ព័ត៌មានជាតិ
ពលរដ្ឋនៅចងចាំជានិច្ចគុណតម្លៃថ្ងៃ៧មករា និងសម្ដេចតេជោ ដែលបានខិតខំស្វែងរកសន្តិភាព
ពលរដ្ឋជាមនុស្សចាស់ៗ ដែលបានកើតទាន់របបខ្មែរក្រហមបានសម្តែងក្តីដឹងគុណបំផុតចំពោះថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២របស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនាំកម្ពុជាឆ្ពោះមករកសន្តិភាពដល់បច្ចុប្បន្ននេះ។
ពលរដ្ឋលើកឡើថា ដោយសារគោលនយោបាយច្បាស់លាស់របស់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ទើបប្រទេសជាតិ អាចចាកចេញពីភ្នក់ភ្លើងសង្គ្រាម ពិសេសការក្រោកចេញពីរបបពលពតមានរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលជារបបដ៏សាហាវយ៉ង់ឃ្នង និងលំបាកវេទនា ហើយបានផ្តល់នូវសោធនាដកម្មដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ដែលបានសម្លាប់មនុស្សជាង៣លាននាក់។
ពលរដ្ឋបន្តលើកឡើងថា សន្តិភាព បានកើតឡើងមិនមែនជារឿងច្នៃដន្យនោះទេ គឺការដឹកនាំច្បាស់លាស់របស់សម្តេចតេជោ មានសន្តិភាពទើបមានការអភិវឌ្ឍ រួមមាន ផ្លូវថ្នល់ ស្ពានអាកាស អគារខ្ពស់ៗ សាលារៀន មានការបណ្ដុះបណ្ដាលចំនេះដឹង..ជាដើម។ ថ្ងៃ៧មករា ដែលវាជាថ្ងៃកំណើតទី២របស់ពួកគាត់គ្រប់គ្នា បើគ្មានថ្ងៃរំដោះ៧មករានោះទេ ប្រទេសជាតិ មិនអាចឈានមកដល់សព្វថ្ងៃនេះនោះទេ ។
សូមបញ្ជាក់ថា ថ្ងៃទី៧ មករា ឆ្នាំ២០២៥នេះ គឺជាគម្រប់ខួប៤៦ឆ្នាំហើយ នៃការរួចផុតពីរបបប្រល័យពូជសាសន៍ពលពត ពោលគឺ គិតចាប់ពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩មក៕
អត្ថបទ៖ សុភា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ