Connect with us

ចរាចរណ៍

ស្ត្រីម្នាក់ ជិះម៉ូតូសុខៗ ត្រូវរថយន្តដឹកថ្មបុករួចកិនស្លាប់យ៉ាងអាណោចអាធ័ម

បានផុស

នៅ

រថយន្ត​ដឹក​ដី ១ គ្រឿង បើក​លឿន​បុក​ម៉ូតូ​រួច​កិន​ស្ត្រី​ម្នាក់​សំប៉ែត​ស្លាប់ ហើយ​ក៏​បង្ក​ឲ្យ​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ ១ គ្រឿង​ទៀត ដែល​កំពុង​បើក​ពីក្រោយ បួង​ចង្កូត​គេច​ទៅ​បុក​ទ្រព្យសម្បត្តិ​សាធារណៈ​អស់​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ២០ នាទី​ព្រឹក ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៥ នៅ​ត្រង់​ចំណុច​ទល់មុខ​សាលា​កូរ៉េ តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​សង់​ឌ្រីម ឆ្នាំ ២០១៦ ពណ៌​ខ្មៅ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​រថយន្ត​ដឹក​ថ្ម ១ គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-8328 ធ្វើដំណើរ​ទិសដៅ​ស្របគ្នា។ ស្រប​ពេលនោះ មិន​ដឹង​ជា​អ្នក​បើក​រថយន្ត​បង្ក​មាន​រឿង​អ្វី​នោះ​ឡើយ បាន​បុក​ស្ត្រី​ជា​អ្នក​ជិះ​ម៉ូតូ រួច​កិន បណ្ដាល​ឲ្យ​ម៉ូតូ និង​សព​រងគ្រោះ​សំប៉ែត​តែម្ដង។ ភ្លាមៗ នោះ ក៏​មាន​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 4A-8001 កំពុង​បើក​ពីក្រោយ បាន​ឃើញ​ស្ថានភាព​បែប​នោះ ក៏​បួង​ចង្កូត​គេច តែ​ជ្រុល​បុក​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា បង្គោល​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន ១ ដើម និង​បង្ក​ឲ្យ​ខូចខាត​សួនច្បារ​មួយ​ចំនួន​ធំ​ផង​ដែរ។ ចំណែក​បុរស​ជា​អ្នក​បើក​រថយន្ត​បង្ក បាន​បើក​ចេញ​ពី​កន្លែង​កើតហេតុ ចម្ងាយ​ជាង ១០០ ម៉ែត្រ រួច​ចុះ​ពី​លើ​រថយន្ត​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​មក​ដល់ រួច​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម