ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមទិញមីស៊ីលចំនួន ១ ២០០គ្រាប់ពីអាមេរិក ក្នុងតម្លៃ៣,៦៤ពាន់លានដុល្លារ
មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃទី២ខែមករាឆ្នាំ២០២៥ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីលទំនើបរយៈចម្ងាយមធ្យមប្រភេទair-to-air ព្រមទាំងឧបករណ៍ពាក់ព័ន្ធដល់ប្រទេសជប៉ុន។
យោងតាមសារព័ត៌មាន Jiji Press មីស៊ីលដែលអាមេរិកត្រៀមនឹងលក់ឲ្យជប៉ុន មានចំនួន២ម៉ូឌែល ដូចជា AIM-120D-3 និង AIM-120C-8 ហើយតម្លៃប៉ាន់ស្មានសរុបគឺ ៣,៦៤ពាន់លានដុល្លារ។
ប្រភពដដែល បានឲ្យដឹងទៀតថា ជប៉ុនមានបំណងទិញមីស៊ីលចំនួន ១ ២០០គ្រាប់ពីអាមេរិក។
សេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានរៀបរាប់ថា៖ «ការលក់ដែលបានស្នើឡើង នឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ជប៉ុន ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយការការពារមាតុភូមិរបស់ខ្លួន និងកងកម្លាំងអាមេរិកដែលឈរជើងនៅទីនោះ។ ជប៉ុន នឹងអាចគោរពតាមលក្ខន្តិកៈ និងសេវាកម្មទាំងនេះទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន»។
សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការសម្រាប់ជំនួញជួញដូរមីស៊ីលលើកនេះគឺក្រុមហ៊ុន RTX Corporation ដែលមានមូលដ្ឋាននៅទីក្រុង Tucson រដ្ឋ Arizona៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់