Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អះអាងបាញ់ទម្លាក់ MiG-29 និងសម្លាប់ទ័ពអ៊ុយក្រែន ជាង៤០០នាក់ នៅតំបន់ Kursk

បានផុស

នៅ

តាមការចុះផ្សាយរបស់ Newsweek កាលពីថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥, ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីការបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 មួយគ្រឿងរបស់អ៊ុយក្រែន និងសម្លាប់ទាហាន ៤១០នាក់ ស្របពេលទីក្រុងកៀវ បើកការវាយលុកថ្មីនៅតំបន់ Kursk។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងត្រូវបានខ្នងបង្អែក EU ប្រគល់ឲ្យអ៊ុយក្រែន ដើម្បីយកមកតទល់ជាមួយរុស្ស៊ីក្នុងសង្គ្រាមដ៏ក្តៅគគុក ចាប់តាំងពីឆ្នាំ២០២២មក។ យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ ហើយមិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូ ថែមទាំងបានវាយបកចំពោះការវាយលុកចំនួន១៧លើកពីសំណាក់កងកម្លាំងអ៊ុយក្រែន ដោយសម្លាប់ទាហាន៤១០នាក់ផងដែរ។

ក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួងបញ្ជាក់ថា ក្រៅពីបាញ់ទម្លាក់ MiG-29 ហើយនោះ ខ្លួនបានកម្ទេចគ្រឿងសព្វាវុធដែលលោកខាងលិចជួយដល់អ៊ុយក្រែនជាច្រើនទៀត ជាពិសេសគឺរថក្រោះ Leopard ដែលផលិតនៅអាល្លឺម៉ង់ ចំនួន២គ្រឿងតែម្តង។

សូមបញ្ជាក់ថា ដំបូងឡើយអ៊ុយក្រែនបានបើកការវាយលុកនៅតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ដោយដណ្តើមបានទឹកដីខ្លះៗ ប៉ុន្តែមួយរយៈចុងក្រោយ រុស្ស៊ីក៏វាយបណ្តេញពួកគេចេញវិញ។

(រូបភាព៖ LockheedMartin)

កាល​ពី​ខែ​វិច្ឆិកា អ៊ុយក្រែន​ក៏​រាយការណ៍ដែរ​ថា កងទ័ព​របស់​ខ្លួន​បានបើកឆាក​ប្រយុទ្ធគ្នា​ជាមួយ​ទាហាន​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​តំបន់ Kursk នេះឯង។

ការបង្ហាញវត្តមានរបស់ទាហានកូរ៉េខាងជើងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារឆ្លងដែនដ៏គួរឲ្យភ្ញាក់ផ្អើល ពីសំណាក់ទាហានអ៊ុយក្រែនកាលពីខែសីហា ដោយកាលនោះបានសម្រុកចូលដីរុស្ស៊ីដល់ទៅចម្ងាយ៣០គីឡូម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី​ប្រកាស​ថា​នឹង​សងសឹក ក្រោយ​អ៊ុយក្រែន​បាញ់​មីស៊ីល ATACMS ចូល​ទឹក​ដី​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម