Connect with us

ព័ត៌មានអន្ដរជាតិ

យូនីសេហ្វ៖ មនុស្សជាង ២ ០០០នាក់បានលង់ទឹកឬបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ ក្នុង​ឆ្នាំ២០២៤

បានផុស

នៅ

យោងតាមទិន្នន័យថ្មីៗពីអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ២ ០០០​នាក់បានស្លាប់នៅឆ្នាំ​២០២៤ ខណៈពេលកំពុងព្យាយាម​ឆ្លង​ចូល​ទៅ​​តំបន់​អឺរ៉ុប។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​យូនីសេហ្វ (UNICEF) បាន​រាយការណ៍​ថា យ៉ាងហោចណាស់ជនភៀសខ្លួន និងជនចំណាកស្រុកចំនួន ២ ២០០​នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីឆ្នាំមុន។

លោកស្រី Regina De Dominicis ប្រធានការិយាល័យប្រចាំតំបន់របស់ UNICEF សម្រាប់អឺរ៉ុប និងអាស៊ីកណ្តាល បានគូសបញ្ជាក់ថា ជនរងគ្រោះភាគ​ច្រើនគឺជាយុវជន។ បន្ថែម​ពី​នេះ លោកស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ដល់​ការ​ការពារ​កុមារ​ដែល​ស្វែងរក​សុវត្ថិភាព​នៅ​អឺរ៉ុប។

សូម​បញ្ជាក់​ថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាន​ឲ្យ​ដឹង​ថា ជនភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​​ទៅ​ដល់​អឺរ៉ុប មាន​ចំនួន​សរុប ១៩៣ ៤៤៨​នាក់ គិតត្រឹមថ្ងៃទី​២៩​​ខែធ្នូ​ឆ្នាំ​២០២៤។ ប្រទេសអ៊ីតាលី បានក្លាយជាចំណុចចុះចតចម្បងសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក បន្ទាប់​មក​​គឺ​ប្រទេសក្រិច និងអេស្បាញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម