ព័ត៌មានអន្ដរជាតិ
FBI រកឃើញគ្រាប់បែកច្នៃ១៥០គ្រាប់ក្នុងផ្ទះបុរសម្នាក់នៅរដ្ឋVirginia
ស្របពេលមានអំពើហិង្សានិងការសង្ស័យជាប់ពាក់ព័ន្ធអំពើភេរវកម្មនៅសហរដ្ឋអាមេរិក ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP បានឲ្យដឹងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ខអាមេរិក (FBI) បានរកឃើញឃ្លាំងផ្ទុកគ្រឿងផ្ទុះដ៏ធំបំផុតមួយនៅក្នុងផ្ទះរបស់បុរសម្នាក់នៅរដ្ឋ Virginia ដែលជាការរកឃើញគ្រាប់បែកកែច្នៃក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន។
AP បានយោងឯកសាររបស់រដ្ឋអាជ្ញាសហព័ន្ធ បានលាតត្រដាងឲ្យឃើញថា ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសគ្រាប់បែកបំពង់ជាង១៥០ និងឧបករណ៍ផលិតនៅផ្ទះផ្សេងទៀតនៅពេលដែលពួកគេបានឆែកឆេរផ្ទះរបស់លោក Brad Spafford ភាគពាយព្យនៃទីក្រុង Norfolk កាលពីថ្ងៃទី១៧ខែធ្នូ ដែលជាការរឹបអូសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រការរឹបអូសរបស់ FBI។
អំឡុងពេលឆែកឆេរ FBI បានរកឃើញកាំភ្លើងវែង និងគ្រឿងផ្ទុះមួយចំនួន។ អ្នកបច្ចេកទេសបានបំផ្ទុះវាចោលភាគច្រើននៅលើទីតាំងនោះ ព្រោះមិនមានសុវត្ថិភាពក្នុងការដឹកជញ្ជូន និងមួយចំនួនត្រូវបានរក្សាទុកសម្រាប់ការវិភាគ។
យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា គ្រាប់បែកភាគច្រើនត្រូវបានគេរកឃើញនៅក្នុងយានដ្ឋានមួយនៅផ្ទះនៅ Isle of Wight County រួមជាមួយនឹងឧបករណ៍ និងសម្ភារសម្រាប់ផលិតគ្រាប់បែក។ គ្រាប់បែកបំពង់ទាំងនោះត្រូវបានដាក់ក្នុងកាបូបស្ពាយនៅក្នុងបន្ទប់គេងរបស់ផ្ទះ ដោយគ្មានសុវត្ថិភាព ខណៈនៅក្នុងផ្ទះមានប្រពន្ធ និងកូនតូចពីរនាក់របស់ថែមទៀត។
បន្ទាប់ពីការរកឃើញនេះលោក Spafford អាយុ ៣៦ឆ្នាំត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដោយបំពានច្បាប់ជាតិអាវុធ។ មន្ត្រីអនុវត្តច្បាប់ចោទថាលោកថែមទាំងមានកាំភ្លើងខ្លីមិនបានចុះបញ្ជីថែមទៀត។ លើសពីនេះព្រះរាជអាជ្ញាថាលោកប្រឈមមុខនឹង ការចោទប្រកាន់ដែលអាចមានបន្ថែមជាច្រើនទាក់ទងនឹងគ្រឿងផ្ទុះ។
គួររម្លឹកថាការស៊ើបអង្កេតបានចាប់ផ្តើមនៅឆ្នាំ ២០២៣ នៅពេលដែលអ្នកផ្តល់ព័ត៌មានបានប្រាប់អាជ្ញាធរថាលោក Spafford កំពុងស្តុកទុកអាវុធ និងគ្រាប់រំសេវ ។ អ្នកផ្តល់ព័ត៌មានដែលជាមិត្តម្នាក់បានប្រាប់អាជ្ញាធរថាលោក Spafford បានខូចដៃរបស់គាត់នៅឆ្នាំ ២០២១ ដោយមានម្រាមដៃទែពីរនៅដែស្ដាំប៉ុណ្ណោះ ខណៈពេលលោកកំពុងធ្វើគ្រឿងផ្ទុះនៅផ្ទះ។ អ្នកផ្តល់ព័ត៌មានបានប្រាប់អាជ្ញាធរថាលោក Spafford ទំនងជាគ្រោងកំណត់គោលដៅដោយហេតុផលនយោបាយ។
នៅក្នុងសវនាការកាលពីថ្ងៃអង្គារ ចៅក្រមសហព័ន្ធ Lawrence Leonard បានកំណត់ថា Spafford អាចត្រូវបានដោះលែងឱ្យជាប់ឃុំក្នុងផ្ទះនៅផ្ទះម្តាយរបស់គាត់ ប៉ុន្តែបានយល់ព្រមរក្សាគាត់ឱ្យជាប់ឃុំខណៈពេលដែលរដ្ឋាភិបាលដាក់អំណះអំណាងបន្ថែមទៀត។
ចំណែកមេធាវីការពារក្តីលោក Spafford បានសរសេរថា «មិនមានភស្តុតាងមួយចំនួននៅក្នុងកំណត់ត្រាដែលថាលោក Spafford ធ្លាប់បានគំរាមកំហែងនរណាម្នាក់ទេ ហើយការចោទប្រកាន់ថានរណាម្នាក់អាចមានគ្រោះថ្នាក់ដោយសារតែទស្សនៈនយោបាយ និងការបញ្ចេញមតិរបស់ពួកគេគឺមិនសមហេតុសមផលទេ»៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់