Connect with us

កីឡា

កីឡាករ​ហ្វីលីពីន​​​ច្រើន​ជាង​គេ​ លេង​នៅ​លីគកម្ពុជា ជា​កូតាអាស៊ាន

បានផុស

នៅ

គិត​ត្រឹម​បើក​ទី​ផ្សារ​ដោះ​ដូរ​កីឡា​លើក​ទី២ នា​ដើម​ខែ​មករា ឆ្នាំ​២០២៥ ប្រទេស​ហ្វីលីពីន​​មាន​កីឡាករ​កូតាអាស៊ាន​ច្រើន​ជាង​គេ​លេង​នៅ​​​ជម្រើស​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០២៤-២៥។

កីឡាករ Scott Woods
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វីលីពីន​មាន​កីឡាករ៤​នាក់​​កំពុង​លេង​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ដោយ​ស្ថិត​នៅ​៤​ក្លិប​ផ្សេង​គ្នា ខណៈ​​កីឡាករ​ទីម័រ​ខាង​កើត​មាន​៣នាក់ កីឡាករ​មីយ៉ាន់ម៉ា​មាន​២​នាក់ និង​កីឡាករ​ឡាវ​មាន​១​នាក់។

ខ្សែ​បម្រើ​ការ​ពារ​ស្លាប​កូនកាត់ហ្វីលីពីន-ន័រវេស Scott Woods ទើប​តែ​ចូល​រួម​ជា​ផ្លូវ​ការ​ជា​មួយ​បឹងកេត នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៥ បន្ទាប់​ពី​រូប​គេ​បាន​បញ្ចប់​ភារកិច្ច​ជា​មួយ​ជម្រើស​ជាតិ​ក្នុង​ពាន​រង្វាន់ ASEAN Championship នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កីឡាករ ​Jarvey Gayoso

កីឡាករ Scott Woods មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្រៅ​ប្រទេស។ រូប​គេ​ចាប់​ផ្តើម​លេង​ឲ្យ​ក្លិប​អាជីព​ដំបូង​នៅ Tonsberg នៅ​ឆ្នាំ​២០១៩-២០ ក្នុង​លីគ​ទី២​ប្រទេស​ន័រវេស។ ចន្លោះ​ឆ្នាំ​២០២២ដល់​២០២៣ រូប​គេ​លេង​នៅ​ក្លិប Azkals Development Team, Flint និង​ Eik Tonsberg មុន​ពេល​ចូល​រួម​ជា​មួយ​ក្លិប​លីគ​កំពូល​ថៃ Muangthong United នៅ​រដូវ​កាល​២០២៤-២៥ ប៉ុន្តែ​បង្ហាញ​ខ្លួន​បាន​​តែ​១​ប្រកួត​ប៉ុណ្ណោះ ក៏​ចាក​ចេញ​មក​ចូល​រួម​ជា​មួយ​ក្លិប​លីគ​កំពូល​កម្ពុជា។

Scott Woods ក៏​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ហ្វីលីពីន​ចាប់​តាំង​ពី​កម្រិត​អាយុ​២២​ឆ្នាំ ដល់​​ក្រុម​ជម្រើស​ជាតិ​ទី១។

កីឡាករ Mike Ott

កីឡាករហ្វីលីពីន​៣​នាក់​ទៀត​គឺ​ខ្សែ​ការពារ Pocholo Bugas របស់​អង្គរថាយហ្គឺរ, ខ្សែ​បម្រើ​ Mike Ott របស់​វិសាខា និង​ខ្សែ​ប្រយុទ្ធ ​Jarvey Gayoso របស់​ភ្នំពេញ​ក្រោន បាន​ចូល​រួមតាំង​ពី​ដើម​រដូវ​កាល។

ចំពោះ​កីឡាករ​ទីម័រខាង​កើត​៣​នាក់​គឺ​ខ្សែ​បម្រើ​ Jhon Frith ​របស់​ក្លិប​អាយអេសអាយ ដង្កោសែន​ជ័យ ខ្សែ​ប្រយុទ្ធ João Pedro របស់​អង្គរថាយហ្គឺរ និង​អ្នក​ចាំទី​រ Georgino Mendonça​ របស់​​ ឡាយហ្វ ព្រះសីហនុ ក៏​បាន​ចូល​រួម​យូរ​មក​ហើយ​ដែរ។

កីឡាករ Pocholo Bugas

កីឡាករ​មីយ៉ាន់ម៉ា​២​រូបគឺខ្សែ​ប្រយុទ្ធ​ Thiha Zaw របស់ណាហ្គាវើលដ៍ និង​ខ្សែ​ការពារ Soe Moe Kyaw របស់​ទីហ្វីអាមី​ក៏​បាន​លេង​នៅ​លីគ​កម្ពុជា​ពីរ​ដូវ​កាល​ហើយ តែ​ Soe Moe Kyaw ទំនង​ជា​ចាក​ចេញ​ពី​ទីហ្វីអាមី​នៅ​ដើម​ជើង​ទី​២។

ជា​មួយ​គ្នា​នេះ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ឡាវ​ Bounphachan Bounkong ​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង​ ឈាន​ចូល​រដូវ​កាល​ទី​២​នៅ​លីគ​កំពូល​កម្ពុជា។

ហ្វីលីពីន

  • កីឡាករ Pocholo Bugas (អង្គរថាយហ្គឺរ)
  • កីឡាករ Scott Woods (បឹងកេត)
  • កីឡាករ Jarvey Gayoso (ភ្នំពេញ​ក្រោន)
  • កីឡាករ Mike Ott (វិសាខា)

ទីម័រ​ខាង​កើត

  • កីឡាករ Jhon Frith (អាយអេសអាយ ដង្កោសែន​ជ័យ)
  • កីឡាករ João Pedro (អង្គរថាយហ្គឺរ)
  • កីឡាករ Georgino Mendonça (ឡាយហ្វ ព្រះសីហនុ)

មីយ៉ាន់ម៉ា

  • កីឡាករ Thiha Zaw (ណាហ្គាវើលដ៍)
  • កីឡាករ Soe Moe Kyaw (ទីហ្វី អាមី)

ឡាវ

  • កីឡាករ Bounphachan Bounkong (ព្រះ​ខ័នរាជ​ស្វាយរៀង)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ៧ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម