កីឡា
Bernardo Silva ថា Man City អស់ឱកាសប្រជែងពានលីគក្នុងរដូវកាលនេះ
ម្ចាស់ជើងឯក Premier League ចំនួន៤លើកជាប់គ្នា Manchester City ចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អទេ បន្ទាប់ពីជួបបញ្ហាកីឡាកររបួសដែលបានធ្វើឲ្យក្រុមទាំងមូលធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។
ខ្សែបម្រើ Bernardo Silva បាននិយាយចំៗថា ឱកាសរបស់ពួកគេក្នុងការរក្សាតំណែងជើងឯក Premier League គឺអស់ទៅហើយ ក្រោយ Man City ធ្លាក់ទៅចំណាត់ថ្នាក់លេខ៦ មាន៣១ពិន្ទុ បន្ទាប់ពីប្រកួត១៩លើក ឈ្នះ៩ ចាញ់៦ និងស្មើ៤។
គិតតាំងពីចុងខែតុលាមក Man City បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ពួកគេឈ្នះតែ២លើកប៉ុណ្ណោះ ក្នុងចំណោមការប្រកួត១៤ចុងក្រោយ។ កាន់តែយ៉ាប់ថែមទៀត ពួកគេកំពុងដេញតាមពីក្រោយក្រុមកំពូលតារាងហង្សក្រហម Liverpool ចំនួន១៤ពិន្ទុ ខណៈហង្សក្រហមសល់ការប្រកួត១លើកទៀតក្នុងដៃ។
ថ្លែងទៅកាន់ Sky Sports កីឡាករ Bernardo Silva បាននិយាយថា ៖«ខ្ញុំអាចនិយាយបានថា ការប្រជែងជើងឯក Premier League គឺវាមិនអាចទៅរួចនោះទេ ទោះបីនៅក្នុងបាល់ទាត់មិនមានអ្វីដែលមិនអាចទៅរួចក៏ដោយ ប៉ុន្តែឥឡូវនេះ Man City គឺអស់ការប្រជែងដណ្តើមពានហើយ»។
អ្វីដែលកីឡាកររូបនេះផ្ដោតសំខាន់ ធ្វើការណាប្រឹងប្រែងស្វែងរក៣ពិន្ទុពីប្រកួតនៅសល់ ដើម្បីអាចរំកិលឡើងទៅចំណាត់ល្អជាងនេះ ជាពិសេសទទួលបានកៅអីលេងក្នុងពានរង្វាន់លំដាប់កំពូលនៅទ្វីបអឺរ៉ុប។
«ឥឡូវនេះវាគឺជាពេលត្រូវការទទួលយកការពិត។ ខ្ញុំមិនសម្លឹងមើល Liverpool ទេ ព្រោះខ្ញុំកំពុងឈរនៅលេខ៦ ឬទី៧ ក្នុងលីគ។ ខ្ញុំមិនអាចមើល Liverpool ឬ Arsenal ឬអ្វីនោះទេ។ ឥឡូវនេះខ្ញុំកំពុងសម្លឹងមើល ការប្រកួតបន្ទាប់ ព្យាយាមរកឲ្យបាន៣ពិន្ទុ ដើម្បីឈរនៅលេខ៥, លេខ៤ និងលេខ៣»។ កីឡាករ Bernardo Silva បានបន្ដែមបែបនេះ។
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ