Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករ​ដឹកនាំដោយ​និស្សិត​​​​ស៊ែប៊ី ​ប្រែក្លាយ​​ជប់​លៀង​​ឆ្លងឆ្នាំ​ទៅ​ជាបាតុកម្ម​ទាមទារ​​យុត្តិធម៌​

បានផុស

នៅ

នៅ​ថ្ងៃឆ្លង​ឆ្នាំ​សកល ប្រជាជន​​​​ស៊ែប៊ី​​រាប់​ពាន់​នាក់​ជា​ពិសេសក្រុម​និស្សិត​​មហាវិទ្យាល័យ បាន​ប្រែក្លាយ​ពិធី​​អបអរសាទរ​​​ឆ្លង​ឆ្នាំ​សកល​ទៅជា​​​ការ​តវ៉ា​ទាមទារ​ស្រែករក​យុត្តិធម៌​​​ដោយ​ប្រើប្រាស់​មូលហេតុ​​​ពី​ហេតុការ​បាក់​​​​ដំបូល​​​នៃ​ស្ថានីយ​រថភ្លើង​​​ដែល​បណ្តាល​​ឲ្យ​​មនុស្ស​១៥​នាក់​បានស្លាប់​​កាល​ពី​២ខែ​មុន។

ការ​តវ៉ា​​របស់ប្រជាជន​​ដឹក​នាំ​ដោយ​ក្រុម​និស្សិត​​​មិនមែន​ប្រមូល​ផ្តុំ​គ្នា​នៅតែ​​​រដ្ឋធានី​បែលក្រាដ​នោះ​ទេ ប៉ុន្តែ​​នៅ​បណ្តា​ក្រុង​តូចៗ​ជាច្រើន​ទៀត​​​ ដើម្បី​ទាម​ទារ​​ឲ្យ​មាន​កំណែទម្រង់​​នយោបាយ​និង​ប្រព័ន្ធ​យុត្តិធម៌​​នៅក្នុង​ប្រទេស​តំបន់​បាល់​កង់​នេះ​។​

ក្រុមអ្នកតវ៉ា​​ក្នុង​ប្រទេសស៊ែរប៊ី​​ក្នុង​ពេលកន្ងលមក​។ Reuter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP  ក្រុមនិស្សិត​​​ពី​សកល​វិទ្យាល័យ​នានា​​​​នៅ​ទីក្រុងបែលក្រាដ បាន​រៀបចំ​ការ​តវ៉ា​នោះ​ឡើង​ដោយ​​នាំ​គ្នា​ស្រែក​ថា «​​គ្មាន​ទេ​​ចូលឆ្នាំថ្មី  អ្នក​នៅតែ​ជំពាក់​ពួកយើង​រឿង​មួយ (There is No New Year-You Still Owe Us for the Old One»។

​​ក្រុមអ្នក​តវ៉ា​​បាន​ស្រែក​ពាក្យ​​ថា ​«យើង​​ចង់បាន​យុត្តិធម៌» ដោយ​​ស្មិងស្មាធិ័​​នៅ​ម៉ោង​១១និង​៥២​នាទី​ ដោយ​រំឭកទៅដល់​វិញ្ញាណក្ខន្ធ​​​​​របស់​អ្នកស្លាប់​​​នៅ​ក្នុង​ហេតុការណ៍​បាក់​ដំបូល​​ស្ថានីយរថភ្លើង​​នៅ Novi Sad ​​​កាល​ថ្ងៃទី​១​ខែ​វិច្ឆិកា​​ ដែលបណ្តាល​​​ឱ្យ​មាន​អ្នកស្លាប់​រហូត​ដល់​១៥​នាក់​។

ការ​តវ៉ា​របស់​​និស្សិត​នៃ​​ប្រទេសស៊ែប៊ី​​កើតឡើង​ជាបន្តបន្ទាប់ ហាក់​បាន​ទាញ​​​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​សំណាក់​​ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដែលយល់​ថា​ ពួក​និស្សិត​តាមមហាវិទ្យាល័យ​ទាំងនោះត្រូវ​ការ​ប្រាក់​ដើម្បី​លើក​កម្ពស់​ការ​សិក្សា និង​ជីវភាព ហើយ​លោក​ក៏បាន​ដាក់​ចេញ​នូវ​ការសន្យាមួយចំនួន ដូច​ជា​ការ​សន្យា​​ផ្តល់​ប្រាក់​​សម្រាប់​ទិញ​​​លំនៅឋាន​ជាដើម​។

​ប៉ុន្តែ​ការ​តវ៉ា​បាន​ផ្ទុះ​ធំឡើង​ៗ​​ក្នុងច​លនា​ទាមទារ​យុត្តិធម៌​ដល់​ស្លាប់​ទាំងនោះ ដោយ​ចោទ​ប្រកាន់​ថា ការ​រងគ្រោះ​របស់​ពួក​គេ​​​ដោយសារ​តែ​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ក្នុងការ​ដឹកនាំ​ការ​ធ្វើគម្រោង​កែលម្អ​ដំបូល​អគារ​ស្ថានីយ​រថភ្លើង​ដែល​​គ្មាន​គុណភាព​។

​ការ​ខក​ខាន​​ការ​បញ្ជាក់​​​​​ទាន់​ពេលវេលា​ និង​ប្រកប​ដោយ​ហេតុផល​ទទួលយក​បាន​របស់​​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Aleksandar Vucic ក៏​ជំរុញ​ចលនាទាមទារ​នេះ​កាន់តែ​ខ្លាំង​​ឡើង​ៗ​​ រហូត​ដល់​​ការ​ទាមទារ​ឲ្យ​កំណែទម្រង់​នយោបាយ និង​ការ​ទាមទារ​យុត្តិធម៌​។

​ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ដែល​កាន់​អំណាច​ជាង​១០ឆ្នាំ​ទៅហើយ មាន​ទំនោរ​យ៉ាងខ្លាំង​ទៅ​រក​​ប្រទេសចិន និង​រក្សាមិត្តភាព​ល្អ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​បស្ចឹមលោក​​មិន​ពេញ​ចិត្ត​ចំពោះ​​​អំណាច​​​របស់​លោក​ដែលផ្អៀង​ទៅ​រក​​​រុស្ស៊ី​និង​ចិន។

កាលខែ​​ឧសភា​ឆ្នាំ​២០២៤ ប្រធានាធិបតី​ចិន លោក ស៊ីជីន ភីង បាន​ទៅទស្សនកិច្ច​ប្រទេស៊ែប៊ី និង​បានសង្កត់ធ្ងន់​នូវចំណង​មិត្តភាព​របស់​ពួកគេ ព្រម​ទាំង​បាន​អត្ថាធិប្បាយថា ចំណង​ទំនាក់​ទំនងរបស់​ពួកគេ​ បង្កើត​ចេញ​ពីឈាមទៀត​ផង៕

​ដោយ រ៉ាន់ រើយ​

​ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម