ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារភាគពាយព្យអង់គ្លេស បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀស
មនុស្សរាប់រយនាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយលុកផ្នែកដ៏ធំភាគពាយព្យនៃប្រទេសអង់គ្លេស បង្កឲ្យជន់លិចរថយន្ត និងការផ្អាកសេវាកម្មរថភ្លើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២ខែមករានេះ។
ប៉ូលិសនៅ Greater Manchester បានប្រកាសពីឧប្បត្តិហេតុដ៏ធំមួយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងទីក្រុងតូចៗនិងតំបន់ដូចជា Stockport, Bolton, Didsbury, Harpurhey, Stalybridge និង Wigan និងភ្លៀងធ្លាក់ដោយផ្នែកនៅតំបន់ Lancashire និង Cheshire ក៏ត្រូវបានវាយប្រហារនៅថ្ងៃចូលឆ្នាំថ្មីផងដែរ។
ផ្ទះល្វែងនៅ Meadow Mill ក្នុងទីក្រុង Stockport បានជម្លៀសចេញដោយមានអ្នកស្រុកប្រហែល៤០០នាក់ត្រូវបានផ្លាស់ប្តូរទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួននៅឯ Holdsworth Mill ក្នុងតំបន់ Reddish ក្បែរនោះ។ សណ្ឋាគារ Britannia Country House ក្នុងទីក្រុង Manchester ក៏បានជម្លៀសភ្ញៀវចំនួន៥០០នាក់ចេញ ដោយប្រើប្រាស់ទូកផងដែរ។ សេវាសង្គ្រោះបន្ទាន់បានបន្តធ្វើការសង្គ្រោះ ដោយនៅទីក្រុង Warrington មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ បើទោះបីជាមកដល់ថ្ងៃនេះ ទឹកបានស្រកបន្តិចក៏ដោយ ។
ជាមួយគ្នានេះការិយាល័យឧតុនិយមអង់គ្លេស បានចេញការព្រមានពណ៌ទឹកក្រូចសម្រាប់ភ្លៀងនៅទូទាំងតំបន់ Lancashire និង Greater Manchester ខណៈដែលការព្រមានពណ៌លឿងគ្របដណ្តប់ផ្នែកខ្លះនៃ Merseyside និង Cheshire។
ការជូនដំណឹងអំពីទឹកជំនន់រាប់សិបក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដោយទន្លេ Mersey ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ លើសពីនេះផ្លូវមួយចំនួននិងផ្លូវរថភ្លើងក៏ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់