ព័ត៌មានជាតិ
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
ប្រជាពលរដ្ឋ ព្រះសង្ឈ ជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកនៅកម្ពុជា បានផ្ទះការរិះគន់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលលោកបាននិយាយក្នុងន័យជំរុញឱ្យក្មេងៗយុវជន យុវតីខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញ ជៀសជាងទៅធ្វើសមាធិ។ មហាជនបានលើកឡើងថា លោកបណ្ឌិត សុខ ទូច លើកឡើងនេះមិនត្រឹមត្រូវ មិនយល់ពីអត្ថប្រយោជន៍នៃការធ្វើសមាធិ ហើយមើលស្រាលដល់អ្នកដែលបានធ្វើសមាធិ។
តាមរយៈវីដេអូខ្លីមួយដែលគេចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត សុខ ទូច បានសម្តែងការមិនសប្បាយចិត្តនោះទេដែលក្មេងៗ យុវជន ត្រូវបានជំរុញឱ្យទៅធ្វើសមាធិ។ សម្រាប់លោកបណ្ឌិត សុខ ទូច វ័យក្មេងៗបែបហ្នឹង មិនមែនជាវ័យទៅធ្វើសមាធិទេ ផ្ទុយទៅវិញ ជាវ័យត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវអានសៀវភៅ និងយកចំណេះជំនាញទៅធ្វើការដែលលោកបណ្ឌិតហៅថា ជាវ័យប្រយុទ្ធ មិនមែនជាវ័យធ្វើសមាធិទេ។ លោកបណ្ឌិត សុខ ទូច បានឱ្យតម្លៃខ្ពស់ទៅលើការខិតខំរៀនសូត្រ ការអានសៀវភៅ និងការចាប់យកជំនាញណាមួយសម្រាប់យុវជនកម្ពុជា។ លោកបណ្ឌិតថា អ្នកធ្វើសមាធិច្រើនតែមនុស្សដែលមានវ័យចំណាស់ អ្នកមានលុយកាក់ មិនមែនជាអ្នកមិនមានអ្វីសោះក្នុងខ្លួននោះទេ។
ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នេះ ធ្វើឱ្យមហាជនមួយចំនួនមានការខឹងសម្បា មិនពេញចិត្ត ហើយអះអាងថា លោកបណ្ឌិត សុខ ទូច មិនឱ្យតម្លៃទៅលើការធ្វើសមាធិ។ អ្នកលេងហ្វេសប៊ុកខ្លះថែមទាំងប្រើប្រាស់សម្តីជេរប្រមាថ កាតទាន អសុរោះចំពោះលោកបណ្ឌិត សុខ ទូច ថែមទៀត។ ប៉ុន្តែ អ្នកខ្លះ ក៏ប្រើប្រាស់ពាក្យសម្តី និងសំណេររបស់ខ្លួនសមរម្យ ដោយបានជំរុញឱ្យលោកបណ្ឌិត សុខ ទូច ទៅសិក្សាឱ្យយល់ពីការធ្វើសមាធិសិន ចាំមកនិយាយពីបញ្ហាសមាធិនេះ។ ពួកគេគាំទ្រការធ្វើសមាធិ តែមិនគាំទ្រការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាឡើយ។
ជុំវិញបញ្ហានេះដែរ ក្រសួងធម្មការ និងសាសនាវិញ បានលើកឡើងថា សមាធិ គឺធ្វើបានគ្រប់វ័យ សមាធិជួយឱ្យមនុស្សមានសន្តានចិត្តល្អ មានសេចក្តីសុខស្ងប់ និងមានការព្យាយាមខ្លាំងក្លា។ ការលើកឡើងនេះ ក៏ទំនងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច។ ក្រសួងធម្មការ និងសាសនា ថែមទាំងលើកឡើងទៀតថា សមាធិជួយឱ្យមនុស្សល្អ៣យ៉ាង គឺ១.ជួយឱ្យមនុស្សមានគំនិតល្អ ២.ជួយឱ្យមនុស្សមានសម្តីពីរោះ ៣.ជួយឱ្យមនុស្សមានទង្វើឬឥរិយាបថល្អ។
លោកបណ្ឌិត សុខ ទូច មកដល់ពេលនេះ មិនទាន់មានប្រតិកម្មឆ្លើយតប និងពន្យល់បែបណាទៅកាន់មហាជនដែលប្រតិកម្មទៅនឹងពាក្យសម្តីលើកឡើងរបស់លោកនោះទេ។ ប៉ុន្តែ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយជាមន្រ្តី និងធ្លាប់ជាកូនសិស្សរបស់លោកបណ្ឌិត សុខ ទូច បានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញបញ្ហានេះ។ តាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា បានសរសេរថា រសជាតិស្តៅ ឬម្រះអាចល្វីងបន្តិច អ្នកខ្លះអាចពិបាកលេប តែមានគុណប្រយោជន៍ធំធេងណាស់ ដូចគ្នានឹងប្រសាសន៍របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច រឿងសមាធិអញ្ចឹងដែរ ដែលអ្នកខ្លះ ពិបាកទទួលយក។ បើតាមលោកបណ្ឌិត គិន ភា គោលបំណងពិតប្រាកដរបស់លោកបណ្ឌិត សុខ ទូច គឺលោកចង់ទូន្មានឱ្យយុវជន តស៊ូ ឧស្សាហ៍ ព្យាយាមរៀនសូត្រ កុំទម្រន់ ហើយត្រូវមូដៃអាវ លាត់ជើងខោប្រយុទ្ធនឹងការងារគ្រប់បែបយ៉ាង គាត់មិនមែនណែនាំឱ្យក្មេងយកដាវយកលំពែងទៅកាប់ចាក់គ្នាឯណា។
លោកបណ្ឌិត គិន ភា បានលើកឡើងថា៖«រយៈពេលជាង២៤ឆ្នាំហើយ ដែលខ្ញុំជាកូនសិស្សគាត់ និងជាកូនចៅគាត់នៅកន្លែងការងារ គាត់តែងតែជំរុញលើកទឹកចិត្តខ្ញុំ ឱ្យប្រឹងប្រែងរៀនសូត្រទាំងចំណេះដឹងវិទ្យាសាស្ត្រ ទាំងចំណេះដឹងពីសង្គមមនុស្ស និងប្រយុទ្ធនឹងការងារជាមួយនឹងគោលដៅច្បាស់លាស់។ អ្នកហ៊ាននិយាយត្រង់ដូចគាត់ មិនមានច្រើនទេក្នុងសង្គមយើង, គាត់បានរួមចំណែកច្រើនណាស់សម្រាប់សង្គមមួយនេះ ហើយច្រើនហៅមិនឮបើធៀបនឹងអ្នកដែលជេរគាត់កប់ៗមាត់ ដែលខ្លួនឯងមិនបានរួមចំណែកអ្វីបន្តិចណាសោះសម្រាប់សង្គមជាតិមួយនេះ»៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ