Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

បានផុស

នៅ

សាលាបឋមសិក្សាអូរតាំងឡាំង ស្ថិតនៅភូមិអូរតាំងឡាំង ដែលជាភូមិឧបសម្ព័ន្ធចំណុះឱ្យភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានសភាពចាស់ទ្រុឌទ្រោមគួរឱ្យសង្វែក។ ដំបូលប្រក់ស័ង្កសីចាស់ៗមានសភាពធ្លុះធ្លាយ ពេលភ្លៀងម្តងៗបង្កការរំខានយ៉ាងខ្លាំងដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបង្រៀនរបស់គ្រូបង្រៀន។ ចំណែក ជញ្ជាំងធ្វើពីឈើមានសភាពចាស់ពុកផុយ រលេះចេញពីគ្នាខ្លះៗទៅហើយ តែកូនសិស្ស និងគ្រូបង្រៀន នៅតែបន្តរៀន និងបង្រៀននៅសាលានេះ ព្រោះគ្មានជម្រើសណាផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ សាលាបឋមសិក្សា អូរតាំងឡាំង មានអគារចំនួន២ខ្នងស្មើនឹង៤បន្ទប់ ចាប់ពីថ្នាក់ទី១ រហូតដល់ ថ្នាក់ទី៦ ហើយមានលោកគ្រូបង្រៀនចំនួន៥រូប​​​​​​​​​​​​​​​​​​​​​កំពុងបង្រៀន និងមានសិស្សសរុប៤៥នាក់ ក្នុងនោះ ស្រី២០នាក់។ ដំបូងឡើយ សាលាបឋមសិក្សានេះ មានតែ១ខ្នងប៉ុណ្ណោះ គឺសាងសង់អំឡុងឆ្នាំ២០០៧ សាងសង់ឡើងដោយសហគមន៍ក្នុងភូមិ រហូតដល់ឆ្នាំ២០១៧ ក៏បានសាងសង់បន្ថែមមួយខ្នងទៀត។ ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះ សាលាមានសភាពទ្រុឌទ្រោមទាំង២ខ្នងតែម្តង។

លោកគ្រូ ស៊ីដន ច័ន្ទ នាយកសាលាបឋមសិក្សា អូរតាំងឡាំង បានអះអាងថា កន្លងមក ធ្លាប់មានសប្បុរសជនធ្វើដំណើរមកកាន់សាលានេះ ដើម្បីឧបត្ថម្ភសម្ភារសិក្សាមួយចំនួនទៅដល់សិស្សានុសិស្ស ហើយនៅក្នុងឆ្នាំ២០២២ ក៏មានក្រុមទេសចរផ្សងព្រេង គ្រួសារoffRoadគោព្រៃមណ្ឌលគិរី បានដឹកនាំយកសម្ភារមួយចំនួនផ្តល់ឱ្យសិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងដាក់អំពូលសូឡាមួយគ្រឿងទុកបំភ្លឺក្នុងបរិវេណសាលាផងដែរ។ លោកគ្រូ ស៊ីដន ច័ន្ទ បានបន្តថា កាលពីឆ្នាំ២០២៣កន្លងទៅ មានអង្គការ ផ្លេន ដែលជាអង្គការក្រៅរដ្ឋាភិបាល ក៏បានឧបត្ថម្ភបន្ទប់ទឹកចំនួន១ និងអណ្ដូងទឹកចំនួន១ ដល់សាលាបឋមសិក្សាអូរតាំងឡាំង។

ត្បិតថា មានការឧបត្ថម្ភខ្លះៗក៏ដោយ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់នោះទេ ពិសេសទៀតនោះ គឺនៅពេលនេះ សាលាបឋមសិក្សាអូរតាំងឡាំង មានសភាពចាស់ទ្រុឌទ្រោមទៅហើយ។ ដូច្នេះហើយ ទាំងនាយកសាលា និងលោកគ្រូទាំងអស់នៅសាលាបឋមសិក្សាអូរតាំងឡាំង អំពាវនាវទៅដល់សប្បុរសជន ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ និងជួសជុលឡើងវិញ ដើម្បីបង្កការងាយស្រួលដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សានេះ ព្រោះបច្ចុប្បន្ន សាលាទាំង២ខ្នងនេះ មានសភាពទ្រុឌទ្រោមខ្លាំង ធ្លុះធ្លាយ ស្ទើរទាំងស្រុងទៅហើយ។

បើទោះបីមានសភាពយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ ក៏សាលាបឋមសិក្សាអូរតាំងឡាំង នៅតែជាកន្លែងអប់រំដ៏សំខាន់សម្រាប់សិស្សា​នុសិស្សរស់នៅក្នុងមូលដ្ឋាននេះ។ ឪពុក ម្តាយជាជនជាតិដើមភាគតិចព្នងដែលមានកូន២នាក់កំពុងរៀននៅសាលាបឋមសិក្សាអូរតាំងឡាំង បានប្រាប់ឱ្យដឹងថា ពួកគាត់ តែងតែជូនកូនទៅសាលារៀនជារៀងរាល់ថ្ងៃ ហើយមានអារម្មណ៍សង្វេកផង និងបារម្ភផង នៅពេលឃើញទិដ្ឋភាពសាលា មានភាពទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ពេលរដូវវស្សាចូលមកដល់ ភ្លៀងបានសាចពីជញ្ជាំងផង ស្រក់ពីដំបូលលើផង ធ្វើឱ្យកូនរបស់គាត់ និងសិស្សដទៃទៀត ទទឹកសឹងគ្រប់គ្នា។ ដូចនាយក និងគ្រូនៅសាលាបឋមសិក្សាអូរតាំងឡាំងដែរ ឪពុក ម្តាយ និងអាណាព្យាបាលសិស្ស បានស្នើសុំឱ្យថ្នាក់ដឹកនាំ មេត្តាជួយសាងសង់អគារថ្មីសម្រាប់សិស្សានុសិស្សសិក្សា ដើម្បីងាយស្រួលកុំឱ្យរងនូវភាពលំបាក ពេលកំពុងសិក្សាតទៅទៀត។

ឆ្លើយតបនឹងបញ្ហានេះ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានអះអាងឱ្យដឹងថា មន្ទីរមានគម្រោងសាងសង់សាលានៅទូទាំងខេត្តមណ្ឌលគិរី ដែលត្រូវសាងសង់ថ្មីមានចំនួន១៧អគារ ស្មើ៨៥ បន្ទប់។ លោកថា កន្លងទៅ មន្ទីរ ក៏ធ្លាប់បានស្វែងរកអង្គការដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីសាងសង់អគារថ្មីបន្ថែមទៀតនោះដែរ តែដល់ពេលបច្ចុប្បន្ននេះ មន្ទីរមិនទាន់បានឆ្លើយតបតាមការស្នើសុំតាមគម្រោងសាងសង់អគារថ្មីពីអង្គការដៃគូអភិវឌ្ឍន៍ទាំងនោះបាននៅឡើយទេ។ ក៏ប៉ុន្តែ នៅថ្មីៗនេះ មន្ទីរ ទើបបានសាងសង់អគារសិក្សាថ្ម ដែលជាគម្រោងសាងសង់របស់ធនាគារពិភពលោក នៅក្នុងវិទ្យាល័យទួលព្រីង និងអនុវិទ្យាល័យសុខសាន្ត ដែលកំពុងខ្វះខាត ហើយមន្ទីរអប់រំ ក៏កំពុងតែសាងសង់អគារសិក្សាថ្មី១ខ្នងបន្ថែមទៀតមានចំនួន៥បន្ទប់ នៅវិទ្យាល័យមេម៉ង់ដែលជាថវិការបស់មន្ទីរផងដែរ។

ដោយឡែក ចំពោះសាលា៣ដែលរងការទ្រុឌទ្រោមខ្លាំង រួមមាន សាលាអូរតាំងឡាំង សាលាឡង់ណេះ និងសាលាស្រែឈូក ដែលជាសាលាអាទិភាពរបស់ស្រុកកែវសីមា មន្ទីរ ក៏បានដាក់សំណើទៅធនាគារពិភពលោកបន្ថែមទៀត ប៉ុន្តែ លោកមិនទាន់មានការឆ្លើយតបនៅឡើយទេ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មន្ទីរក៏បានដាក់សំណើរទៅអង្គការWWS បន្ថែមទៀត ដើម្បីជួសជុលសាលាដែលរងការទ្រុឌទ្រោមខ្លាំងក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែ មិនទាន់មានការឆ្លើយតបទេ ដោយខាងអង្គការ សុំសិក្សាទីតាំងតាមផែនទីជាមុនសិន៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ចរាចរណ៍៣៤ នាទីutes មុន

លោកតាអាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ជួបគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកាពីសម្តេចធិបតី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ការអប់រំកុមារតូចជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ពាន អុងកូ តភ្ជាប់ទៅខេត្តត្បូងឃ្មុំ ដែលទើបស្ថាបនារួច

ចរាចរណ៍២៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

Sokha Hotels

ព័ត៌មានពេញនិយម