Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

បានផុស

នៅ

ក្នុងបទសម្ភាសរយៈពេល៣ម៉ោងជាមួយអ្នកជំនាញអាមេរិក Lex Fridman កាលពីថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា លោកពិតជាសោកស្តាយណាស់ ដែលទីក្រុងកៀវត្រូវពឹងផ្អែកលើខ្នងបង្អែកបស្ចិមប្រទេសសម្រាប់ធានាសន្តិសុខរបស់ខ្លួន ហើយមិនមានអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Youtube)

ក្នុងអំឡុងពេលនោះដែរ ដោយសំដៅទៅលើអនុស្សរណៈទីក្រុងប៊ុយដាប៉ែស, លោកហ្សេលេនស្គី ថែមទាំងរិះគន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតផងដែរ ដែលមិនជួយការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន។

អនុស្សារណៈទីក្រុងប៊ុយដាប៉ែស បានធានាអំពីការការពាសន្តិសុខអ៊ុយក្រែន ជាថ្នូរឲ្យប្រទេសនេះបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ យ៉ាងណា លោកហ្សេលេនស្គី បានសម្តែងការខកចិត្តថា ទីក្រុងកៀវលែងមាននុយក្លេអ៊ែរទៀតហើយ, ឥឡូវរឿងរ៉ាវពិតជាអាក្រក់ខ្លាំងព្រោះយើងគ្មានអាវុធទាំងនោះ។

លោករិះគន់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងមហាអំណាចនុយក្លេអ៊ែរដទៃទៀត បែរជាព្រងើយកន្តើយ មិនខ្វល់ការអង្វរកររបស់អ៊ុយក្រែន សុំឲ្យជួយការពារបូរណភាពទឹកដីរបស់ខ្លួន។ នោះពិតជារឿងដ៏គួរឲ្យសោកស្តាយនិងខកចិត្តជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសហភាពសូវៀតដួលរលំ អ៊ុយក្រែនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១ ៧០០គ្រាប់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរទីបីលើពិភពលោកនាពេលនោះ។

ទោះបែបនេះក្តី អាវុធទាំងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយក្រោយមក អ៊ុយក្រែន​អះអាង​ថា ខ្លួន​សុខចិត្តបោះចោល​អាវុធ​នុយក្លេអ៊ែរ ​ក្រោម​អនុស្សរណៈ​​ទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ដើម្បីទទួលបាន​ការ​ធានា​សន្តិសុខ​ពីសំណាក់​រុស្ស៊ី ចក្រភព​អង់គ្លេស និង​អាមេរិក។

យ៉ាងណាមិញ រុស្ស៊ីតែងប្រកែកថា អ៊ុយក្រែន មិនដែលមាននុយក្លេអ៊ែរឡើយ ហើយអាវុធដែលនៅសេសសល់ក្រោយការដួលរលំសហភាពសូវៀតនោះ គឺជាកម្មសិទ្ធិ​ស្រប​ច្បាប់​របស់ទី​ក្រុងមូស្គូទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី អះអាងបាញ់ទម្លាក់ MiG-29 និងសម្លាប់ទ័ពអ៊ុយក្រែន ជាង៤០០នាក់ នៅតំបន់ Kursk

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សូម្បី​នាយករដ្ឋមន្ត្រីថៃ​ក៏ស្ទើរតែចាញ់​បោក​​ក្រុម​ចោ​រ​បច្ចេកវិទ្យា ដោយ​ប្រើ​ AI ​​ធ្វើត្រាប់សំឡេង​​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាយព្រីង ត្រូវកាត់ជេីង ដោយសារទទួលទានភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម