Connect with us

សុខភាព

ហេតុអ្វីបានជាអ្នកជក់បារីងាយឆ្លង និងចម្លងកូវីដ?

បានផុស

នៅ

តាម​ការបង្ហាញ​ពី​អង្គការ​សុខភាព​ពិភពលោកកន្លង​មក​បាន​ឲ្យ​ដឹង​ថា មនុស្ស​មាន​ជំងឺ​អ្នក​ជំងឺ​ទឹកនោមផ្អែម បេះដូង ​របេង លើស​សម្ពាធឈាម អ្នក​ជក់​បារី សុទ្ធសឹង​ជា​ប្រភេទ​អ្នក​ងាយ​ប្រឈម​នឹង​ការ​ឆ្លង COVID-19។ ក្នុង​នោះ​អ្នក​ជក់​បារី ងាយ​ឆ្លង និង​ងាយ​ចម្លង។

Smoking probably puts you at greater risk of coronavirus, not less | New  Scientist
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បាន​ជា​អ្នក​ជក់​បារី​ងាយ​ឆ្លង ព្រោះ​មនុស្ស​ប្រភេទ​នេះ​មានសួត​ខ្សោយ ហើយ COVID-19 ពេល​ឆ្លង​ចូល​ទៅ គឺ​វាយ​បំផ្លាញ​សួត ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​កាន់តែ​ពិបាក​ដង្ហើម ហើយ​សួត​ក៏​កាន់តែ​ចុះ​ខ្សោយថែមទៀត។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជក់​បារី​បើ​ឆ្លង COVID-19 ហើយ​ងាយ​ចម្លង​តាម​រយៈ​ការ​ក្អក និង​ការ​បង្ហុយ​បារី ព្រោះ​អ្នក​ជក់​បារី​មាន​បញ្ហា​សួត បូក​រួម​នឹង COVID-19 ចូល​ទៅ​បំផ្លាញ​សរីរាង្គ​មួយ​នោះ​បន្ថែម​ទៀត កាន់តែ​ឈឺ​សួត ពិបាក​ដក​ដង្ហើម ក្អក ហើយ​បើ​សំណាក​តូច​ៗ​ខ្ទាត​ចេញ​ពី​មាត់​ទៅ​ប៉ះ​អ្នក​ដទៃ ហើយ​នោះ​ពិតជា​អាច​ឆ្លង​បាន​យ៉ាង​ពិត​ប្រាកដ។

Coronavirus: 1.3 billion smokers urged to quit to reduce COVID-19 risks |  World News | Sky News

រឿង​ដែល​យើង​គួរ​ចងចាំ​មួយ​ទៀត គឺ​អ្នក​មាន​សួត​ខ្សោយ ឬ​បញ្ហា​ឈឺ​សួត​អ្វី​ផ្សេងៗ ពេល COVID-19 ចូល​ទៅ ធ្វើឲ្យ​សភាព​ជំងឺ​កាន់តែ​ខ្លាំង និង​ចម្លង​ចេញ​ទៅ​មាន​គ្រោះថ្នាក់​ជាង​អ្នក​មាន​សុខភាព​ល្អ។

ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​ជក់​បារី​ថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពាក់​ម៉ាស់​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​ក្អក​ដោយ​គ្មាន​អ្វី​បិទបាំង​មាត់ និង​រក្សា​គម្លាត​ពី​អ្នក​ដទៃ​លើសពី ១ ម៉ែត្រ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កូវីដ​កំពុង​រីក​រាលដាល​ខ្លាំង ប្រុសៗ​គួរ​ផ្ដាច់​បារី​ក្នុង​ពេល​នេះ​ល្អ​បំផុត

ចុចអាន៖ ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លងកូវីដខ្ពស់ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៧ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម