Connect with us

ព័ត៌មានជាតិ

តើពួកខ្មែរក្រហមរត់ចេញពីភ្នំពេញកាលពី៤៦ឆ្នាំដោយរបៀបណា?

បានផុស

នៅ

ថ្ងៃទី៧ ខែមករា ជាទិវាជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតាមរយៈជំនួយពីទ័ពវៀតណាមវាយផ្ដួលរំលំរបបខ្មែរក្រហមចេញពីអំណាច ដែលធ្វើឱ្យកម្ពុជាឈានដល់ទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាស្ថានភាពនៅថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនេះមិនទាន់ត្រូវបានគេដឹងទូលំទូលាយនៅឡើយទេ។

ថ្ងៃនេះកម្ពុជាថ្មីសូមលើកយកទិដ្ឋភាពថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនៅរាជធានីភ្នំពេញជូនលោកអ្នកនាងដូចតទៅ៖

ដោយយោងតាមសៀវភៅសត្រូវបងប្អូនឯង បានសរសេរថានៅពេលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងធំរបស់វៀតណាម បានចាប់ផ្ដើមបាញ់ផ្លោងដាក់តំបន់ជាយក្រុងរបស់រដ្ឋធានីភ្នំពេញយ៉ាងសំម្បើម។ បន្ទាប់មក មាត់ច្រកចូលទីក្រុងដ៏សំខាន់ៗជាងគេពីរ គឺផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៧ បានស្ថិតក្នុងស្ថានភាពត្រូវឃាំងខ្ទប់ដោយការរុលមកមុខរបស់ជួរកងទ័ពវៀតណាមដែលសម្រុកចូលមកទាំងហ្វូងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងស្ថានភាពដែលទ័ពរំដោះកាន់តែខិតជិតចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលរបស់ខ្មែរក្រហម និងគ្រួសារបាននាំគ្នាជ្រួលច្របល់រត់ចេញពីទីក្រុងតាមរថយន្តកាំមីញ៉ុង ម៉ូតូ កង់ ចេញគ្រប់ទិស។ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានសំរុកទៅស្ថានីយរថភ្លើងដើម្បីជម្លៀសខ្លួនទៅខេត្តបាត់ដំបង។

ក្នុងសៀវភៅដែលសរសេរដោយលោក ណាយ៉ាន់ ចាន់ដា នេះបានរៀបរាប់ថា រដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី និងសហការីរបស់គាត់ខំប្រឹងទប់ហ្វូងមនុស្សមិនឱ្យប្រជៀងគ្នាឡើងរថភ្លើងនោះទេ ដោយទុកកន្លែងដល់អ្នករបួសដែលដឹកមកគ្មានឈប់ដាក់លើរថភ្លើង។ ខណៈដែលព្រះអាទិត្យកំពុងដុតកម្ដៅរថភ្លើងដែលកំពុងផ្ទុកមនុស្សពេញនោះ នៅម៉ោងប្រហែល៩ព្រឹកមាននិរសារម្នាក់បានរត់មកប្រាប់ថាកងទ័ពវៀតណាមស្ថិតនៅប្រមាណជា៥គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងភ្នំពេញ។ ពេលនោះហើយដែល អៀង សារី ប្រាប់ឱ្យរថភ្លើងចេញដំណើរភ្លាម ខណៈដែលមនុស្សចាប់ផ្ដើមលោតតោងទ្វា ចម្រឹងរថភ្លើង និងបានឡើងទៅទំពេញលើដំបូលរថភ្លើង ក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង។

នៅម៉ោងប្រមាណ១០ព្រឹក ពួកក្មេងៗខ្មែរក្រហមដែលគេដាក់ឱ្យចាំនៅតាមស្ថានទូតត្រូវបានគេមកដឹកជម្លៀសចេញ។ មុនចេញយុទ្ធជនម្នាក់បានលើកកាំភ្លើងអាកា៤៧បាញ់រះមកលើស្ថានទូតឡាវយ៉ាងគគ្លើន។ តមកទៀតយូរៗម្ដងគេបានឮសំឡេងរថយន្តកាំមីញ៉ុងជាច្រើនគ្រឿងដែលផលិតនៅប្រទេសចិនដែលមានផ្ទុកមនុស្សពេញៗ បានបើកបរយ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស។

ចុងក្រោយគេគឺ ឧទ្ធម្ភាចក្រជាច្រើនគ្រឿងព័ណ៌បៃតងបានបង្ហាញខ្លួនរូបរាងឡើងនៅក្នុងលំហរមេឃដ៏សែនក្ដៅនាពេលព្រឹកនោះ។ តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឡាវពេលនោះគឺលោក ខាំផាន ថាសំឡេងឧទ្ធម្ភាចក្រដ៏ច្រើននោះពេលហោះចេញបានលាន់ឮរហូតលប់លើសំឡេងកាំភ្លើងធំទៀតផង ដោយលោកបានសន្និដ្ឋានថា ប៉ុល ពត អាចស្ថិតក្នុងឧទ្ធម្ភាចក្រណាមួយក្នុងចំណោមឧទ្ធម្ភាចក្រទាំងនោះ។

ក្នុងសៀវភៅសត្រូវបងប្អូនឯងបានសរសេរថា៖ «អ្នកនៅរដ្ឋធានីទាំងប៉ុន្មាន ត្រូវបោះបង់ពេលបាយមិនទាន់ហើយរបស់ខ្លួន និងត្រីរាប់តោនដែលទុកឱ្យស្អុយរលួយចោល ប៉ុន្ដែក៏បោះបង់គ្រឿងសាស្ត្រាវុធគ្រាប់រំសេវយ៉ាងច្រើន និងឯកសារទាំងឡាយ​របស់គុកទួលស្លែងដែលនាំឱ្យគ្រោះថ្នាក់ទៀតផង»។

ក្រោយខ្មែរក្រហមរត់ចែកជើងគ្នាស្ងាត់ទីក្រុង នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រថក្រោះជាច្រើនគ្រឿងដែលមានដោតទង់ជាតិព័ណ៌ក្រហម និងលឿង បានលេចចេញជាបន្តកន្ទុយគ្នាជាសញ្ញានៃការមកដល់នៃកងទ័ពរំដោះបានចូលមកដល់រដ្ឋធានីភ្នំពេញ ជាមួយនឹងការប្រកាសតាមវិទ្យុផ្សាយដំណឹងថា «ក្រុងភ្នំពេញត្រូវបានរំដោះហើយ!»

ប្រមុខរដ្ឋខ្មែរក្រហម​លោក ខៀវ សំផន ដែលបានរត់ចេញពីភ្នំពេញនៅថ្ងៃទី៦ ខែមករា បានសរសេរក្នុងសៀវភៅរបស់ខ្លួនដែលមានចំណងជើងថា ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះថា «មេៗខ្មែរក្រហមខ្លួនឯងក៏មិននឹកស្មានថា​ប្រព័ន្ធការពាររបស់គេត្រូវរលំដួលយ៉ាងឆាប់រហ័សយ៉ាងនេះផងដែរ»

គួរឱ្យដឹងដែរថា ការប្រយុទ្ធគ្នារវាងទ័ព​ខ្មែរក្រហម​ និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានការគាំទ្រពីវៀតណាមនេះ ប្រើពេលប្រមាណតែ២សប្ដាហ៍ប៉ុណ្ណោះធ្វើឱ្យខ្មែរក្រហមដួលរលំរត់ចេញពីភ្នំពេញ។ ក្រោយការដួលរលំខ្មែរក្រហមបានទៅតាំងមូលដ្ឋានខ្លួនតាមជួរភ្នំក្រវាញបង្កើតចលនាតស៊ូរហូតដល់រលាយបាត់រូបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈសមាហរណកម្មក្នុង​នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣៦ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម