Connect with us

ព័ត៌មានជាតិ

អាងស្ទាក់ទឹកចំនួន ២ ស្រុកមោងឬស្សី អាចឱ្យកសិករប្រើទឹកបានខួបប្រាំង-វស្សា

បានផុស

នៅ

បើ​តាម​មន្ត្រី​ជំនាញ​បាន​អះអាង​ថា បច្ចុប្បន្ន​ស្រុក​មោងឬស្សី​ ក្នុង​ខេត្ត​បាត់ដំបង​មាន​សំណង់​ស្ទាក់​ទឹក​ចំនួន ២ ដែល​អាច​ស្រោចស្រព​លើផ្ទៃដីកសិកម្ម ៧ ម៉ឺន ៣ ពាន់ហិតា។ ក្នុង​នោះ មាន​សំណង់​ទំនប់​ស្ទាក់​ទឹក​រាម​គន់ ស្ថិត​ក្នុង​ឃុំជ្រៃ និង អាង​ទំនប់​ចក នៅ​ឃុំ​កកោះ ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រជាកសិករ​ក្នុង​ស្រុក​មោងឬស្សី​ សម្រាប់​ទាញ​យក​ប្រភព​ទឹក​ទៅ​ប្រើប្រាស់​លើ​ផល​ដំណាំ​ស្រូវ បាន​ទាំង​ខួប​ប្រាំង និង​ខួប​វស្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព ហន អភិបាល​ស្រុក​មោងឫស្សី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យដឹងថា សម្រាប់​ប្រពន្ធ័​ធារាសា្រស្ត នៅក្នុង​ស្រុក​មោងឬស្សី បច្ចុប្បន្ន​មាន​ពីរ ក្រោយ​ពី​សំណង់​ស្ទាក់​ទឹករាមគន់​បាន​ធ្វើរួចរាល់ ហើយ​ទំនប់​ស្ទាក់​ទឹករាមគន់​នេះ បាន​ទាញ​ប្រភព​ទឹក​ពី​ទំនប់​អាង​ទឹក​បាសាក់ ក្នុង​ស្រុក​រុក្ខគីរី មាន​ប្រឡាយ​មេ ប្រវែង ១៩ គីឡូម៉ែត្រ និង​ប្រឡាយ​រង​ប្រវែង ១២២ គីឡូម៉ែត្រ និង​មាន​ប្រឡាយ​មេ​ជាច្រើនទៀត មានសមត្ថភាព អាច​សោច​ស្រព​ស្រូវវស្សា​ចំនួន ៤ ពាន់ ៧ រយ​ហិតា និង​ស្រូវ​ប្រាំង​ចំនួន ៧ រយ​ហិតា។

ចំណែកសំណង់ទី២ គឺ​ទំនប់​ស្ទាក់​ទឹក​ចក នៅ​ក្នុង​ឃុំ​កកោះ ទទួល​បាន​ប្រភព​ទឹក​ពី អាង​ទំនប់​ទឹក​កង្ហត និងមានប្រឡាយ​ក្អែប​ជា​ច្រើនទៀត​សម្រាប់​បែងចែក​ក្នុង​ការ​ស្រោចស្រព ក្នុង​ឃុំ និងតំបន់ផ្សេងៗទៀតក្នុងស្រុក តែ​លោកសំណូមពរដល់កសិករ ធ្វើយ៉ាងណា​កុំសម្រុកធ្វើឲ្យលើសពីផែនការ អាចនឹងមានការខ្វះខាតទឹក។

លោកថា «បើទោះបីក្នុងស្រុក​មានប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ២ យ៉ាង​នេះក្តី ក៏ប្រភពទឹក​នេះបាន​តែផ្នែកខ្លះ​នៃស្រុក​មោងឬស្សី ប៉ុណ្ណោះ ព្រោះ​ផ្ទៃដី​កសិកម្ម​ក្នុង​ស្រុក​មោងឬស្សី មាន​រហូតដល់ ៧ ម៉ឺន ៣ ពាន់​ហិតា ដែល​កត្តានេះ​ហើយ​ទើប​លោក​សំណូមពរ​ដល់​កសិករ​កុំឲ្យ​សម្រុកធ្វើលើសពីផែនការ»។

មន្ត្រី​កសិកម្ម យល់​ឃើញ​ថា កសិករ​នៅ​តែ​​សម្រុកធ្វើ បើ​ទោះបីមាន​បម្រាម​ពីមន្ទីរជំនាញ​យ៉ាង​នេះក្តី ខណៈ​ដែល​កសិករមើល​ឃើញអំពីទីផ្សារ​ស្រូវ​បច្ចុប្បន្ន មាន​លក្ខណៈ​ធំទូលាយ​ជាង​គ្រា​មុន បានជា​កសិករ​​បន្ដធ្វើ​ស្រែ​ផ្ទួនៗ​ជាប់ៗគ្នា ដែល​ធ្វើឲ្យប្រភពទឹក​ចែកចាយ​មិនបានគ្រប់គ្រាន់ នឹងបង្កឲ្យកសិករខាតបង់ទាំងកម្លាំងកាយ និង​សេដ្ឋកិច្ច​គ្រួសារ ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម