ព័ត៌មានជាតិ
សហជីព និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា រិះគន់ទង្វើរទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដែលញុះញង់រឿងឧប្បត្តិហេតុឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ
សហជីព និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ចេញមុខច្រានចោលនូវទង្វើរទុច្ចរិតរបស់ក្រុមជ្រុលនិយមមួយចំនួនដែលញុះញង់ និងបង្កចលាចលជុំវិញឧប្បត្តិហេតុឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅយប់ឆ្លងឆ្នាំសកល២០២៥នេះ ដោយពួកគេអះអាងថា វាគ្រាន់តែជាឧប្បត្តិហេតុចៃដន្យ និងជាបញ្ហាបច្ចេកទេសតិចតួច។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងយ៉ាងដូចច្នេះថា «ឧបហេតុឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ខ្ញុំគិតថា វាជារឿងកំហុសបច្ចេកទេសតិចតួច មិនមែនជារឿងធំដុំអីទេ ហើយក៏មិនមានបញ្ហាគ្រោះថ្នាក់អ្វីដល់ប្រជាពលរដ្ឋដែលកំពុងលេងកម្សាន្តនៅទីនោះដែរ។ ដូច្នេះបងប្អូនកុំជ្រួលច្របល់ដូចដែលក្រុមទុច្ចរិតទាំងនោះលើកឡើង ដែលគ្មានផលប្រយោជន៍អ្វីដែរ»។ លោកបន្តថា «ក្រុមប្រឆាំងអស់នោះ គឺដេករកវិធីញុះញង់ លាភពណ៌ គោលបំណងបង្កចលាចលដល់សង្គម ខណៈដែលពលរដ្ឋខ្មែររាប់លាននាក់កំពុងសើចសប្បាយក្នុងកម្មវិធីសាទរកម្ពុជា។ សង្គមណាក៏មានរឿងចៃដន្យកើតឡើងដែរដូចជា នៅបារាំងឆេះរហូតដល់ព្រះវិហារសក្ការ:អាយុរាប់រយឆ្នាំផង ម្ដេចមិនថា បារាំងជិតដួលរលំ អ៊ីចឹងសូមបងប្អូនកុំជឿតាមពួកជ្រុលនិយមទាំងអស់នោះ»។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំជឿតាមជំនឿដែលក្រុមប្រឆាំងគ្មានក្បាលគ្មានកន្ទុយទាំងអស់នោះប្រឌិតបោកប្រាស់ប៉ុណ្ណោះ ព្រោះពួកគេកំពុងទាល់ច្រក គ្មានលេសអ្វីច្រើនសម្រាប់បង្កចលាចលក្នុងសង្គម ទើបពួកគេខិតខំប្រឌិតរឿងជាច្រើនទាំងដែលគ្មានភ័ស្តុតាង គ្មានមូលដ្ឋានច្បាស់លាស់។
លោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បីមនុស្សធម៌បានលើកឡើងថា ៖«រឿងជំនឿខ្លះ សូមបងប្អូនគួរពិចារណា គ្រាន់ឧប្បត្តិហេតុឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ យើងជឿលើកទស្សនៈសុទ្ធតែមានភាពវឹកវរ ឬប្រផ្នូលមិនល្អ? ចុះកាលឆេះព្រះវិហារ ណូតត្រាដាម (Notre-Dame) ដែលជាបូជនីយដ្ឋាន សម្បត្តិវប្បធម៌ដ៏អស្ចារ្យមួយរបស់ប្រជាជាតិបារាំង និងមានអាយុកាលជាង ៨០០ឆ្នាំមកហើយនោះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅថ្ងៃទី ១៥ មេសា ២០១៩ តើបារាំងមានវឹកវរដែរទេ? សូមអស់លោកអ្នកវិភាគដូរបាយមួយចំនួន កុំទាញព្រឹត្តិការណ៍នេះទៅភ្ជាប់រឿងនយោបាយ វាមិនមានផលចំណេញអ្វីទេ»។
លោកបន្តថា បញ្ហាបច្ចេកទេសតូចតាចទាំងអស់នេះ វាមិនមែនជាឧបសគ្គក្នុងការជួបជុំគ្នាក្នុងភាពសប្បាយរីករាយដើម្បីជូនដំណើរឆ្នាំចាស់ និងការឈានចូលឆ្នាំសកលថ្មី២០២៥នេះទេ។ ម្យ៉ាងទៀត វាមិនមែនមានតែពិធីកុះករត្រឹមតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ សហគមន៍នានាតាមបណ្តាខេត្ត ទីរមណីយដ្ឋានជិតឆ្ងាយនានា ត្រូវគេឃើញមានការរៀបចំតុបតែងភ្លើងពណ៌ប្រណិត ជាមួយនឹងការបង្កើតផ្ទាំងទស្សនីយភាពផ្សេងៗគួរឱ្យចង់គយគន់យ៉ាងក្រែលែង។
នេះហើយគឺជាភាពរីករាយរបស់ខ្មែរក្នុងសម័យសន្តិភាពដ៏រុងរឿងក្រោមនយោបាយឈ្នះ-ឈ្នះ ដែលប្រែក្លាយប្រទេសពីសង្គ្រាមស៊ីវិលកាល២៦ឆ្នាំមុន ក្លាយជាប្រទេសស៊ីវីល័យមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក។
លោក សុផាន់ណា បន្ថែមថា ចំណែកក្រុមជ្រុលនិយមក្នុងពេលទិវាដំណាច់ឆ្នាំសកលចាស់ ឈានចូលឆ្នាំសកលថ្មី បានបន្តបង្ហោះសម្តីញុះញង់តាមបណ្តាញសង្គមនូវរឿងចោទប្រកាន់ដដែលៗនូវស្អីដែលគេចោទថាមានទឹកដីខ្មែរ ត្រូវបានបរទេសជិតខាងលួចឆក់ប្លន់ ឬការចោទថាមានអំពើបំពានសិទ្ធិមនុស្សនោះជាដើម ដែលទស្សនចោទប្រកាន់គិតតែរឿងអាក្រក់ៗទាំងនេះ កំពុងដើរផ្ទុយពីរូបភាពពិត ដែលកំពុងកើតឡើងក្នុងពេលដែលឆ្នាំសកលចាស់ ត្រូវបានផ្លាស់ឈានចូលឆ្នាំសកលថ្មី២០២៥។
លោកថា ឧបាយកលក្រុមជ្រុលនិយម ដែលលាក់បាំងក្រោមស្លាកស្នេហាជាតិ គឺជាទង្វើមិនត្រឹមតែបំភ្លៃការពិតជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់រកការបង្អាក់សន្តិភាព និងស្ថិរភាពក្នុងប្រទេសដែលប្រជាពលរដ្ឋបានសោយសុខរយៈពេល២៦ឆ្នាំរួចមកនេះទៀត។ ភាពវិវឌ្ឍជាវិជ្ជមានជាមួយនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការនាំប្រទេសសម្រេចចក្ខុវិស័យឆ្នាំ២០៥០ គឺជាការធ្វើឱ្យក្រុមជ្រុលនិយមខកចិត្តជាខ្លាំង ដោយសារតែបំណងរបស់ពួកគេដែលចង់នាំប្រទេសដើរថយក្រោយទៅកាន់សង្គ្រាមសាជាថ្មីវិញនោះត្រូវបានពិភពលោក ធ្វើជាសាក្សីនៃការឃើញនូវភាពរីកចម្រើននៃដំណើរសេដ្ឋកិច្ចជាតិខ្មែរនោះទៅវិញ។
ដូច្នេះតាមរយៈការបន្តវោហាសាស្ត្រចោទប្រកាន់ការបាត់បង់ទឹកដី ការបំពានសិទ្ធិមនុស្ស ឬអំពើពុករលួយយ៉ាងណាក៏ដោយសាក្សីនៃភាពរីកចំរើនដ៏ពិតប្រាកដរបស់ជាតិកម្ពុជា ក្រោមម្លប់សន្តិភាពនៃរាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា គឺមិនបាននាំឱ្យឥទ្ធិពលរបស់កម្ពុជា នឹងធ្លាក់ចុះដោយសារតែវោហាសាស្ត្រចោទប្រកាន់ទាំងនោះឡើយ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់