Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​​មីយ៉ាន់ម៉ា​បាន​គ្រប់​គ្រង​​គណនី​​ធនាគារ​​មូលនិធិ​​ OSF​ របស់​​មហាសេដ្ឋី Soros

បានផុស

នៅ

យោធាបាន​​​កាន់​កាប់​​គណនី​ធនាគារ​របស់​​មូលនិធិ​សង្គមបើក​ចំហរ​(OSF)​របស់​មហា​សេដ្ឋី​ George Soros នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​មូលនិធិ​នេះ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​​​ការ​រឹត​ត្បិត​​​លើ​សកម្មភាព​​អង្គការ​។​

កាល​ពី​ថ្ងៃ​ចន្ទ ទូរទស្សន៍ MRTV ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ផ្សាយ​ថា យោធាបាន​​ចេញ​ដីការ​ចាប់​ខ្លួន​បុគ្គលិក​​អង្គការ OSF នៅ​មីយ៉ាន់ម៉ា​១១​នាក់​ក្នុង​នោះ​មាន​ប្រធាន​ អនុប្រធាន ​ដែល​សង្ស័យ​ពី​បទ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ចលនា​ស៊ីវិល​ដែល​ប្រឆាំង​របប​យោធា។

លោកមហា​សេដ្ឋី George Soros ជួប​លោក​ស្រី អ៊ុងសាន ស៊ូជី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របប​យោធា​​ក៏​បាន​​អះអាង​​ដែរ​ថា អង្គការ​ឯក​ជន​ធំ​បំផុត​ក្នុង​ពិភព​​លោក​ដែល​​ស្ថិត​ក្រោម​យុត្តិធម៌ ប្រជា​ធិបតេយ្យ អភិបាល​កិច្ច​ និង​សិទ្ធិ​មនុស្ស​​មិន​បាន​ទទួល​ការ​អនុម័ត​ពី​នាយកដ្ឋាន​គ្រប់​គ្រង​ការ​ប្តូរ​រូបិយប័ណ្ណ​បរទេស​​របស់​​ធនាគារ​កណ្តាល​មីយ៉ាន់​ម៉ា​ (CBM) ​ដើម្បី​​ដាក់​ប្រាក់​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​​នៅ​​ធនាគារ​អភិវឌ្ឍ​ហស​គ្រាស​ធុន​តូច​ និង​មធ្យម (SMED) នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​២០១៨​ឡើយ។

អង្គការ​ក៏​​បាន​ចោទ​ប្រកាន់​ពី​ការ​ដក​ប្រាក់​ខុស​ច្បាប់​ចំនួន​១.៤​លាន​ដុល្លារ​អាមេរិក​ពី​គណនី​របស់​ខ្លួន​នៅ SMED មួយ​សប្តាហ៍​ បន្ទាប់​ពី​យោធា​បាន​កាន់​កាប់​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ចលនា​ប្រឆាំងស៊ីវិល​បាន​កំពុង​កើន​ឡើង​ក្នុង​ចំណោម​មន្ត្រី​រាជ​ការ​ទូទាំង​ប្រទេស។

យោង​តាម​ការ​ផ្សាយ​របស់​ MRTV ថា ​យោធា​មីយ៉ាន់ម៉ា​ក៏​បាន​កាន់​កាប់​ទ្រព្យ​សម្បត្តិ​សរុប ៣.៨១​លាន​ដុល្លារអាមេរិក និង​គណនី​ធនាគារ OSF ជា​ប្រាក់​ kyats ចំនួន​៣៧៥​លាន kyats នៅ​ធនាគារ​ឯកជន​​ចំនួន​៤​ទៀត​មាន​ធនាគារ Kanbawza Bank (KBZ), Ayeyarwady Bank (AYA), SMED និង Co-operative Bank (CB)។

យោធា​បាន​និយាយ​ថា ខ្លួន​បាន​ចាប់​ផ្តើម​គ្រប់​គ្រង​រាល់​លំហូរ​លុយ​ខុស​ច្បាប់​​​ចូល​ទៅ​​មូលនិធិ OSF ដោយ​និយាយថា មូលនិធិ​​ បាន​​រំលោភ​​លើ​ច្បាប់​ដែលកំណត់​គោលការណ៍​ និង​បទ​បញ្ញត្តិ​​សម្រាប់​អង្គការ​នានា​នៅ​ក្នុង​ប្រទេស​។​

យោធា​ថា ខ្លួន​នឹង​ចាត់​វិធានការ​​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ធនាគារ SMED ដែល​បានអនុញ្ញាត​ឲ្យ​​មូលនិធិ​ OSF ដាក់​ប្រាក់​​៥​លាន​ដុល្លារ​អាមេរិក និង​ការ​ដក​​ប្រាក់​​​១.៤​លាន​ដុល្លារ​អាមេរិក​ដោយគ្មាន​ការ​យល់​ព្រម​​ពី​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា។

នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ធនាគារ CBM បាន​ជូន​ដំណឹង​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ (INGOs) និង​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGOs) ទាំង​អស់​ថា ពួក​គេ​​តម្រូវ​ឲ្យ​ដាក់​របាយការណ៍​ស្តីពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​​អង្គការ​អន្តរជាតិ​ ឬឯកជន​មក​ពី​ក្រៅ​ប្រទេស ជា​មួយ​នឹង​ព័ត៌មាន​គណនី​ធនាគារ​ពាក់​ព័ន្ធ។

បទ​បញ្ជា​នេះ​បង្ហាញ​ថា របប​យោធា​មាន​បំណង​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​អង្គការ​ចាប់​តាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ (NLD) បាន​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១៦។

យោធា​បាន​និយាយ​ថា ការ​បើក​ការិយាល័យ​អង្គការ OSF នៅ​មីយ៉ាន់ម៉ា​បាន​កើត​​​ឡើង​ប្រហែល​ជា បន្ទាប់​ពី​លោក​មហា​សេដ្ឋី George Soros បាន​ជួប​លោក​ស្រី​ទី​ប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ អ៊ុងសាន ស៊ូជី​ ចំនួន​៤​ដង​ចន្លោះ​ឆ្នាំ​២០១៤ ដល់ ​២០១៧។ អនុប្រធាន​មូលនិធិ​ OSF លោក Alexander Soros បាន​ជួប​លោក​ស្រី អ៊ុងសាន ស៊ូជី ចំនួន​៦​ដង​ចន្លោះ​ឆ្នាំ​២០១៧ ដល់​ ២០២០។

ក្រុម​ដែល​មាន​សម្ព័ន្ធ​ភាព​យោធារួម​មាន​​គណបក្ស​សាមគ្គីភាព​ និង​ការ​អភិវឌ្ឍ​បាន​ចោទ​លោក​ Soros ​ពី​​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស។

មូលនិធិ OSF បានកំពុង​ឧបត្ថម្ភ​គាំទ្រ​ដល់​​ការ​ផ្លាស់​ប្តូរ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​លើកកម្ពស់​សិទ្ធិ​មនុស្ស​របស់​ប្រទេស​មីយ៉ាន់ម៉ា ​រាប់​បញ្ចូល​ទាំង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​តាំង​ពី​ឆ្នាំ​១៩៩៤។ មូលនិធិ​បាន​និយាយ​ថា ខ្លួ​ន​បាន​ផ្តល់​មូលនិធិ​ជាង​១០០​ក្នុង​មួយៗ​​ឆ្នាំ​ដែល​ភាគ​ច្រើន​ផ្តល់​ទៅ​អង្គការ​សង្គម​ស៊ីវិល​តាម​មូលដ្ឋានរួម​មាន​ ការ​និរទេស ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​តិច និង​អង្គការ​អប់រំ​ជា​ដើម។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក របប​យោធា​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ពី​ហិរញ្ញវត្ថិរបស់មូលនិធិ Daw Khin Kyi Foundation ដែល​ជា​អង្គការ​សប្បុរស​ធម៌​​ឧបត្ថម្ភ​ដោយ​​លោក​ស្រី អ៊ុងសាន ស៊ូជី។ ចំណាត់​ការ​បែប​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​លេស​ដើម្បី​ចោទ​ប្រកាន់​​បន្ថែម​ទៀត​​​លើ​មេ​ដឹក​នាំ​ប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម