Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តឧត្តរមានជ័យ៖ ការបង្កើនម៉ោងចេញចូលនៅច្រកជាំ គឺបង្កើនសេដ្ឋកិច្ចពលរដ្ឋជាប់ព្រំដែន

បានផុស

នៅ

កម្ពុជា-ថៃ បង្កើនម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ រហូតដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។ ការបង្កើនម៉ោងបន្ថែមនៅច្រកព្រំដែនពេលនេះ អភិបាលខេត្តឧត្តរមានជ័យ ថា នឹងជំរុញលំហូរសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែសកម្មឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកដំណើរការបង្កើនម៉ោងឆ្លងកាត់ច្រកព្រំដែនអន្តរជាតិជាំ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត​ ព្រមទាំងវត្តមានចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត។

លោកអភិបាលខេត្ត មាន ចាន់យ៉ាដា បញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង នឹងបើកដំណើរការឱ្យប្រជាពលរដ្ឋចេញចូលឆ្លងកាត់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង ១០យប់ ខណៈកាលពីមុន ច្រកនេះ គឺបិទមិនឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ឆ្លងកាត់ត្រឹមម៉ោង ៨យប់ប៉ុណ្ណោះ។

លោកអភិបាលខេត្ត ថា ការបង្កើនម៉ោងចេញចូលនៅច្រកព្រំដែន នឹងបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ហើយលោកបញ្ជាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត បានប្តេជ្ញាពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងជំរុញជីវភាពប្រជាពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ។

បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានច្រកព្រំដែនអន្តរជាតិសំខាន់ៗចំនួន៣ រួមមាន៖ ច្រកព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ជាប់នឹងខេត្តបុរីរាំ ប្រទេសថៃ ច្រកព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ជាប់ខេត្តស៊ីសាកេត​ប្រទេសថៃ និងច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងស្រុកសំរោង មានព្រំប្រទល់ជាប់នឹងខេត្តសុរិន្ទ។

ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ជាំ (កម្ពុជា-ថៃ) ​ត្រូវបាន​បើក​ដំណើរការ​ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ឡើងវិញ ​កាលពី​ថ្ងៃ​ទី៩ ​ខែឧសភា ​ឆ្នាំ២០២២ ​បន្ទាប់ពី​ច្រក​មួយ​នេះ ​បាន​បិទ​ជា​បណ្តោះអាសន្ន​ដោយ​ភាគី​ថៃ​ អស់​រយៈពេល​ជាង​ ២ឆ្នាំ ​ដោយសារ​ការរីក​រាល​ដាល​ជាសកល​នៃ​ជំងឺ​កូវីដ១៩​៕  

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម