ព័ត៌មានអន្ដរជាតិ
ជនជាតិអាស៊ី-អាមេរិកនៅ U.S ជិត៣៨០០រងការស្អប់ខ្ពើមមិនដល់មួយឆ្នាំផង, របាយការណ៍
ពលរដ្ឋអាស៊ី-អាមេរិកដែលរស់នៅសហរដ្ឋអាមេរិកជិត៣៨០០ជួបនឹងឧបត្បត្តិហេតុពាក់ព័ន្ធនឹងករណីស្អប់ខ្ពើមក្នុងរយៈពេលមិនដល់មួយឆ្នាំផងកំឡុងផ្ទុះកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមសម្ព័ន្ធចម្រុះអាស៊ី-អាមេរិក។
របាយការណ៍បានចេញដោយក្រុមបញ្ឈប់ការស្អប់ខ្ពើមអ្នកអាស៊ី-អាមេរិក Stop (AAPI) Hate ដែលជាអ្នកប្រមូលចងក្រងឧប្បត្តិហេតុប្រឆាំងនឹងជនជាតិអាស៊ី-អាមេរិកកំឡុងពេលកូវីដ-១៩។ ក្រុម Stop AAPI Hate ជាមណ្ឌលរាយការណ៍ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ដោយក្រុមប្រឹក្សាគោលនយោបាយ និងផែនការអាស៊ី-ប៉ាស៊ីហ្វិក ជនជាតិចិនសម្រាប់សកម្មភាពបញ្ជាក់ និងមហាវិទ្យាល័យសិក្សាពីអាស៊ី-អាមេរិករបស់សកលវិទ្យាល័យ San Francisco។
ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំនេះ ណ្ឌលលរាយការណ៍បានទទួលឧប្បត្តិហេតុសរុប៣៧៩៥ករណីដែលប្រឆាំងនឹងការរើសអើងពូជសាសន៍អាស៊ីនៅទូទាំងអាមេរិក។
ប្រភេទនៃការរើសអើងរួមមានការបៀតបៀនពាក្យសំដី ការព្រងើយកន្តើយ ការបំពានលើរាងកាយ ការយាយីតាមអនឡាញពាក់ព័ន្ធនឹងរំលោភសិទ្ធិស៊ីវិល។
របាយការណ៍បង្ហាញថា ការបៀតបៀនពាក្យសំដី(៦៨.១%), ការព្រងើយកន្តើយ(២០.៥%) និងការបៀបបៀនរាយកាយ(១១.១%)គឺជាសមាមាត្រធំបំផុត៣នៃករណីសរុបដែលបានរាយការណ៍។
របាយការណ៍ក៏បានបង្ហាញថា ស្ត្រីភេទបានជួបករណីស្អប់ខ្ពើមច្រើនជាងបុរស ២.៣ដង ខណៈជនជាតិចិនជាក្រុមជនជាតិភាគតិចច្រើនជាងគេបំផុត (៤២.២%) ដែលតាមរបាយការណ៍ជួបឧប្បត្តិហេតុស្អប់ខ្ពើម ហើយបន្ទាប់មកជនជាតិកូរ៉េ (១៤.៨%) និងជនជាតិវៀតណាម (៨.៥%)។
យោងតាមរបាយការណ៍បង្ហាញថា អាជីវកម្មជាទីតាំងចម្បងនៃការរើសអើង (៣៥.៤%)។ បន្ទាប់មកនៅតាមដងផ្លូវសាធារណៈ (២៥.៣%) និងតាមសួនសាធារណៈ(៩.៨%)។ ចំណែកនៅតាមគណនីអនឡាញមាន១០.៨% ដែលបានបង្ហាញនៅក្នុងករណីសរុប។
១៦៩១ករណីក្នុងចំណោមរបាយការណ៍សរុប(៤៤.៥៦%)កើតមានរដ្ឋកាលីហ្វញ៉ា បន្ទាប់មកនៅទីក្រុងញ៉ូវយ៉ក់ដែលមាន៥១៧ករណី (១៣.៦២%)។
អ្នកសរសេររបាយការណ៍បានកត់សំគាល់ថា ៖«ចំនួននៃឧប្បត្តិហេតុស្ពប់ខ្ពើមដែលបានរាយការណ៍មកកាន់មណ្ឌលយើងគឺគ្រាន់តែតំណាងមួយភាគនៃឧប្បត្តិហេតុស្អប់ខ្ពើមដែលបានកើតឡើងជាក់ស្តែងប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញពីជនជាតិអាស៊ី-អាមេរិកទទួលរងគ្រោះពីការរើសអើង និងប្រភេទនៃការរើសអើងដែលពួកគេប្រឈម»។
លោក Russell Jeung សហស្ថាបនិក Stop AAPI Hate និងជាសាស្ត្រាចារ្យមហាវិទ្យាល័យសិក្សាអាស៊ី-អាមេរិកនៅសកលវិទ្យាល័យ San Francisco បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«ឧបត្បត្តិហេតុស្ពប់ខ្ពើមមិនត្រូវបានបញ្ឈប់។ យើងមិនអាចទុកឲ្យការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិអាស៊ី-អាមេរិកបានក្លាយជាកេរ្តិ៍ដំណែលកូវីដ-១៩ ឬរដ្ឋបាលប្រធានាធិបតីចុងក្រោយទេ ប៉ុន្តែនោះជាអ្វីដែលនឹងកើតឡើង ប្រសិនបើយើងមិនទាមទារចំណាត់ការឲ្យម៉ឺងម៉ាត់នោះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Xinhuanet
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ