ព័ត៌មានជាតិ
ឈ្មួញព្យាយាមទម្លាក់តម្លៃ កសិករកែច្នៃម្ទេសស្រស់ជាម្ទេសហុយ ១គីឡូក្រាមលក់បានពី ១៥ ០០០ ទៅ ១៧ ០០០ រៀល
បើតាមកសិករដែលប្រកបមុខរបរដាំម្ទេសបានឲ្យកម្ពុជាថ្មីដឹងថា លោកលែងបារម្ភអំពីក្រុមឈ្មួញដើរទម្លាក់តម្លៃម្ទេសទៀតហើយ ខណះរាល់រដូវកាលតែងប្រឈមបញ្ហា២យ៉ាង គឺចំណេញនិងខាតដើម ដោយសារតែក្រុមឈ្មួញបានទម្លាក់តម្លៃតាមតែចិត្តចង់ចំណេញ ខណះការប្រមូលទិញជំហានដំបូងមានតម្លៃសមរម្យ ហើយចាប់ពីលើកទី ២ និង ទី ៣ ឈ្មួញបានទម្លាក់តម្លៃដែលអ្នកដាំមិនអាចទទួលយកបាន។

នៅលើទំហំដីប្រមាន ៥ ហិកតា នៅក្បែរជើងភ្នំស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ប៊ុន ធឿន បានរៀបរាប់ថា ក្រុមគ្រួសារលោកបានពឹងផ្អែកលើផលដំណាំម្ទេសពីមួយរដូវដល់មួយរដូវ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងការសិក្សាររបស់កូនៗ។
មុខរបរដាំម្ទេសនេះតែងតែមានប្រឈមលើបញ្ហាតម្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ នេះបើតាមលោក ប៊ុន ធឿន។ ត្រូវហត់នឿយក្នុងក្រុមគ្រួសារបន្តិច ដោយសារត្រូវកាត់បន្ថយកម្លាំងពលកម្ម លោកត្រូវប្រមូលផលដោយខ្លួនឯងខ្លះ ទើបអាចទប់ទល់បានចំណូលដែលឈ្មួញបានទម្លាក់តម្លៃយ៉ាងច្រើន ដែលតម្លៃជាទូទៅជំហានដំបូងបានចន្លោះពី ៤ ០០០ រៀលទៅ ៤ ៥០០ រៀល តែពេលនេះបានត្រឹមចន្លោះពី ១ ៥០០ រៀលទៅ ២ ៥០០រៀល ប៉ុណ្ណោះ។


កសិកររូបនេះបន្តថា តម្លៃខាងលើនេះគឺលោកឈប់លក់ឲ្យក្រុមឈ្មួញទៀតហើយ ដោយលោកត្រូវប្រមូលហាលឲ្យក្រៀមទាំងអស់ ខណះលោកទើបសម្រេចចិត្តទិញម៉ាសុីនកិនមួយកែច្នៃទៅជាម្ទេសហុយ (ម្ទេសហ្មត់) វិញ ដែលមានទីផ្សារ ហើយក៏ភ័យរឿងមិនខូចខាតដែរ។
លោកអះអាងថា ក្រោយពីលោកបានផ្អាកលក់ម្ទេសស្រស់ ក្រុមឈ្មួញមួយចំនួនក៏បានដំឡើងតម្លៃបានខ្លះទៀត តែលោកនៅតែមិនលក់ ព្រោះម្ទេសក៏ប្រមូលចង់អស់ដែរ ហើយទុកកែច្នៃសម្រាប់ម៉ូយដែលបានកុម្ម៉ង់វិញ។
លោកបន្តថា បើវិធីថ្មីនេះដំណើរការ លោកនឹងបន្តអាជីពថ្មីនេះរហូត ហើយម្ទេសស្រស់ក៏លក់ខ្លះឲ្យតែមានតម្លៃសមរម្យ លោកឈប់បារម្ភរឿងខាតទៀតហើយ ព្រោះពេលនេះលោកមានច្រកចំនួន ២។
លោកបន្តទៀតថា “បើខ្ញុំកែច្នែធ្វើម្ទេសហុយ ម៉ូយទទួលទិញក្នុង១គីឡូក្រាមចន្លោះពី ១៥ ០០០ រៀលទៅ ១៧ ០០០ រៀលដែរ ចឹងចំណូលក៏បានគ្រាន់បើដែរ បើទោះបីពួកគាត់លក់ចេញវិញ ចំណេញប៉ុណ្ណាទៀត ជារឿងរបស់ពួកគាត់ តែសម្រាប់ខ្ញុំ១គី ឡូក្រាម ១៧ ០០០ រៀល អាចទទួលយកបាន ហើយបើតាមខ្ញុំស្មាន យ៉ាងហោចក្នុង១ថ្ងៃ ម៉ូយទទួលយកបានជាង ១០០ គីឡូក្រាមដែរ ព្រោះម្ទេសខ្ញុំដាំប្រភេទម្ទេសដៃនាងលេខ១ ខ្លះគេហៅថា ម្ទេសចង្អុលមេឃ។
បើតាមអ្នកទទួលទិញម្ទេសហ៊ុយបានបង្ហើបថា ពួកគាត់ទិញចូលចន្លោះពី ១៥ ០០០ រៀលទៅ ១៧ ០០០ រៀល ក្នុង១គីឡូក្រាម ហើយពួកគាត់បានលក់ចេញវិញចន្លោះពី ២៥ ០០០ រៀលទៅ ២៧ ០០០ រៀល គ្រាន់បានកម្រៃដោះស្រាយសេដ្ឋកិច្ចគ្រួសារខ្លះ ដោយពួកគាត់ប្រាប់ថា ពួកគាត់មិនមានដីចម្ការទេ គឺរស់អាស្រ័យលើការលក់ដូរបន្លែគ្រប់មុខក្នុងផ្សារជាប្រចាំថ្ងៃ ហើយចំណូលក៏បានគ្រាន់បើដែរ ដូចជាម្ទេសហ៊ុយ ក៏បានចំណេញគ្រាន់បើដែរ ក្នុង១គីឡូក្រាម៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៧ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន