KPT+
បើពិភពលោកកំពុងប្រឆាំងនឹងអ្នក នេះជាអ្វីដែលគួរធ្វើបង្កើនភាពរឹងមាំ
បញ្ហាកើតឡើងជាបន្តបន្ទាប់ ធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិភពលោកកំពុងប្រឆាំងនឹងអ្នកជារៀងរាល់ថ្ងៃ។ អ្នកកាន់តែព្យាយាម វាកាន់តែអាក្រក់ទៅៗ ហើយបញ្ហានៅតែបន្តកើនឡើង ដូចទាញព្រ័ត្រ។
នេះគឺជាយុទ្ធសាស្ត្រសាមញ្ញចំនួន ៥ ដើម្បីជួយអ្នកក្នុងការសម្លឹងពិភពលោកល្អមកវិញ។
១. ដកដង្ហើមវែងៗ

ពេលអ្នកមានអារម្មណ៍ថប់ដង្ហើម តានតឹង រឿងដំបូងដែលប៉ះពាល់ គឺផ្លូវដង្ហើម។ ដូច្នេះហើយអ្វីដែលអាចធ្វើបាន គឺត្រូវគ្រប់គ្រងដង្ហើម។ ដកដង្ហើមវែងៗ។ ផ្ដោតលើរឿងល្អៗ ធ្វើបែបនេះរហូតដល់ចាប់ផ្ដើមមានអារម្មណ៍ថា រាងកាយរបស់អ្នកបានស្ងប់។
២. ផ្ដល់ទំនុកចិត្តឱ្យខ្លួនឯង

ក្នុងគ្រាលំបាកនេះ រឿងមួយដែលអាក្រក់បំផុតនឹងអាចធ្វើបាន គឺត្រូវទទួលយកការរិះគន់។ កុំវាយដំខ្លួនឯងដោយប្រើអារម្មណ៍ខឹង វាធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍មិនល្អ។ ផ្ទុយទៅវិញ ត្រូវអាណិតអាសូរខ្លួនឯងជាងមុន និយាយជាមួយខ្លួនឯង ឲ្យដូចអ្វីដែលអ្នកចង់និយាយជាមួយមិត្តម្នាក់ ដែលកំពុងត្រូវការកម្លាំងចិត្ត។ ចិញ្ចឹមបីបាច់ខ្លួនឯង ដូចអ្នកអាចចិញ្ចឹមបីបាច់ក្មេងដែលមានជំងឺសរសៃប្រសាទម្នាក់។ ប្រព្រឹត្តចំពោះខ្លួនឯង តាមរបៀបដែលអ្នកព្យាបាលមនុស្សជាទីស្រឡាញ់ ដែលទទួលរងនូវភាពតានតឹង។
៣. ថែរក្សាខ្លួន

ស្ត្រេសនិងថប់បារម្ភ នឹងឆក់យករាងកាយដួងចិត្តនិងព្រលឹងរបស់អ្នកទាំងអស់។ នោះហើយជាមូលហេតុចាំបាច់បំផុត ដែលត្រូវតែថែរក្សាខ្លួនឯងឲ្យបានល្អ។ ត្រូវបរិភោគអាហារបំប៉ន និងញ៉ាំឲ្យបានគ្រប់គ្រាន់ ផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹក សម្រាកឲ្យបានច្រើន តាមដែលអាចធ្វើបាន។ ធ្វើលំហាត់ប្រាណស្រាលៗ ដូចជាដើរក្នុងសួនធម្មជាតិ ឬហាត់យូហ្កា ដើម្បីធ្វើឲ្យរាងកាយមាំទាំល្អ។
៤. ផ្ដោតលើអ្វីដែលកំពុងជួប

ពេលដែលគ្រប់យ៉ាងហាក់ដូចជាដំណើរការខុសប្រក្រតី រឿងសំខាន់បំផុត គឺត្រូវផ្ដោតលើអ្វីដែលកំពុងដំណើរការបច្ចុប្បន្ននេះវិញ។ រំលឹកខ្លួនអ្នកពីរឿងល្អៗដែលកំពុងទទួលបាន សូម្បីតែរឿងតូចបំផុត ក៏ត្រូវរាប់ដែរ។
ប្រសិនបើបញ្ហាហាក់ដូចជាធ្ងន់ធ្ងរ ពិបាកផ្លាស់ប្ដូរបាន សូមបំបែកវា ទៅជារឿងតូចៗវិញ។ ព្យាយាមគិតថា ខ្ញុំធ្វើវាបាន ខ្ញុំអាចដោះស្រាយបាន។
៥. ជឿថារឿងអាក្រក់នឹងកន្លងផុតទៅ

ចូរគិតតាមធម៌ព្រះ បើជួបរឿងមិនល្អ គិតថាជាបាបយើង កុំមួរម៉ៅ កុំបន្ទោសអ្នកណា ហើយរឿងណាមិនគួរភ័យ កុំភ័យអី។ ទន្ទេញឲ្យជាប់ សូមឲ្យខ្ញុំបានសុខ រួចផុតពីទុក្ខ។
មិនមានអ្វីជាប់នៅក្នុងជីវិតរបស់អ្នករហូតនោះទេ បញ្ហានិងឧបសគ្គក៏ដូចគ្នា ថ្ងៃណាមួយវានឹងចាកចេញ ក្លាយជារឿងដែលកន្លងផុតទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មានទម្លាប់ចង់បានអ្វីលឿនៗ ហ៊ឺហានិងខ្ជិលច្រអូស ជីវិតលំបាកនៅរង់ចាំ

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច