សុខភាព
បាក់ខ្ទង់ច្រមុះនិងការព្យាបាល !
ការបាក់ខ្ទង់ច្រមុះជាជំងឺមួយដែលជួបប្រទះញឹកញាប់នៅពេលបច្ចុប្បន្ននេះ ជាពិសេសនៅមន្ទីរពេទ្យកាល់ម៉ែត ដែលឈរនៅលេខរៀងទី ៣ នៃការបាក់ឆ្អឹងទូទៅនៅលើដងខ្លួនមនុស្ស ហើយជាញឹកញាប់ ការបាក់នេះពុំសូវបានទទួលការព្យាបាលសមស្របឡើយ ជាផលវិបាកបណ្តាលឲ្យមានការប៉ះពាល់ដល់ការដកដង្ហើម និងខូចទម្រង់មុខជាដើម។
ក) មូលហេតុ បណ្តាលឲ្យបាក់ខ្ទង់ច្រមុះ ៖
– ការប៉ះទង្គិចផ្ទាល់ទៅលើផ្ទៃមុខដែលងាយនឹងបាក់ខ្ទង់ច្រមុះ
– បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ ឬរថយន្តមានប្រហែល ៨០%នៃការបាក់ខ្ទង់ច្រមុះ
– គ្រោះថ្នាក់ដោយកីឡា ជាពិសេសកីឡាប្រដាល់
– គ្រោះថ្នាក់ការងារជាងសំណង់ជាដើមដោយការធ្លាក់ពីទីខ្ពស់
– អំពើហិង្សាក្នុងគ្រួសារជាពិសេសអ្នករងគ្រោះជាស្ត្រី ឬកុមារ
ខ) តើមានរោគសញ្ញាអ្វីខ្លះនៅពេលបាក់ខ្ទង់ច្រមុះ?
– មានការឈឺចាប់នៅលើច្រមុះ
– ហើម ហើយឡើងក្រហមនៅជុំវិញច្រមុះ
– មានហូរឈាមពីច្រមុះ
– មានជាំច្រមុះ ឬរង្វង់ភ្នែក
– ការប្រែប្រួលទ្រង់ទ្រាយខ្ទង់ច្រមុះ
– មានការពិបាកដកដង្ហើម
– រន្ធច្រមុះម្ខាង ឬសងខាងហាក់ដូចគេចុកជិត
គ) ការធ្វើរោគវិនិច្ឆ័យ៖
– ការសាកសួរ និងការពិនិត្យដោយគ្លីនិកអាចធ្វើរោគវិនិច្ឆ័យការបាក់ខ្ទង់ច្រមុះបាន ដោយយើងអាចដឹងថាវៀច ខ្ទង់ច្រមុះ ឬស្នូរឆ្អឹងប៉ះគ្នាពេលស្ទាប។
– ប៉ុន្តែបច្ចុប្បន្ននេះ ការថតស្កែនដោយម៉ាស៊ីន CT-Scan ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែតអាចឲ្យយើងដឹងពីការបាក់បែក នៅផ្នែកផ្សេងទៀតនៃមុខ ឬបញ្ហាផ្សេងទៀតនៃការប៉ះទង្គិច។
– យើងត្រូវបញ្ជាក់ឲ្យច្បាស់ដែរថាតើច្រមុះអ្នកជំងឺ ពីមុនត្រង់ធម្មតាឬទេ?
ឃ) ការព្យាបាល៖
– គោលបំណងសំខាន់របស់យើង គឺការព្យាបាលទាន់ពេលវេលា សម្រាប់សម្រួលមុខងារដកដង្ហើម និងកែទ្រង់ទ្រាយផ្នែកសម្ផស្ស។
– ការគាស់តម្រង់ខ្ទង់ច្រមុះបាក់ ដែលល្អប្រសើរបំផុត គឺចន្លោះ ៣ម៉ោងបន្ទាប់ពីការប៉ះទង្គិច។
– បើមិនដូច្នេះទេ យើងអាចរង់ចាំចន្លោះ ៣ ទៅ ៧ថ្ងៃនៅពេលដែលហើមជាំស្រកយើងមានភាពងាយស្រួលក្នុងការ ដាក់ឆ្អឹងចូលតាមលំនាំដើមវិញ។
– បើមិនបានតម្រង់ក្នុងចន្លោះ ៧ ទៅ១០ថ្ងៃទេ ឆ្អឹងបាក់ក៏អាចរឹងជាប់បានដែរ តែជាប់ទាំងវៀច និងពិបាកដកដង្ហើម។
– នៅពេលនោះការព្យាបាលទាមទារឲ្យមានការ បំបាក់ឆ្អឹងឡើងវិញ ហើយមានភាពស្មុគស្មាញ។
ង) តើមានផលវិបាកអ្វីខ្លះនៅពេលបាក់ខ្ទង់ច្រមុះ?
– វៀចជញ្ជាំងខណ្ឌរន្ធច្រមុះ មិនអាចដកដង្ហើមបាន
– មានឈាមដក់នៅនឹងជញ្ជាំងច្រមុះធ្វើអោយស្ទះរន្ធច្រមុះដែរ
– បាក់រហូតដល់ឆ្អឹងខ្ចីខ្ទង់ច្រមុះ
– ធ្លាយ ឬលេចទឹកក្នុងស្រោមខួរ (Cerebrospinal fluid)
«ប្រសិនបើបងប្អូនទាំងអស់ មានការប៉ះទង្គិចលើផ្ទៃមុខ ឬសង្ស័យមានការបាក់ខ្ទង់ច្រមុះ សូមអញ្ជើញមកជួបជាមួយ គ្រូពេទ្យជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងព្យាបាលឲ្យទាន់ពេលវេលា ដើម្បីជៀសវាងផលវិបាក មុខងារដកដង្ហើម និងផលវិបាកផ្នែកសម្ផស្ស»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១៤ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ