Connect with us

ព័ត៌មានអន្ដរជាតិ

របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​រាប់​ពាន់​នាក់អាច​​រួម​មានអ្នកនេសាទថៃ​ផង

បានផុស

នៅ

មេដឹកនាំរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាដោះលែងអ្នក​ទោស​​ជាប់​ឃុំ​​​​​ចំនួន​ច្រើន​រហូត​ដល់ ៥៨៦៤នាក់ រួមទាំងជនបរទេសចំនួន១៨០នាក់ ក្នុងថ្ងៃប្រារព្ធខួបលើកទី៧៧​​នៃ​​ទិវា​ឯករាជ្យ​​​ ដែលមីយ៉ាន់​ម៉ា​​ទទួល​​បាន​ពីការគ្រប់គ្រង​របស់​​ប្រទេស​អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី​៤ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងការ​ផ្សាយ​របស់​ទូរទស្សន៍រដ្ឋ MRTV របបយោធាបានបញ្ជាឱ្យដោះលែង ដោយហេតុផលមនុស្សធម៌ និងមេត្តាធម៌ ហើយនឹងកាត់បន្ថយការកាត់ទោសមួយជីវិតរបស់អ្នកទោស១៤៤​នាក់មកត្រឹម​១៥ឆ្នាំវិញ​។ ប៉ុន្តែព័ត៌មានលម្អិតពីការកាត់ទោសនិងសញ្ជាតិរបស់អ្នកទោសបរទេសដែលត្រូវបានកំណត់ឱ្យនិរទេសនៅពេលដោះលែងនោះ មិនត្រូវបានប្រកាសឲ្យដឹងនោះទេ។

ទោះយ៉ាងណាបើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បាននិយាយថា ជនបរទេសដែលត្រូវដោះលែងអាចរួមមានអ្នកនេសាទថៃ​៤នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាកាលពីចុងខែវិច្ឆិកា បន្ទាប់ពីទូកល្បាតមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើនាវានេសាទថៃនៅក្នុងដែនទឹកជិតព្រំដែនសមុទ្រ Andaman ខណៈនាយក​រដ្ឋមន្ត្រី​ថៃ​ធ្លាប់បាន​និយាយ​​ដោយ​​រំពឹង​ថា ​អ្នក​ទាំង​បួន​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យនេះ។

គួររម្លឹកថា មីយ៉ាន់ម៉ាតែងតែផ្តល់ការលើកលែងទោសដល់មនុស្សរាប់ពាន់នាក់ ដើម្បីរំលឹកថ្ងៃបុណ្យ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​យោធា​ក៏បាន​ប្រកាស​ដោះលែង​អ្នក​ទោស​ជាង​៩០០០នាក់ ដើម្បី​ប្រារព្ធ​ពិធី​ឯករាជ្យនេះផងដែរ។

(រូបភាព៖ AP)

ក្នុង​ចំណោម​អ្នក​ដែល​នៅ​តែ​ជាប់​ពន្ធនាគារ​មាន​អតីត​មេដឹកនាំ​ប្រទេស​គឺ​អ្នក​ឈ្នះ​រង្វាន់​ណូបែល​លោកស្រី Aung San Suu Kyi អាយុ៧៩ឆ្នាំ​ដែល​ជាអ្នក​នយោបាយ​ដ៏លេចធ្លោរ​មួយរួប​។ ស្រ្តី​រូបនេះកំពុងជាប់ពន្ធនាគាររយៈពេល២៧ ឆ្នាំ​ពី​បទ​ចោទប្រកាន់ព្រហ្មទណ្ឌចំនួន១៤​ករណី​ដែលធ្វើឡើងដោយយោធារបស់លោកស្រី រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ បើទោះបីលោកស្រីបានបដិសេធ​រាល់​ការ​ចោទ​ប្រកាន់នេះក៏ដោយ។

ពិធី​បុណ្យ​ឯករាជ្យ​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី Naypyidaw របស់​មីយ៉ាន់ម៉ា ហើយ​មាន​តំណាង​រដ្ឋាភិបាល និង​យោធា​ចំនួន ៥០០ នាក់​ចូលរួម។ សុន្ទរកថា​របស់​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា នាយ​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដែល​មិន​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​ថ្លែង​ជំនួសដោយ​ឧបនាយក​រដ្ឋមន្ត្រី និង​ឧត្តមសេនីយ៍​កងទ័ព Soe Win។ នៅក្នុងសុន្ទរកថា លោកបានអំពាវនាវដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានប្រឆាំងនឹងការគ្រប់គ្រងរបស់យោធារយៈពេល ៤ ឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធរបស់ពួកគេ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ ដោយសារយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ហើយបានបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលនាំឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេសដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងប្រឆាំងនឹងយោធានៅលើសមរភូមិ៕

(រូបភាព៖ AP)
(រូបភាព៖ AP)​ លោក Min Aung Hlaing មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម