Connect with us

ព័ត៌មានអន្ដរជាតិ

Apple ​លក់ iPhone បញ្ចុះតម្លៃនៅចិន​ ខណៈទីផ្សារស្មាតហ្វូនប្រទេសនេះកាន់តែប្រកួតប្រជែង

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple​ នឹង​ផ្តល់ការលក់បញ្ចុះតម្លៃរហូតដល់ ៥០០ យន់ (៦៨,៥ ដុល្លារ) លើ​ម៉ូដែលស្មាតហ្វូន​ចុងក្រោយ​បង្អស់របស់​ខ្លួន ​ចំពេល​​ដែល​ក្រុមហ៊ុនព្យាយាម​រក្សា​ចំណែក​ទីផ្សារ ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​​ប្រជែង​ពី​ក្រុមហ៊ុនក្នុងស្រុក ដូចជា​ Huawei ជាដើម។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Apple បាន​និយាយ​នៅ​លើ​គេហទំព័ររបស់ខ្លួន​ថា​ ការផ្តល់ជូនពិសេសរយៈពេល ៤ ថ្ងៃ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ៤ មករា ​តទៅ ដោយម៉ូដែល iPhone 16 Pro ដែលមាន​តម្លៃ​ដើម​ ៧ ៩៩៩ យន់ និង iPhone 16 Pro Max ដែល​មាន​តម្លៃដើម​ ៩ ៩៩៩ យន់ នឹង​​លក់បញ្ចុះ​តម្លៃខ្ពស់រហូតដល់​ ៥០០ យន់។ ម៉ូដែល iPhone 16 និង​ iPhone 16 Plus នឹង​មាន​ការ​បញ្ចុះតម្លៃដល់ ៤០០ យន់។

យុទ្ធសាស្រ្ត​បញ្ចុះ​តម្លៃ​នេះ​ ដាក់ចេញ​ឡើង​ ចំពេលដែល​អ្នក​ប្រើ​ប្រាស់​នៅ​ចិន​ បន្ត​ការ​ប្រុងប្រយ័ត្នចំពោះ​ការ​ចំណាយ​របស់​ខ្លួន​ ដោយសារ​តែ​ភាព​ស្រពិចស្រពិលនៃសេដ្ឋកិច្ច និង​សម្ពាធបរិត្តផរណា​របស់​ប្រទេសចិន​។

ជាមួយ​គ្នា​នោះ​ គេ​មើល​ឃើញថា​ ភាព​ខ្លាំង​លើ​ចំណែក​ទីផ្សារ​នៅចិន​របស់​ Apple កាន់តែ​ចុះ​ខ្សោយ​ ដោយសារ​តែ​ការប្រកួត​ប្រជែង​ពីក្រុមហ៊ុន​ក្នុងស្រុក​មាន​កាន់តែខ្លាំង​ឡើងៗ​។ ​

នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ក្រុមហ៊ុន Apple បានធ្លាក់ចេញពីក្រុមហ៊ុនផលិត និងលក់ស្មាតហ្វូនកំពូលៗទាំង ៥ ​នៅ​ចិន ក្នុងរយៈពេលខ្លីនៅ​ត្រីមាសទី ២ ឆ្នាំ ២០២៤ មុនពេលងើបឡើងវិញនៅត្រីមាសទី ៣។ ទោះ​បីជា​ងើប​ឡើង​វិញ​ក៏ដោយ​ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកដដែល ​នៅតែធ្លាក់ចុះ ០,៣ ភាគរយ​ ក្នុងអំឡុងពេលត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន ខណៈ​ការលក់របស់ក្រុមហ៊ុន Huawei វិញ​ បានកើនឡើងរហូតដល់ ៤២ ភាគរយ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម