ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ បន្តស្ថាបនាផ្លូវបេតុង ០១ ខ្សែទៀត ក្នុងភូមិគោកខ្សាច់
កាលពីព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានដឹកនាំក្រុមការងារចុះដាក់គ្រឿងចក្រឈូសឆាយស្ថាបនាផ្លូវបេតុង ០១ ខ្សែ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិគោកខ្សាច់ ដើម្បីងាយស្រួលធ្វើដំណើរ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
អាជ្ញាធរបានឲ្យដឹងថា ដោយឃើញពីទុក្ខលំបាកប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ទើបកាលពីព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ លោកចៅសង្កាត់បានដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់គ្រឿងចក្រឈូសឆាយស្ថាបនាប្រែក្លាយជាផ្លូវបេតុងទុកឲ្យអ្នកដំណើរធ្វើដំណើរ និងប្រកបរបរផ្សេងៗ។
លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងថា ផ្លូវដែលស្ថាបនាជាផ្លូវបេតុងខាងលើ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានទទឹង ៤ ម៉ែត្រ បណ្ដោយ ១០០ ម៉ែត្រ និងប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥។
អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សា និងវេចខ្ចប់ទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមអ្នកប្រមូលសំរាម៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់