ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការកាប់សម្លាប់នៅ ប៉ាឡេស្ទីន ជាបន្ទាន់
ក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទីសុក្រទី៣ខែមករាឆ្នាំ២០២៥ តំណាងរុស្ស៊ីលោក Vasily Nebenzya បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការកាប់សម្លាប់នៅប៉ាឡេស៊ីនជាបន្ទាន់។
លោកលើកឡើងថា រុស្ស៊ីបារម្ភជាខ្លាំងចំពោះការវាយប្រហារមិនដកដៃរបស់អ៊ីស្រាអែល លើទីតាំងស៊ីវិល និងមន្ទីរពេទ្យ បង្កជាវិបត្តិមនុស្សធម៌ បង្ខំឲ្យមានការជម្លៀសមនុស្សជាទ្រង់ទ្រាយធំ។ អ៊ីស្រាអែល ថែមទាំងបានរឹតត្បិតការចេញចូលទៅទឹកដីប៉ាឡេស្ទីន ទៀតផង។
ហេតុដូច្នេះហើយ រុស្ស៊ីសូមអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការកាប់សម្លាប់ជាបន្ទាន់នៅប៉ាឡេស្ទីន ហើយទីក្រុងមូស្គូ ក៏សូមគាំទ្រសំណើរបស់អង្គការសុខភាពពិភពលោក ដែលសុំជម្លៀសអ្នកជំងឺទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាផងដែរ។
សូមបញ្ជាក់ជាថ្មី សង្គ្រាមនៅហ្គាហ្សា ផ្ទុះឡើងពេលក្រុមសកម្មប្រយុទ្ធហាម៉ាស បើកការវាយប្រហារឆ្លងដែនចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់ពលរដ្ឋអ៊ីស្រាអែលនៅតាមបណ្តោយព្រំដែន និងចាប់ជាង២០០នាក់ ជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធា វាយកម្ទេចតំបន់ហ្គាហ្សាក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស ដោយគិតត្រឹមខែមករាឆ្នាំ២០២៥ បណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនស្លាប់ជាង ៤៥ ៦៥០នាក់បាត់បង់ជីវិត និងបង្កការបំផ្លិចបំផ្លាញធំធេង។
លើសពីនេះ បើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិកណ្ដាលប៉ាឡេស្ទីន PCBS បានបង្ហាញថា សង្គ្រាមនេះ ធ្វើឲ្យចំនួនប្រជាជនហ្គាហ្សាធ្លាក់ចុះ ៦% បើគិតទាំងអ្នកដែលត្រូវជម្លៀសចេញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់មេប៉ូលិសនៅហ្គាហ្សា ក្រោយអ៊ីស្រាអែលទម្លាក់គ្រាប់បែក
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់