ព័ត៌មានជាតិ
ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកពីស្នាដៃ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ពលរដ្ឋកម្ពុជា
ទិវាសន្តិភាពនៅកម្ពុជា ដែលដំបូងឡើយជាទិវានយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានរៀបចំអបអរសាទរជាលើកទី១នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងឱ្យដឹងថា ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជានេះ គឺដើម្បីរំលឹកពីស្នាដៃជូនដល់កូនខ្មែរជំនាន់ក្រោយ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងពិធីអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា នៅវិមាន ឈ្នះឈ្នះ នាព្រឹកថ្ងៃអាទិត្យនេះ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា៖«ការរំលឹកខួបនៃទិវាសន្តិភាពនៅកម្ពុជា ដើម្បីរំលឹកអំពីការបំពេញភារកិច្ចកន្លងមកដែលមានភស្តុតាងពិតប្រាកដ ក៏ដូចជា ស្នាដៃនានាសម្រាប់ទុកជូនអ្នកជំនាន់ក្រោយ ក្នុងការកសាងនូវមោទនភាពជាតិ សេចក្តីស្រឡាញ់ចំពោះសន្តិភាព ស្អប់ខ្ពើមសង្រ្គាម ការរួបរួមសាមគ្គីក្នុងនាមជាប្រជាជាតិតែមួយ ដោយស្គាល់អំពីសច្ចភាពនៃប្រវត្តិសាស្រ្តរបស់ខ្លួន ជាមាគ៌ាថែរក្សានូវសន្តិភាព ប្រកបដោយចីរភាព»។

ដូចនេះ សម្រាប់លោកប្រមុខការពារជាតិកម្ពុជា ការចូលរួមអបអរសាទររៀបចំពិធីខួបលើកទី២៦នៃការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជាដោយនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាមោទនភាពថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់អត្តសញ្ញាណនៃការគាំទ្រ ការពារ និងថែរក្សាសន្តិភាពនៅកម្ពុជាពីគ្រប់មជ្ឈដ្ឋាន។ ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលបានកសាងបានក្នុងសម័យកាលសន្តិភាពជាង២៦ឆ្នាំមកនេះ ស្របតាមទិសស្លាក មានសន្តិភាព មានការអភិវឌ្ឍ មានការអភិវឌ្ឍ រក្សាបានស្ថិរភាព សន្តិភាព។

និយាយដល់សន្តិភាព គេតែងនឹកឃើញភ្លាមដល់បិតាសន្តិភាព ដល់ស្ថាបនិកនយោបាយ ឈ្នះឈ្នះ គឺសម្តេចតេជោ ហ៊ុន សែន។ សមិទ្ធផលនៃសន្តិភាពនៅកម្ពុជា គឺកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយផ្តើមយកជីវិតជាដើមទុន។ សម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ដទៃទៀត បានលះបង់សាច់ស្រស់ ឈាមស្រស់ ចេញតស៊ូចោលក្រុមគ្រួសារ ដើម្បីប្តូរយកមកវិញនូវសុខ សន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា សមិទ្ធផលនេះ បានក្លាយជាអំណរពរជ័យដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដែលមានសុខសន្តិភាព ឯកភាពជាតិពេញលេញ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជា៥០០ឆ្នាំចុងក្រោយនេះ។ លោក ទៀ សីហា បានអះអាងថា ដំណើរជាតិកម្ពុជាប្រកបដោយវឌ្ឍនភាពក្រោមម្លប់សន្តិភាពនេះ កំពុងតែបន្តដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងរឹងមាំក្នុងការការពារសុខសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កលាទី១ ដែលមានគោលដៅ មានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា