ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង កំពុងពង្រីកឲ្យស្របតាមលក្ខណៈស្តង់ដារ
កំណាត់ផ្លូវមួយចំនួនដែលស្ថិតនៅលើផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង កំពុងធ្វើការពង្រីកឲ្យធំទូលាយដើម្បីឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងស្របទៅតាមលក្ខណៈស្តង់ដារសំដៅបញ្ជៀសការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាថ្ងៃទី០៥ ខែមករាឆ្នាំ២០២៥ ម្សិលមិញនេះ បានមានប្រសាសន៍ថា កំណត់ផ្លូវជាលេខ ៥ ចាប់ពីចំណុចរង្វង់មូលរូបសំណាកយាយទេព ទៅទល់នឹងផ្លូវបំបែកហាយវេ (ផ្លូវវាងក្រុង) គឺជាគម្រោងរបស់មន្ទីរ ម្យ៉ាងដោយសារតែកំណត់ផ្លូវជាតិនេះមានសភាពតូចចង្អៀតហើយកោងខ្លាំង ដែលកន្លងមកតែងតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដូច្នេះទើបលោកបានចាត់ក្រុមការងារ ឲ្យចុះធ្វើការវាស់វែង និងឈូសឆាយ ដោយពង្រីកទៅតាមលក្ខណៈស្តង់ដារ។
លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា កន្លងមកផ្លូវនេះគឺទទឹងត្រឹមតែ ១០ម៉ែត្រ ប៉ុណ្ណោះ ដូច្នេះហើយទើបលោកកំណត់បន្ថែមដោយតម្រូវឲ្យក្រុមការងារ ឈូសឆាយពង្រីកទាំងសងខាងផ្លូវ គឺម្ខាង ៥ ម៉ែត្របន្ថែមទៀត ដូច្នេះទទឹងផ្លូវសរុប និងមានប្រវែង ២០ ម៉ែត្រ ដែលទំហំនេះ អាចធ្វើឱ្យផ្លូវធំទូលាយ និងងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងការធ្វើដំណើរ។
ជាចុងក្រោយលោកបានបន្ថែមថា កន្លងមកផ្លូវនេះមន្ទីរបានស្ថាបនារួចរាល់ ប្រមាណ ៣០% ហើយ ដូច្នេះនៅឆ្នាំថ្មីនេះ មន្ទីរនឹងធ្វើបន្តទៅមុខទៀត យ៉ាងហោចណាស់ក៏តម្រូវឲ្យបាន ១.៥០០ ម៉ែត្របន្ថែមទៀតដែរ នេះដោយសារតែគម្រោងមានកំណត់ ហើយមន្ទីរក៏នឹងព្យាយាមធ្វើយ៉ាងណាឲ្យការពង្រីកផ្លូវនេះបានទៅដល់គោលដៅ ១០០% ដែរ៕
អត្ថបទ : សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ