ព័ត៌មានជាតិ
រដ្ឋាភិបាលបង្កើតក្រុមការងារបច្ចេកទេស សម្របសម្រួល គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលមានប្រាក់ចំណូលទាប។
ក្រុមការងារបច្ចេកទេសនេះ មានតួនាទីនិងភារកិច្ចសម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដោយធ្វើការវាយតម្លៃផលប៉ះពាល់លើចំណូលរបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ក៏ចូលរួមសម្របសម្រួល និងពន្លឿនការរៀបចំបែបបទនិងការអនុម័តលើការស្នើសុំការលើកលែងពន្ធ តាមដាន និងត្រួតពិនិត្យការអនុវត្តការអនុគ្រោះពន្ធ និងអាករផ្សេងៗ ដើម្បីធានាតម្លាភាព និងសុក្រឹតភាព។
ក្រុមការងារបច្ចេកទេសដែលទើបរៀបចំនេះ ក៏នឹងចូលរួមពិនិត្យ និងផ្តល់យោបល់លើការគាំទ្រការតភ្ជាប់ រួមមាន ផ្លូវ ទឹក ភ្លើង និងសេវាសាធារណៈផ្សេងៗទៀតតាមករណីជាក់ស្ដែង ទៅតាមសំណើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងត្រួតពិនិត្យ និងតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដែលប្រើប្រាស់ថវិការដ្ឋ។ បន្ថែមពីនេះ ក៏នឹងចូលរួមពិនិត្យលទ្ធភាពក្នុងការស្នើជម្រើសហិរញ្ញប្បទាន ដើម្បីផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍលំនៅឋានតម្លៃ សមរម្យក្នុងករណីចាំបាច់ ក៏ដូចជារិះរកវិធានការ និងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេសពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់ សម្រាប់ទិញលំនៅឋាន ឱ្យសមស្របនឹងលទ្ធភាពរបស់ក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម។
តួនាទីនិងភារកិច្ចរបស់ក្រុមការងារបច្ចេកទេស ក៏នឹងជួយសម្របសម្រួលជាមួយស្ថាប័នផ្តល់សេវាពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន សំដៅពន្លឿនដំណើរការ និង ប្រសិទ្ធភាពនៃការងារតភ្ជាប់ ឱ្យទាន់ពេលមុនការបញ្ចប់ការសាងសង់អគារលំនៅឋាន។
បន្តចុចអាន៖ មកដឹងគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ ខណៈបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង
គិតត្រឹមចុងឆ្នាំ ២០២២ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ កំពុងដំណើរការសាងសង់ដើម្បីលក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យទាំង ៤ រួមមាន ទី១. គម្រោងលំនៅឋានអារ៉ាខាវ៉ា មានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២. គម្រោងហ្ក្រេនផាក មានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទី៣. គម្រោងបុរីសែនមនោរម្យព្រែកតាទែន អភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co.,Ltd. ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងទី៤. គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល អភិវឌ្ឍដោយក្រុមហ៊ុន WorldBridgeHomes Co.,Ltd. មានទីតាំងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ