ព័ត៌មានជាតិ
បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីម្នាក់ឆ្លងកូវីដ១៩ បានទៅស្នាក់នៅខេត្តតាកែវ
តាមការឲ្យដឹងពីលោកកេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សន អ៊ុយ អាយុ ៣២ ឆ្នាំ ជាបបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១៣មីនា មានវិជ្ជមានជំងឺកូវីដ១៩។
ការរកឃើញនេះ បន្ទាប់ពី សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកម្តៅឡើងខ្ពស់ នៅព្រឹកថ្ងៃទី ១៤ បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) រដ្ឋបាលស្រុកនិងមន្ទីពេទ្យបង្អែកបាទីបានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ។

លោក កេត ម៉ៅបង្ហោះនៅលើហ្វេសប៊ុកថា មកដល់រាត្រីថ្ងៃទី១៦ មីនា នេះ លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវីដ១៩។
បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ