ព័ត៌មានជាតិ
ជំងឺគ្រុនចាញ់កើតមានជាង ៣០០ ករណីនៅឆ្នាំ ២០២៤ តែគ្មានអ្នកស្លាប់ថយចុះជិត ៨០%
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មករានេះថា ឆ្នាំ ២០២៤ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន ៣១២ ករណី និងគ្មានអ្នកស្លាប់ បើធៀបនឹងឆ្នាំ២០២៣ មានការថយចុះ ៧៦% ស្មើនឹង ៣១២ ករណីលើ ១ ៣៨៤ ករណី។
ប្រទេសកម្ពុជាបានបញ្ចប់លែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ហើយយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ដែលកំពុងប្រតិបត្តនេះ គឺជាត្រីវិស័យដ៏ត្រឹមត្រូវ ដែលសមស្របតាមយុទ្ធសាស្រ្តតំបន់និងសកលលោក។ ការយកចិត្តទុកដាក់និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញលេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមការយន្តការសម្របសម្រួលអភិបាលកិច្ចតំរង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រគឺជំងឺគ្រុនចាញ់កំពុងឆ្ពោះទៅសូន្យករណីនៃការចម្លងក្នុងតំបន់ និងក៏កំពុងបន្តឈានទៅសូន្យករណីក្នុងគ្រប់ភូមិសាស្រ្តទូទាំងប្រទេសនាដំណាច់ឆ្នាំ២០២៥ ដែលជាគោលដៅចុងក្រោយ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានរំលឹកថា មុនពេលមានយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ករណីជំងឺគ្រុនចាញ់រាយការណ៍មានជិត ២០ ម៉ឺនករណីក្នុងមួយឆ្នាំ (ជាមធ្យមមាន ១៣ ម៉ឺនករណីក្នុងមួយឆ្នាំៗ) និងស្លាប់ ៧០០ – ៨០០ នាក់ក្នុងមួយឆ្នាំ។
មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា គឺដោយសារការបន្ថែមវិធីសាស្ត្រនិងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ដូចជា នៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរី និងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។
ជាមួយគ្នានេះ ការមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោយសារមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរមូលដ្ឋានអង្គការដៃគូពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ទើបបានធ្វើឲ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមខ្ពស់ថា កម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងឧបសគ្គដូចជាការផ្ទុះជំងឺកូវីដ១៩ជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ