Connect with us

សន្តិសុខសង្គម

បុរសដែលប្រើហិង្សាលើឪពុកម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់នៅខេត្តកំពង់ធំ ត្រូវបានឃាត់ខ្លួន

បានផុស

នៅ

បុរសម្នាក់ដែលមានមុរបរជាតន្ត្រីក ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅស្នងការខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើអំពើរហិង្សាលើឪពុកម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់ក្នុងករណីហិង្សាលើឪពុកម្ដាយខ្លួនឯងនេះមានឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ មានមុខរបរជាអ្នកលេងភ្លេង។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ ត្រូវរបួសចំផ្ទៃមុខលើចិញ្ចើមឆ្វេង និងក្រោមភ្នែកឆ្វេង ខណៈម្ដាយឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសក្បាល និងដាក់ដៃទាំងពីរ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ថា ជនបង្កបានប្រើប្រាស់អំពើរហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើឪពុកម្ដាយ នៅពេលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង តែមិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។ លោកស្ន​ងការអះអាងថា ដើមចមដែលនាំឲ្យបុរសរូបនេះប្រើប្រាស់ហិង្សា​លើឪពុកម្ដាយ ដោយសារនៅថ្ងៃកើតហេតុរូបគេស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយពេលនោះម្ដាយស្ដីបន្ទោសរឿងមកពីផឹកស៊ីស្រវឹង ទើបខឹងតមាត់ជាមួយម្ដាយ។ ពេលនោះឪពុកបានជេរស្ដីបន្ថែម និងវាយមួយដៃ ទើបធ្វើឲ្យជនបង្កវាយឪពុកចំមុខបណ្ដាលឲ្យដួល ហើយម្ដាយស្ទុះទៅជួយ ក៏ត្រូវជនបង្កវាយម្ដាយបន្ថែមទៀតបណ្ដាលឲ្យបាក់ដៃទាំងពីរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្ដរាគមន៍ និងចាប់ខ្លួនជនបង្កភ្លាមៗបញ្ជូនទៅធ្វើការសួរនាំ ដោយឡែកជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកស្នងការខេត្តសង្កត់ធ្ងន់ថា ក្នុងករណីនេះ សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ធំ ដោយគ្មានការលើកលែងឡើយ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោស។

សូមបញ្ជាក់ថា ករណីហិង្សាលើឪពុកម្ដាយខ្លួនឯងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៤៤ នាទីutes មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ៥៦ នាទីutes មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

Sokha Hotels

ព័ត៌មានពេញនិយម