Connect with us

ព័ត៌មានជាតិ

២០២៤ ក្រសួងការងារ ជួយស្វែងរកការងារជូនយុវជនបានជិត ១ ម៉ឺននាក់ កើនជាងឆ្នាំមុន

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ​ ២០២៤​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្វែងរក​ការងារ​ធ្វើ​ជូន​យុវជន​ប្រមាណ​ជិត​ ១ ​ម៉ឺន​នាក់ ​មាន​ការ​កើនឡើង​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២៣ ​ដែលមាន​យុវជន​មាន​ការងារ​ធ្វើ​តែ​ជាង​ ៦ ៥០០ នាក់ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​ ០៦ មករា នេះ​ថា ឆ្នាំ​ ២០២៤ ​អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ចំនួន ​៥០ ៤៩៤​ នាក់ ប្រមូល​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន​ ៣៨៦ ៧៦០ កន្លែង​ បាន​ផ្គូផ្គង​ និង​បញ្ជូន​អ្នក​ស្វែង​រក​ការងារ​ទៅ​និយោជក​ចំនួន​ ៩៤ ៩០០​ ដង អ្នកទទួលបាន​ការងា​រ​ធ្វើ​ចំនួន ​៩ ៧៨៨​ នាក់ និង​ទទួល​បាន​កន្លែង​កម្ម​សិក្សា​ការងារ ​១ ៥៧៧ ​នាក់ អ្នកស្វែងរក​ការងារ​ទទួលបាន​ប្រឹក្សា​យោបល់​អំពី​អាជីព​ការងារ និង​វិជ្ជាជីវៈ​ចំនួន ​១៨ ៨៨៥ ​នាក់ រៀបចំ​វេទិកា​ការងារ​បាន​ ៦៦​ លើក​ ដែលមាន​មនុស្ស​ចូលរួម ​១០ ២២៤ ​នាក់ ​រៀបចំ​ពិព័រណ៍​ថ្នាក់​ជាតិ និង​ខេត្ត​បាន​ចំនួន ០៣ ដង​ ដែលមាន​អ្នកចូលរួម ៤៧ ៩៨១ នាក់។ អ្នក​ចូល​ប្រើប្រាស់​គេហទំព័រ​ការងារ​ចំនួន​ ៣ ៧៥៦ ០៨៨ លើក អ្នកទទួល​ព័ត៌មាន​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​ចំនួន ៤៦៣ ០៧៤ នាក់ និង​អ្នកប្រើប្រាស់​សេវា​តាមរយៈ​កម្មវិធី​ស្វែងរក​ការងារ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ចំនួន​ ១៦ ៨២៧ នាក់។

២០២៣ កន្លងទៅ ​ថ្មីៗ ​នេះ អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ចំនួន ៣០ ៨៩៧ ​នាក់ កើនឡើង​ជាង​ឆ្នាំ ២០២២ ដែលមាន​ចំនួន ​១៨ ២៧៨ នាក់។ ក្នុង​នោះ​ ក្រសួង​បាន​ផ្គូផ្គង​ និង​បញ្ជូន​អ្នក​ស្វែងរក​ការងារ​ទៅ​និយោជក​ចំនួន ២៩ ៥៩០ នាក់ នៅ​ឆ្នាំ ​២០២៣ ថយចុះ​ជាង​ឆ្នាំ ​២០២២ ដែល​បាន​បញ្ជូន​រហូត​ដល់​ទៅ ៣០ ៤៨០ នាក់។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា តួលេខ​នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២៣ ​កន្លងទៅ​ឃើញថា​ មានការ​កើនឡើង​ ខណៈ​ឆ្នាំ​ ២០២៣ ​ក្រសួង​បាន​ស្វែងរក​ការងារ​ធ្វើ​ជូន​យុវជន​បានចំនួន ​៦ ៥៤៧​ នាក់ កើន​ឡើង​ជាង​ឆ្នាំ ​២០២២ ដែល​មាន​ត្រឹមតែ ៣ ២០៧ នាក់ ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ក្នុង​គោលបំណង​ឆ្លើយតប​តម្រូវការ​ការងារ ក៏ដូចជា​ផ្តល់​នូវ​ដំណោះស្រាយ​បញ្ហា​ទីផ្សារ​ការងារ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បី​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ជា​សាធារណៈ​នៅ​មួយ​កន្លែង និង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូចជា តាមរយៈ​គេហទំព័រ​, ហ្វេស​ប៊ុក , តេ​ឡេ​ក្រាម និង​នៅ​តាម​មជ្ឈមណ្ឌល​ការងារ​នៅ​រាជធានី​-​ខេត្ត និង​រថយន្ត​ចល័ត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម