ព័ត៌មានអន្ដរជាតិ
មនុស្សរាប់លាននាក់ប្រឈមខ្វះស្បៀងអាហារនៅមីយ៉ាន់ម៉ា រស់នៅយ៉ាងលំបាក
របាយការណ៍ថ្មីមួយរបស់អង្គការអន្តរជាតិមួយដែលមានឈ្មោះថា International Christian Concern បានបង្ហាញថា មនុស្សរាប់លាននាក់កំពុងប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១។
ចាប់តាំងពីរដ្ឋប្រហារមក ការប្រយុទ្ធគ្នារវាងក្រុមយោធា និងក្រុមកងកម្លាំងជនជាតិភាគតិច បានបង្ហាញពីភាពចលាចលផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ សារព័ត៌មាន The Independent បានឲ្យដឹងថា៖«ជម្លោះបានរំខានដល់ការដាំដុះយ៉ាងខ្លាំង ទាំងនៅតំបន់ខ្ពង់រាប និងតំបន់ទំនាប។ លើសពីនេះទៀត កង្វះខាតប្រេងបានធ្វើឲ្យថ្លៃដឹកជញ្ជូនឡើងថ្លៃ»។
មួយវិញទៀតវត្តមានជាបន្តបន្ទាប់ ឬការគម្រាមកំហែងរបស់យោធាបង្កើតភាពជាប់គាំងសម្រាប់អង្គការមនុស្សធម៌ដែលស្វែងរកការផ្តល់ជំនួយដល់ពលរដ្ឋ។
ទន្ទឹមនឹងនេះ មនុស្សជាងប្រាំពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០២១ ហើយភូមិនិងប្រជាពលរដ្ឋត្រូវបានវាយប្រហារជាប្រចាំ។ នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពីការវាយប្រហារលើភូមិមួយដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងផ្ទះជាច្រើនរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញ ខណៈអ្នករត់គេចពីការប្រយុទ្ធគ្នាកំពុងរស់នៅក្នុងព្រៃយ៉ាងវេទនា។
ជាមួយគ្នានេះបើតាមភ្នាក់ងារអង្គការសហប្រជាជាតិ UNOCHA មីយ៉ាន់ម៉ាបានប្រកាសថា ប្រជាជនរាប់លាននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងការខ្វះខាតជំនួយដោយសារតែថវិកាមិនគ្រប់គ្រាន់ក្នុងឆ្នាំ២០២៤។ យោងតាម UNOCHA មីយ៉ាន់ម៉ា ប្រជាជនមីយ៉ាន់ម៉ា មិនគួរមានការស៊ូទ្រាំ និងស្ទាក់ស្ទើរក្នុងការសុំជំនួយនោះទេ។
UNOCHA មីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃទី១៦ខែធ្នូថា ការផ្តល់មូលនិធិមានកម្រិតទាប ដូច្នេះប្រជាជន ១.៤ លាននាក់ក្នុងចំណោម ៥.៣ លាននាក់ដែលជាគោលដៅត្រូវការជំនួយមិនបានទទួលជំនួយណាមួយឡើយ។ ចំណែកអ្នកដែលបានទទួលជំនួយនោះមិនគ្រប់គ្រាន់ទេ។
ប្រសិនបើមូលនិធិនៅតែមិនគ្រប់គ្រាន់នៅឆ្នាំ២០២៥ទៀត នោះជីវិតប្រជាជនជាច្រើននឹងកាន់តែមានការលំបាក។ យ៉ាងណាមិញសម្រាប់ផែនការឆ្លើយតប និងតម្រូវការមនុស្សធម៌ឆ្នាំ២០២៥ ទឹកប្រាក់ ១.១ ពាន់លានដុល្លារត្រូវបានស្នើឡើងដើម្បីផ្តល់ជំនួយដល់ជនងាយរងគ្រោះចំនួន ៥.៥ លាននាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ