សេដ្ឋកិច្ច
អ្នកជំនាញអះអាង តម្លៃមាសនឹងធ្លាក់ចុះ នៅចំពេលលោកដូណាល់ ត្រាំ ឡើងកាន់តំណែង
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសនឹងធ្លាក់ចុះនៅចំពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ដោយអះអាងថា គោលនយោបាយរបសលោកត្រាំនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនលើការជូញដូរមាស។
លោក ឡុង សំណាង បានឱ្យដឹងថា នៅមុនពេលឡើងកាន់តំណែងលោក ត្រាំ ៣ ថ្ងៃ តម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ចុះច្រើន ខណៈសកម្មភាពរបស់លោកដូណាល់ ត្រាំកន្លងមកបានជះឥទ្ធិពលទៅលើតម្លៃហាងឆេងមាស ដែលភាគច្រើនសកម្មភាពលោក ត្រាំ សុទ្ធតែធ្វើឱ្យប្រាក់ដុល្លារល្អ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកល្អ ដូច្នេះជាហេតុផលដែលរុញឱ្យ តម្លៃហាងឆេងមាសធ្លាក់ចុះ នៅពេលដែលគាត់កំពុងតែលើកឡើងតែម្ដង។
លោកបានបន្ថែមថា ធនាគាកណ្ដាលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ហាក់ខុសប្លែកជាងឆ្នាំមុនៗ ជាពិសេសនៅខែ ១២ ឆ្នាំ ២០២៤ គាត់នឹងចេញសុទ្ទរកថា ឬថ្លែងអំពីគោលដៅនៅឆ្នាំបន្ទាប់ថា នឹងទម្លាក់អត្រាការប្រាក់ ឬក៏កំណត់អត្រាការប្រាក់ប៉ុន្មានដង តែក្នុងមួយឆ្នាំ ២០២៥ គឺមិនមានកំណត់ថា តើដំឡើងប៉ុន្មានដង ទម្លាក់ប៉ុន្មានដង ឬកំណត់ ទម្លាក់ ឬដំឡើងនោះទេ ព្រោះដោយសារស្ថានភាព គាត់នឹងសំដៅទៅលើភាពជាក់ស្ដែងតែម្ដង។
លោក ឡុង សំណាង អះអាងថា អ្វីដែលធនាគារកណ្ដាលអាមេរិកមើល គឺទៅលើការងារ បើកំណើនការងារកើនឡើង បើកំណើនប្រាក់ចំណូលកើនឡើង បើថ្លៃទំនិញកើនឡើង គាត់មើល ៤ ទៅ ៥ ចំណុចហ្នឹង ក៏គាត់អាចវិនិច្ឆ័យក្នុងការបោះឆ្នោតដំឡើង ទម្លាក់អត្រាការប្រាក់បានហើយ។
លោក ឡុង សំណាងយល់ឃើញថា៖ «ភាគរយច្រើន ឆ្នាំ ២០២៥ គឺធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដើរដោយរលូនទៅមុខតែម្ដង ពេលដែលសេដ្ឋកិច្ចដើរ ថ្លៃលុយមានតម្លៃទាប ឬមានតុល្យភាពជាមួយលំនឹងទីផ្សារ មានន័យថា វិនិយោគិនគេនឹងនាំគ្នាទៅវិនិយោគ ដោយសារតែមានលំនឹងផលិតផលជាមួយតម្លៃលុយ ប្រសិនបើអត្រាការប្រាក់ថ្លៃ ការវិនិយោគនឹងថយចុះហើយម្នាក់ៗយកលុយទៅដាក់តែធនាគារ»។
លោក ឡុង សំណាង បញ្ជាក់បន្ថែមថា កត្តាភូមិសាស្ត្រនយោបាយ ទោះបីបច្ចុប្បន្នហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែមិនទាន់ស្ងប់រម្ងាប់ថា សន្តិភាព ១០០% ទេ នៅប្រទេសប៉ែកអឺរ៉ុប ឬរុស្ស៊ី-អ៊យក្រែន ដែលធ្លាប់មានវិវាទ ឬប្រទេសដែលមាន អរិភាពនឹងគ្នាក៏អាចផ្ទុះឡើងនៅក្នុងឆ្នាំ ២០២៥ នេះដែរ ដូច្នេះសាធារណជនក៏អាចមានឱកាសជួញដូរលើវិស័យជួញដូរលើតម្លៃហាងឆេងមាស។
តម្លៃហាងឆេងមាសនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ ស្មើនឹង ២ ៦៥៨ ដុល្លារ ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២០២ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣១៩ ដុល្លារក្នុងមួយជី។
អ្នកស្រី ជុត គីមសែ អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា សកម្មភាពទិញ-លក់មាស មានភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ ដោយសារហាងឆេងមាសប្រែប្រួលឡើងចុះច្រើន ធ្វើឱ្យអតិថិជនភ័យបារម្ភ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ