ព័ត៌មានជាតិ
សមិទ្ធផលផ្លូវខេត្តពីរខ្សែក្នុងខេត្តក្រចេះ គ្រោងស្ថាបនារួចទាំងស្រុង នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ផ្លូវខេត្តលេខ ៣៧៧ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ តភ្ជាប់ពីរង្វង់មូលព្រាបស ក្នុងក្រុងក្រចេះ ឆ្ពោះទៅទីរួមស្រុកសំបូរ ប្រវែង ៣៥.៥គីឡូម៉ែត្រ និងផ្លូវខេត្តលេខ ៣៧៧A តភ្ជាប់ពីសណ្តាន់ទៅសង្គម ប្រវែង ១៣.៦គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរ នាខែមេសា ឆ្នាំ២០២៥ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចូលមកដល់ ខណៈដែលកិច្ចសន្យាស្ថាបនាសាងសង់ផ្លូវគ្រោងបញ្ចប់នៅត្រឹមចុងខែធ្នូដំណាច់ឆ្នាំ២០២៤។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះថា យោងតាមកិច្ចសន្យា គឺគម្រោងស្តារ ជួសជុល និងថែទាំផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ដោយក្រាលកៅស៊ូ AC និងសំណង់សិល្យការ្យមួយចំនួនប្រវែងសរុប ៤៩.១០គីឡូម៉ែត្រ ក្នុងនោះផ្លូវខេត្តលេខ ៣៧៧ តភ្ជាប់ពីក្រុងក្រចេះទៅស្រុកសំបូរប្រវែង ៣៥.៥គីឡូម៉ែត្រ និងផ្លូវខេត្តលេខ ៣៧៧A តភ្ជាប់ពីសណ្តាន់ទៅសង្គម ប្រវែង ១៣.៦ គីឡូម៉ែត្រ គឺត្រូវបញ្ចប់ការងារស្ថាបនាជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែយោងតាមស្ថានភាពជាក់ស្ដែងត្រូវបានពន្យាពេល។
ពាក់ព័ន្ធជុំវិញការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវខេត្តទាំងពីរខ្សែនេះ ប្រធានមន្ទីរសាធារណៈការខេត្តបានបញ្ជាក់ថា ក្នុងករណីដែលក្រុមហ៊ុនទទួលគម្រោងស្តារជួសជុល និងថែទាំផ្លូវ អនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យាទេនោះ អាចពន្យាពេលបានពីរដង ក្នុងរយៈពេលពីមួយខែទៅពីរខែនៅក្នុងកិច្ចសន្យា ប៉ុន្តែបើមានលើកទីបីនោះនឹងត្រូវរងការផាកពិន័យ។
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តគឺមានតួនាទីចូលរួមសហការ ក្នុងការសម្របសម្រួលដោះស្រាយនៅពេលមានបញ្ហាណាមួយកើតឡើងតែប៉ុណ្ណោះ។
តាមការបញ្ជាក់ពីក្រុមការងារស្ថាបនាផ្លូវខេត្តលេខ ៣៧៧ ត្រង់ចំនុចភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ បានឲ្យដឹងថា ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A នឹងត្រូវបញ្ចប់រួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យប្រពៃណីជាតិខ្មែរចូលមកដល់ ហើយបញ្ចុប្បន្ន គឺក្រុមការងារបាននឹងកំពុងស្ថាបនាជួសជុលផ្លូវ និងស្ពាននៅសង្កាត់ក្រគរ និងនៅទីរួមស្រុកសំបូរ តែប៉ុណ្ណោះ នឹងអាចបើកឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាផ្លូវការ។
គូសបញ្ជាក់ដែរថា ផ្លូវខេត្តទាំង២ខ្សែខាងលើនេះ បានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោក ស៊ុន ចាន់ថុល អតីតដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថវិកាក្នុងការប្រើប្រាស់ក្នុងការស្ថាបនាគឺប្រើប្រាស់ថវិកាពីធនាគារពិភពលោក(World Bank) ប្រចាំកម្ពុជា៕
អត្ថបទ៖ ប្រុញ វិធិន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់