Connect with us

ព័ត៌មានជាតិ

នៅមណ្ឌលគិរី បុរសវ័យ៨២ឆ្នាំម្នាក់ ប្រកបរបរត្បាញសាស ឬកាផា អស់រយៈពេល៦៧ឆ្នាំមកហើយ ដើម្បីចិញ្ចឹមគ្រួសារ

បានផុស

នៅ

ជនជាតិដើមភាគតិចរស់នៅក្នុងខេត្តមណ្ឌលគិរី ភូមិភាគឦសានប្រទេសកម្ពុជា បានប្រកបមុខរបរផ្សេងៗគ្នា ខ្លះប្រកបកសិកម្មធ្វើស្រែចម្ការ ខ្លះទៀតប្រកបអាជីវកម្មជួញដូរ។ ប៉ុន្តែ ក្នុងចំណោមជនជាតិដើមភាគតិចទាំងនោះ មិនប្រាកដថាចេះតម្បាញ សាសឬតំបន់ផ្សេងទៀតហៅថា កាផា ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនោះទេ។ ផ្ទុយទៅវិញ បុរសវ័យចំណាស់មួយរូបជាជនជាតិដើមភាគតិចមានឈ្មោះ យ៉ូត ប៉ក់ អាយុ៨២ឆ្នាំ រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានប្រកបរបរជាអ្នកត្បាញសាស ឬកាផា ដើម្បីចិញ្ចឹមគ្រួសារដែលកូនដល់ទៅ៧នាក់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា យ៉ូត ប៉ក់ បាន​ប្រកបរបរនេះអស់រយៈពេល៦៧ឆ្នាំកន្លងមកហើយៗនៅក្នុងភូមិរបស់គាត់មិនសូវជាមានអ្នកចេះជំនាញ តម្បាញ សាស នេះប៉ុន្មាននោះទេ។ តម្បាញនេះ លោកចេះតពីឪពុកគាត់កាលនៅមានជីវិត ហើយគ្រានោះ រូបគាត់មានអាយុទើបតែ១៥ឆ្នាំ ប៉ុណ្ណោះ។ ការងារតម្បាញនេះ មិនមែនងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងឡើយទម្រាំតែអាចធ្វើបាន សាស ឬកាផាមួយៗ គេត្រូវតែទៅកាប់ឫស្សីនៅក្នុងព្រៃសហគមន៍ ហើយយកមកបិទវាឱ្យស្តើងតូចៗដាក់ហាលវាឱ្យស្ងួត។ បន្ទាប់មក អង្គុយចាក់តម្បាញប្រើរយៈពេល៧ថ្ងៃ ទើបធ្វើបានសាស ឬកាផា ធំមួយបាន តែបើសាស ឬកាផា រាងតូច អាចត្បាញតិចថ្ងៃជាងនេះ។

ក្រៅពីសាស ឬកាផា នេះ លោកតា យ៉ូត ប៉ក់ ក៏ចេះត្បាញរបស់របរប្រើប្រាស់ ក៏ដូចជា ឧបករណ៍នេសាទត្រី និងចង្អេរអុំអង្ករផងដែរ។ មកដល់បច្ចុប្បន្ននេះ លោកតា ត ប៉ក់ នៅតែបន្តធ្វើរបរនេះជារៀងរាល់ថ្ងៃ ដើម្បីទុកប្រើក្នុងគ្រួសារខ្លះ និងខ្លះទៀតយកទៅលក់ជូនអ្នកស្រុក។ ពេលខ្លះធ្វើបានច្រើន ក៏បន្តយកទៅលក់ជូនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋាន ភ្នំថ្មណាមលៀរ ហើយក៏មានដែរអង្គការសមាគមបានកុម្ម៉ង់​សាស ឬកាផា នេះ។ សាស ឬកាផា នេះដែលគាត់ធ្វើហើយ អាចលក់បានក្នុងតម្លៃ ចន្លោះ១០០ ០០០រៀល ទៅ១៤០ ០០០រៀលតាមធំតាមតូច។ ប្រាក់ចំណូលដែលអាចរកបានពីការលក់ សាស ឬកាផា និងឧបករណ៍ប្រើប្រាស់ផ្សេងផ្សេង គាត់យកទៅជួយផ្គត់ផ្គង់គ្រួសារខ្លះ និងខ្លះទៀតទុកគ្រាន់ពេលជួបគ្រោះជំងឺដង្កាត់៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម