ព័ត៌មានជាតិ
អភិបាលរាជធានី ចុះពិនិត្យទីតាំងមុនរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃស្អែក
លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ និងមន្ទីរនានានៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើល លើការរៀបចំ ទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីធានាលើ សន្តិសុខ សុវត្ថិភាព និងពិនិត្យមើលការរៀបចំ បច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វា។ ក្នុងន័យធ្វើយ៉ាង ឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាបផ្ដើមដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ ធ្នូស្អែក នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដំណើរពិនិត្យលើការរៀបចំនេះ លោក ឃួង ស្រេង បានត្រួតពិនិត្យបន្ថែម ជាមួយក្រុមការងារពាក់ព័ន្ធ ទាំងការរៀបចំ សន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានាជាដើម ដើម្បីត្រៀមទទួលស្វាគមន៍ ព្រឹត្តិការបាល់ទាត់ មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ។
ដើម្បីឱ្យកាន់មានសោភ័ណ្ឌភាព និងមានអនាម័យ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមករងារបរិស្ថាន រៀបចំលាងសម្អាត បរិវេន ទាំងក្នុងនិងក្រៅពហុកីឡាដ្ឋានជាតិមរតកតេជោបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ តាមការគ្រោងទុកនឹងមានមហាជនចូលរួមប្រមាណជាង ៥ម៉ឺននាក់។

ក្នុងកិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ ធ្នូ កន្លងមកនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។
លោកបន្តថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជាង ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន ៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។

ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»នេះមានការប្រកួតចំនួន២គូ ។ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA ហើយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA នៅវេលាម៉ោង១៧៖០០នាទី៕
ដោយ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ