Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កំពុង​រៀបចំ​ចំណង​ការទូត​ឡើង​វិញ​ជាមួយស៊ីរី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍​ទី​២​ខែ​មករា​ឆ្នាំ​២០២៥​បាននិយាយថា ប្រទេសរបស់លោកកំពុងរៀបចំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ​សា​ជា​ថ្មី​ម្ដង​ទៀត​ជាមួយប្រទេសស៊ីរី ខណៈដែលអ្នកការទូតកំពូលរបស់ខ្លួនបានធ្វើទស្សនកិច្ចនៅរដ្ឋធានី​ដាម៉ាស​កាលពីចុងខែ​មុន។

លោក Volodymyr Zelensky (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ​ទី​​៣០​ធ្នូ គណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha បានទៅបំពេញទស្សនកិច្ចនៅទីក្រុង​ដាម៉ាស ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយលោក Ahmed al-Sharaa មេដឹកនាំរដ្ឋបាលថ្មីរបស់​ស៊ីរី។

លោក Zelensky បាន​​រៀបរាប់​ថា៖ «នៅឆ្នាំនេះ យើងអាចបន្ថែមប្រទេសជាច្រើនទៀត​ជា​ដៃគូដែលអាចទុកចិត្តបានរបស់យើង ជាពិសេសស៊ីរី។ យើងកំពុងរៀបចំ ដើម្បីបន្តទំនាក់ទំនងការទូតរបស់យើងជាមួយស៊ីរី និងកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងអង្គការអន្តរជាតិ»។

លើស​ពី​នេះ​ទៀត លោក Zelensky បាន​សង្កត់​ធ្ងន់​ថា អ៊ុយក្រែននឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើ​ឲ្យ​ស៊ីរី​មានស្ថិរភាព។

មេ​ដឹក​នាំ​អ៊ុយក្រែន បាន​និយាយ​ថា៖ «យើងនឹងបង្កើតកម្មវិធី “គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន” ដើម្បីសហការជាមួយរដ្ឋបាលស៊ីរី និងដៃគូដែលចាប់អារម្មណ៍ទាំងអស់។ យើងនឹងចូលរួមជាមួយអឺរ៉ុប និងអាមេរិក ដើម្បីធានាបាននូវការគាំទ្រអតិបរមា។ ស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ាមានន័យថាសន្តិភាព និងពាណិជ្ជកម្មកាន់តែច្រើនសម្រាប់ដៃគូទាំងអស់»។

សូម​បញ្ជាក់​ថា ទីក្រុង​កៀវ​ បានផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុង​ដាម៉ាស ក្នុងឆ្នាំ២០២២ នៅពេល​ដែល​រដ្ឋាភិបាល​ពី​មុន​ដែល​ដឹក​នាំ​ដោយ​លោក Bashar al-Assad បានទទួលស្គាល់ «ឯករាជ្យភាព» នៃតំបន់ Donetsk និង Luhansk របស់​អ៊ុយក្រែន ដែល​រុស្ស៊ី​កំពុង​កាន់កាប់៕

ដោយ៖ ឈាង

ចុចអាន៖ កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម