Connect with us

ព័ត៌មានជាតិ

Grab និង Nham​24 នឹងច្របាច់បញ្ចូលគ្នាពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា

បានផុស

នៅ

បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈកម្មការប្រកួតប្រជែងកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូន​អាហារតាមអនឡាញក្នុងស្រុក Nham24 និង ក្រុមហ៊ុនដឹកអ្នកដំណើររបស់សិង្ហបុរី Grab Cambodia​ នឹងធ្វើការរួមបញ្ចូលគ្នានាពេលខាងមុខនេះ កោយទទួលបានភាពជោគជ័យលើ ​កិច្ចព្រមព្រៀងនៃការរូមបញ្ចូលគ្នានូវប្រតិបត្តិការអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនNham24 ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៦ មក កាលពីថ្ងៃទី៣០ខែធ្នូកន្លងមកនេះថា កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលគ្នានូវជំនាញវិជ្ជាជីវៈ ដ៏សម្បូរបែបនៅក្នុងប្រទេសជាមួយនិង សមត្ថភាពបច្ចេកវិទ្យាឈានមុខគេរបស់ Grab ជាពិសេសបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ក្នុងគោលបំណងជំរុញ នវានុវត្តន៍​កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងស្រុក និងជួយសម្រួល ប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិ និងជាស្ថាបនិក Nham24 មានប្រសាសន៍ថាឲកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ មួយសម្រាប់ក្រុមហ៊ុនដែលបង្កើតឡើងក្នុងស្រុកដូចជា Nham24 ដោយលោកបានរកឃើញដៃគូ ដែលមានការប្តេជ្ញាចិត្តដូចគ្នា ក្នុងការផ្តល់ដំណោះស្រាយដែលធ្វើអោយជីវិតរស់នៅក្នុងសហគមន៍នីមួយៗឱ្យកាន់តែ ប្រសើឡើង។

លោកបានថ្លែងបញ្ជាក់ថា៖«យើងតែងតែជឿថាភាពជោគជ័យរបស់យើង គឺកើតចេញពីការបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា តាមរយៈនវានុវត្តន៍ និងសេវាកម្មដ៏ល្អ ហើយការរួមបញ្ចូលគ្នានេះនឹងផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការទាញយក ចំណុចខ្លាំងរបស់ Grab នៅក្នុងផ្នែកបច្ចេកវិទ្យា សមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ដ៍ជ្រាលជ្រៅដើម្បីឈាន ទៅកាន់កម្រិតខ្ពស់ថ្មីមួយកម្រិតទៀត។ ​ការរូមដៃគ្នា ជាមួយ Grab យើងនឹងខំប្រឹងនាំមកជូននូវបទពិសោធន៍ល្អៗ និងកាន់តែប្រសើរជាងមុនសម្រាប់លោកអ្នក បន្ថែមទៀត»។

លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា។

 លោក កង សុវណ្ណារ៉ូត ​ នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុ​ជាបានលើកឡើងផងដែរថា Grab ពិតជាមានសេចក្តីរំភើបក្នុងការបន្ដាក់ទុនវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ហើយខ្លួនចង់ដើរតួនាទីសំខាន់ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថល និងជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។

លោកថា៖« ភាពជាដៃគូ នេះបង្កើតឡើងដោយឈរលើគុណតម្លៃរួម។ យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលដែល Nham24 សម្រេចបានហើយយើងប្តេជ្ញារថែរក្សា និងកសាងបន្ថែមលើស្តង់ដារគុណភាពខ្ពស់របស់ពួកគេ។ ចំណុច ខ្លាំងរបស់ Grab ដែលជាកម្មវិធី superapp មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានសមត្ថភាពក្នុងការវិនិយោគលើ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់កម្រិត។ ពួកយើងមានបំណងប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីនាំមកនូវតម្លៃ សមរម្យ និងភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់​​​ អ្នកបើកបរ និងកំណើនអាជីវកម្មកាន់តែច្រើន»។

ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេតនៃការច្របាច់បញ្ជូលជាផ្លូវការនេះ នៅឡើយទេ។

​បើយោងតាមក្រុមហ៊ុនNham24 ដៃគូអាជីវករគ្រប់កម្រិតទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ Grab ក្នុងមុខងារជាច្រើនរួមទាំង កម្មវិធី Merchant Portal សម្រាប់ដៃគូអាជីវករដើម្បីគ្រប់គ្រងការលក់ប្រចាំថ្ងៃ មុខងារផ្សាយពាណិជ្ជកម្ម និងដំណោះស្រាយផ្សេងៗទៀត ដែលដំណើរការដោយបញ្ញាសប្បនិម្មិត (AI) ដែលអាចជួយពួកគេឱ្យធ្វើ ប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព ផ្សព្វផ្សាយទៅដល់អតិថិជនថ្មីៗ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែម ទៀតមិនថាតាមអនឡាញ ឬ នៅហាងផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម