Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ និង​​ជប៉ុន​ រួម​​គ្នា​​ព្រមាន​​ឥរិយា​បថ​​អស្ថិរភាព​​របស់​​ចិន​

បានផុស

នៅ

សហ​រដ្ឋ​អាមេរិក និង​ជប៉ុន​បាន​ព្រមាន​រដ្ឋបាល​ទីក្រុង​ប៉េកាំងប្រឆាំង​នឹង​«ការ​បង្វិត​បង្ខំ និង​ឥរិយាបថ​អស្ថិរភាព»​កាល​ពី​ថ្ងៃ​​អង្គារ ទី​១៦ ខែ​មីនា បន្ទាប់​ពី​កិច្ច​ពិភាក្សាចំណង​ការទូត​ និង​ការពារ​​ជាតិ​​កម្រិត​កំពូល ដែល​មាន​​បំណង​ពង្រឹង​សម្ព័ន្ធ​ភាព​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើន​ឡើង។

ប្រមុខ​មន្ទីរ​បញ្ចកោណនៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Lloyd Austin និង​អ្នក​ការ​ទូតកំពូល​អាមេរិកលោក Antony Blinken បាន​កំពុង​ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​ខ្លួន​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃច​ន្ទ​​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​រក​ការ​ពង្រឹង​សម្ព័ន្ធ​ភាពក្នុង​​តំបន់ និង​ជា​សារ​មួយ​ទៅ​​រដ្ឋបាល​ទី​ក្រុង​ប៉េកាំង។

ពួក​គេ​នឹង​បន្ត​​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង និ​ង​ពិនិត្យ​មើល​គោល​នយោ​បាយ​ដោយ​រដ្ឋបាល​ថ្មី​​នៃ​វិធីសាស្ត្រ​​របស់​ខ្លួន​​ឆ្ពោះ​​ទៅ​រដ្ឋបាល​ទី​ក្រុង​ព្យុងយ៉ាង​​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ផ្សព្វផ្សាយ​ផ្នែក​ការ​ទូត​ផង​ដែរ។

លោក Lloyd​ Austin​ និង​លោក​ Antony Blinken នៅ​ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​កិច្ច​ពិភាក្សា​នៅ​ទី​ក្រុង​តូក្យូ​បាន​ផ្តោត​លើ​ប្រទេស​ចិន​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​វត្តមាន​កំពុង​កើន​ឡើង​នៅ​​តំបន់​កោះ​ដែល​មាន​ជំលោះ​ជា​មួយ​ប្រទេស​ជប៉ុន ព្រម​ទាំង​ស្ថានភាព​នៅ​កោះតៃវ៉ាន់ និង​ហុងកុង។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​មួយ​​បាន​ចេញ​ផ្សាយ បន្ទាប់​ពី​កិច្ច​ពិភាក្សា​​ទ្វេ​ភាគី​ និង​រួម​គ្នា​ជា​មួយ​សមភាគី​ជប៉ុន ពួក​គេ​បាន​ព្រមាន​ថា ឥរិយាថប​របស់​ចិន​ដែល​មិន​សមស្រប​​នឹង​សណ្ឋាប់​ធ្នាប់​អន្តរជាតិ​ដែល​កំពុង​មាន​ស្រាប់​ បង្ហាញ​ពី​​ការ​ប្រឈម​​ផ្នែក​​នយោបាយ សេដ្ឋកិច្ច យោធា និង​បច្ចេកវិទ្យា។

ពួក​គេ​បន្ថែម​ថា ៖«រដ្ឋ​មន្ត្រី​ប្តេជ្ញា​ចិត្ត​ប្រឆាំង​នឹង​​ឥរិយាបថ​បង្ខិត​បង្ខំ និង​អស្ថិរភាព​ចំពោះ​អ្នក​ដទៃ​នៅ​ក្នុង​តំបន់»។

លោក Blinken បាន​និយាយ​ក្នុង​សន្និសីទ​រួម​គ្នា​ថា ៖«​យើងរួប​​រួម​គ្នា​នៅ​ក្នុង​ទស្សនៈ​វិស័យ​នៃតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើក​ចំហរ ដែលប្រទេស​នានា​​គោរព​តាម​​ច្បាប់ សហ​ការ​គ្នា​នៅ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ និង​ដោះ​ស្រាយ​​ភាព​ខុស​គ្នា​របស់​ពួក​​គេ​ដោយ​សន្តិ​វិធី»។

លោក​ថា ៖«យើង​នឹង​ប្រឆាំង​ បើ​ចាំ​បាច់ នៅ​ពេល​​ចិន​ប្រើប្រាស់​​ការ​បង្ខិត​បង្ខំ ឬ​​ឈ្លាន​ពាន»។

បញ្ហា​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​កូរ៉េ​ខាង​ជើង​ក៏​ស្ថិត​នៅ​លើ​តុពិភាក្សា​​របស់​ពួក​គេដែរ។

លោក Blinken បាន​ចោទ​ប្រកាន់​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​ពី​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​ប្រជា​ធិបតេយ្យ ដោយ​និយាយ​ថា វា​ឃោឃៅ​ដែល​បង្ក្រាប​លើ​​អ្នក​តវ៉ា​ដោយ​សន្តិ​វិធី។

ប៉ុន្តែ​លោក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ស្តី​ពី​ការ​ប្រកាស​​គ្រាប់​បែក​ចុង​ក្រោយ​បំផុត​ពី​​កូរ៉េ​ខាង​ត្បូង ដែល​បង​ស្រី​​មេដឹក​នាំ គីម ជុងអ៊ុន ​បានព្រមាន​ទី​ក្រុង​វ៉ាស៊ីនតោន​​នៅ​ព្រឹក​ថ្ងៃ​អង្គារប្រឆាំង​នឹង​ការ«​តស៊ូ​ដើម្បី​សាយភាយ​នូវ​ក្លិន​នៃ​រំសេវទៅ​លើ​ដី​របស់​យើង​ឆ្លង​ពី​មហា​សមុទ្រ»។

សេចក្តី​ថ្លែង​ការណ៍​រួម​បាន​អំពាវ​នាវ​​ជា​ថ្មី​​ម្តង​ទៀត​​​ដល់​ទី​ក្រុង​ព្យុងយ៉ាង​​ឲ្យ​រំសាយ​​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ដោយ​ព្រមាន​ថា ​អាវុធ​របស់​កូរ៉េ​ខាង​ជើង​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ និង​ស្ថិរភាព​អន្តរជាតិ។

លោក Blinken បាន​និយាយ​ថា ទី​ក្រុង​វ៉ាស៊ីនតោនតែង​តែ​ពិនិត្យ​មើល«​ថា​តើ​វិធាន​ការ​ណ៍​ដាក់​សម្ពាធ​ផ្សេង​ៗ​​អាច​មាន​ប្រសិទ្ធភាព​​ដែរ​ឬ​ទេ​ ថា​តើ​មាន​ផ្លូវ​ការ​ទូត​ដែល​សម​​ហតុ​ផល​ដែរ​ឬ​ទេ»​ ខណៈ​ខ្លួន​បាន​ពិនិត្យ​មើល​គោល​នយោ​បាយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​។

ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានា​ធិបតី ចូ បៃដិន​ ក្នុង​ការ​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​២​នាក់​មក​កាន់អាស៊ី​ត្រូវ​បាន​​គេ​មើល​ឃើញ​​ថា ជា​ភស្តុតាង​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋបាល​​ដើម្បី​បង្កើត​របៀប​វារៈ​ជា​មួយ​ទី​ក្រុង​ប៉េកាំង។

សូម្បី​មុន​ពេល​លោក Blinken និង​ Austin ​បាន​កំណត់​ ពួក​គេ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​គំនិត​រួម​មួយ​ដែល​ប្រឆាំង​នឹង​ការប្រែ​ប្រួល​របស់​ទី​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​​អាច​ជា​របៀប​វារៈ​កំពូល​របស់​ពួក​គេ។

ពួក​គេ​បាន​សរសេរ​នៅ​កាសែត​ Washington Post ថា ៖«យើ​ង​រួម​គ្នា​​នឹង​ធ្វើ​ឲ្យ​ចិន​ទទួល​ខុស​ត្រូវ។ ប្រសិន​បើ​យើង​មិន​ធ្វើ​សកម្មភាព​ដាច់​ខាត​ និងដឹក​នាំ​ទេ ទី​ក្រុង​ប៉េងកាំង​ធ្វើ​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម