Connect with us

ព័ត៌មានអន្ដរជាតិ

ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

បានផុស

នៅ

បើកទំព័រឆ្នាំថ្មីភ្លាម សហរដ្ឋអាមេរិក ត្រូវរងគ្រោះដោយការវាយប្រហារភេរវកម្ម បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់ក្នុងទីក្រុង New Orleans នៃរដ្ឋ Louisiana ខណៈហេតុការណ៍មួយទៀត មានការបំផ្ទុះរថយន្ត Cybertruck មួយគ្រឿង នៅខាងក្រៅសណ្ឋាគាររបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការវាយប្រហារនៅ New Orleans, តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៥ ភេរវករបានបើករថយន្តភីកអាប់មួយគ្រឿង បុករះសម្លាប់មនុស្ស១៥នាក់ និងបណ្តាលឲ្យ៣៥នាក់ទៀតរងរបួស មុនពេលប៉ូលិសបាញ់សម្លាប់គាត់នាវេលាម៉ោង៣ទាបភ្លឺ។

បូលិសបញ្ជាក់ថា ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas។ ក្រោយមក FBI បានរកឃើញទង់ក្រុមរដ្ឋឥស្លាម អាវុធនិងគ្រាប់បែកនៅក្នុងរថយន្ត ព្រមទាំងនៅកន្លែងផ្សេងទៀតក្នុងតំបន់ ដូច្នេះក្រុមស៊ើបអង្កេតហ៊ានសន្មត់ថា បុរសវ័យ៤២ឆ្នាំរូបនេះ មិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។

ភេរវករមានឈ្មោះ Shamsud-Din Jabbar (រូបថត៖ FBI)

បន្ទាប់ពីការវាយប្រហារនេះ អភិបាលក្រុង New Orleans បានប្រកាសលុបចោលព្រឹត្តិការណ៍ធំៗជាច្រើន ជាពិសេសកម្មវិធី Sugar Bowl ដើម្បីសុវត្ថិភាព។

ចំណែកហេតុការណ៍មួយទៀតនៅទីក្រុង Las Vegas ឯណោះ, រថយន្ត Cybertruck មួយគ្រឿង បានផ្ទុះនៅខាងក្រៅសណ្ឋាគាររបស់លោក ត្រាំ បណ្តាលឲ្យស្លាប់អ្នកបើក និងបង្ខំឲ្យមានការជម្លៀសមនុស្សជាប្រញាប់។

រថយន្ត Cybertruck ផ្ទុះនៅខាងក្រៅសណ្ឋាគាររបស់លោក ត្រាំ (រូបថត៖ X)

ករណីនេះកំពុងត្រូវបានគេស៊ើបអង្កេត ខណៈមានការសង្ស័យថា នេះជាសារព្រមានទៅលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla ព្រោះតែលោកមានទំនាក់ទំនងស្អិតរមួតជាមួយលោក ត្រាំ និងបានជួយអ្នកសាធារណរដ្ឋឲ្យឈ្នះការបោះឆ្នោតអាមេរិក។

សម្រាប់ការវាយប្រហារភេរវកម្មទាំងពីរខាងលើនេះ បានចោទជាក្តីកង្វល់ចំពោះសន្តិសុខអាមេរិកសម្រាប់ឆ្នាំ២០២៥ ជាពិសេសក្រោយពេលលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការនៅប៉ុន្មានសប្តាហ៍ទៀត។ សូម្បីតែអំឡុងពេលឃោសនាបោះឆ្នោត លោកក៏ត្រូវគេលបធ្វើឃាតមួយលើកជាពីរលើកផងដែរ ដូច្នេះហើយគេបារម្ភថា តើទៅថ្ងៃខាងមុខ សហរដ្ឋអាមេរិកនិងលោក ត្រាំ មានរឿងអ្វីកើតឡើងទៀត៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​សមត្ថកិច្ច​​អាមេរិក​​បាញ់សម្លាប់​​បុរស​ម្នាក់​សង្ស័យ​បង្កភេរវកម្ម​​នៅថ្ងៃ​​បុណ្យ​ឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤៣ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម