Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុង ២ ខ្សែ ដែលអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះស្ថាបនាព្រមគ្នា ពេលនេះរួចរាល់ហើយ

បានផុស

នៅ

ផ្លូវ​បេតុង ២ ខ្សែ ដែល​អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ស្ថាបនា​ព្រម​គ្នា ពេលនេះ​រួចរាល់​ហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ងាយស្រួល​ធ្វើ​ដំណើរ ប្រកប​របរ​ប្រចាំថ្ងៃ និង​បញ្ចៀស​ការ​ជន់​លិច​នា​រដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន វុទ្ធី ចៅសង្កាត់​ភ្លើង​ឆេះ​រទេះ បាន​ឲ្យ​ដឹង​ថា នា​ចុង​ឆ្នាំ ២០២៤ កន្លង​មក​នេះ រដ្ឋបាល​សង្កាត់ បាន​ចុះ​ពិនិត្យ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី និង​ចាក់​ផ្លូវ​បេតុង​ចំនួន ២ ខ្សែ ព្រម​គ្នា ក្នុង​មូលដ្ឋាន​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ដែល​មាន​ទទឹង ៥ ម៉ែត្រ បណ្ដោយ ៤ ០៣២ ម៉ែត្រ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ និង​ប្រកប​របរ​ផ្សេងៗ។

លោក​ចៅសង្កាត់ បន្ថែម​ថា ការ​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ក្នុង​មូលដ្ឋាន​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច នៅ​ឆ្នាំ ២០២៤ មាន​ចំនួន ៦ ខ្សែ សរុប​ស្មើ ១ ០០០ ម៉ែត្រ ដែល​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ក្នុង​ឆ្នាំ ២០២៤។ ការ​ស្ថាបនា និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ដោយសារតែ​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ និង​ជន់​លិច​នា​រដូវវស្សា។ ផ្លូវ​បេតុង​ខាង​លើ​ស្ថាបនា​រួចរាល់ និង​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ខ្លះៗ ហើយ ដោយ​ចំណុច​ខ្លះ​មិន​ទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ទេ រង់ចាំ​បេតុង​រឹងមាំ​សិន។

ជាមួយ​គ្នា​នោះ អាជ្ញាធរ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន សូម​មេត្តា​ជួយ​ថែរក្សា ទុកដាក់​សំរាម និង​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់ បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ហើរ​ចូល​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម