Connect with us

ជីវិតកម្សាន្ដ

មុនលាឆ្នាំចាស់! ម្ចាស់បទ“កុលាបមានបន្លា” ទទួលការគាំទ្រខ្លាំងនឹងបទនេះ ខណៈជាង២សប្តាហ៍ កើនអ្នកទស្សនាជិត 5M Views

បានផុស

នៅ

ជាង ២សប្តាហ៍មកនេះ បទពេញនិយមលោក ព្រាប សុវត្ថិ “កុលាបមានបន្លា” ត្រូវបានគេយកទៅរាំត្រាប់តាមជាហូរហែរ ខណៈមហាជនដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី របស់កំពូលតារាចម្រៀងរូបនេះ ក៏ស្រែកហ៊ោដោយក្តីរំភើបរីករាយ ជាមួយចម្រៀងមួយបទនេះផងដែរ។ តួយ៉ាង មកដល់ពេលនេះ ចំនួនអ្នកទស្សនាបទល្បីពេញនិយមមួយបទនេះ កើនដល់ជិត ៥លានដងហើយ លើ YouTube Channel របស់ផលិតកម្មខ្នាតធំ​ Galaxy Navatra ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងជួរមុខ Galaxy ឧកញ៉ា ព្រាប សុវត្ថិ បាននាំយកចម្រៀងកំពុងពេញនិយម មួយបទនេះ បង្ហើរសំនៀងគ្រប់ឆាកប្រគំតន្ត្រីតាមបណ្តាខេត្តនានា ទន្ទឹមនឹងបានជូនកុលាបដល់អ្នកគាំទ្រផងដែរ ដើម្បីជាកាដូជួបមុខអ្នកគាំទ្រ ក៏ដូចជាតំណាងអត្ថន័យនៃបទចម្រៀង។ តួយ៉ាង តាមរយៈព្រឹត្តិការណ៍ប្រគំតន្រ្តីនានា ក៏ឃើញមានអ្នកគាំទ្រមួយចំនួន ចូលរួមរាំកម្សាន្តជាមួយផងដែរ ខណៈអ្នកគាំទ្រផ្សេងទៀត មិនត្រឹមតែពេញចិត្តនឹងបទនេះប៉ុណ្ណោះទេ ថែមទាំងរាំត្រាប់តាម និងផ្ញើវីដេអូដល់លោកថែមទៀតផង។

គួររំលឹកថា “កុលាបមានបន្លា” ជាបទល្បីកំពុងពេញនិយម ដែលត្រូវម្ចាស់គណនីជាច្រើនទៅច្រៀងត្រាប់លេង ខណៈខ្លះទៀតក៏យកចម្រៀងដែលបាន remix សាច់ភ្លេងរួចហើយទៅរាំកម្សាន្ត ហើយចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។

បទល្បីដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ជាការនិពន្ធទំនុកច្រៀងដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញ Full MV ចម្រៀងមួយបទនេះជាផ្លូវការ កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៤ ហើយមានដល់ទៅពីរ version ដោយបទប្រុស ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ ខណៈបទស្រី ចៀងដោយ កញ្ញា តន់ ចន្ទសីម៉ា ហើយសុទ្ធតែទទួលការចាប់អារម្មណ៍ខ្លាំងមិនចាញ់គ្នានោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម