Connect with us

នយោបាយ

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងជាចំហថា ការអនុវត្តនយោបាយ ឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា គឺការនិយាយដោយផ្ទាល់មាត់ និងបង្កើតជំនឿទុកចិត្តដល់ភាគីទាំងអស់។ សម្តេចតេជោ ថែមទាំងអះអាងទៀតថា ការអនុវត្តនយោបាយឈ្នះឈ្នះនេះ គឺមិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយទេ ប៉ុន្តែ វាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសមួយចំនួនលើពិភពលោកនេះទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃអាទិត្យ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយឈ្នះ ឈ្នះ។ តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ»។

ស្ថាបនិកនយោបាយ ឮឈ្នះឈ្នះ និងជាបិតាសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងទៀតថា ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេស រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ បើតាមសម្តេចតេជោ បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ។

នយោបាយឈ្នះឈ្នះ  គឺជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ និងរកបានសន្តិភាពពេញលេញជូនជាតិមាតភូមិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់បានពន្យល់ថា ដែលហៅថា នយោបាយឈ្នះឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោល គឺខ្មែរឈ្នះទាំងអស់គ្នា។

អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះ ត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈរួចហើយ ដោយវាមានធាតុផ្សំសំខាន់៣ គឺ ទី១.ធានាអាយុជីវិត ទី២. ធានាអាជីពនិងមុខរបរ និងទី៣. ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ រូបមន្តទាំង៣នេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាជំនាន់ក្រោយយកមករៀនសូត្រ ចងចាំ និងអនុវត្តតាម។ នៅក្នុងទិវា សន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងម្តងជាពីរដងពីរូបមន្តដ៏ពិសេសនេះ។ ប្រមុខការពារជាតិកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ គឺជាការនិយាយសន្យាដោយផ្ទាល់មាត់ គ្មានកិច្ចព្រមព្រៀងផ្លូវការទេ ប៉ុន្តែ បានគោរពតាមពាក្យសន្យា ធ្វើឱ្យភាគីជម្លោះមានជំនឿទុកចិត្ត និងបានទម្លាក់អាវុធបញ្ចប់សង្រ្គាមទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១២ វិនាទី មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ១ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម