបានអនុញ្ញាតឱ្យ ​ ប្រើប្រាស់ទ្រព្យសកម្មគ្រីបតូរបស់អតិថិជន សម្រាប់គោលបំណងអាជីវកម្មផ្ទាល់ខ្លួន ផ្តល់មធ្យោបាយផ្តល់កម្ចី និងឱ្យខ្ចីទ្រព្យសកម្មគ្រីបតូរបស់អតិថិជន; ធ្វើសកម្មភាពឬផ្តល់សេវាណាមួយដែលផ្សព្វផ្សាយ ឬផ្តល់មធ្យោបាយសម្រាប់ប្រើប្រាស់ទ្រព្យសកម្មគ្រីបតូ ក្នុងការទូទាត់ទំនិញ និងសេវាកម្ម ពោលគឺ មិនអាចចាយវាយជំនួសរូបិយវត្ថុ ឬរូបិយប័ណ្ណទេ និង ​ផ្សាយពាណិជ្ជកម្មទ្រព្យសកម្មគ្រីបតូជាក់លាក់ណាមួយ ប៉ុន្តែអាចផ្សាយពាណិជ្ជកម្មសេវាកម្មរបស់ខ្លួនបាន។

NBC បានបញ្ជាក់ថា៖« ប្រកាស​នេះ​មាន​វិសាល​ភាព​ចំពោះ​តែ​ធនាគារ​ពាណិជ្ជ គ្រឹះស្ថានផ្តល់​សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេង​ទៀតដែ​ទទួល​បាន​អាជ្ញាបណ្ណ​ពីធនាគារ​ជាតិនៃកម្ពុជា ប៉ុណ្ណោះ។ ក្នុងករណីដែលបុគ្គ​លផ្ដល់សេវាទ្រព្យសកម្មគ្រីបតូមា​ន​បំណងផ្ដល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូប្រភេទមូលបត្រ ឬសកម្មភាពដែ​ល​ចាត់ទុកជាសេវាអន្តរការីក្នុងទីផ្សារមូលបត្រ ដូចជា​ ការបោះផ្សាយ សំណើដាក់លក់ឬទិញ ឬចែកចាយ និងជួញដូរ ជាដើម នឹងត្រូវស្ថិតក្រោមដែនសមត្ថកិច្ច និងត្រូវ​ស្នើសុំការអនុញ្ញាត និង/ឬ អាជ្ញាបណ្ណបន្ថែមពី​និយ័​ត​ករ​​មូលបត្រ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម