Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

បានផុស

នៅ

រញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Shigatse នៃតំបន់ទីបេ ខណៈព័ត៌មានបឋមបានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន៣២នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន, គ្រោះធម្មជាតិនេះវាយប្រហារនៅម៉ោង៩:០៥នាទីព្រឹកថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ជាមួយជម្រៅ១០គីឡូម៉ែត្រ ហើយឥទ្ធិពលរបស់វា បានធ្វើឲ្យរង្គើចម្ងាយរាប់រយគីឡូម៉ែត្រ ដល់ប្រទេសនេប៉ាល់និងឥណ្ឌាឯណោះ។

យ៉ាងណាក្តី ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់អំពីទំហំនៃការខូចខាតនោះទេ ខណៈមន្ត្រីមូលដ្ឋានព្រមានថា តួលេខមនុស្សស្លាប់និងរបួស អាចកើនឡើង។

សូមបញ្ជាក់ថា នារយៈពេល៥ឆ្នាំមកនេះ ទីក្រុង Shigatse បានជួបការរញ្ជួយដីចំនួន២៩លើក ប៉ុន្តែទាំងនោះសុទ្ធតែជាកម្រិតស្រាល ពោលគឺត្រឹម៣ទៅ៤រ៉ិចទ័រប៉ុណ្ណោះ។

យ៉ាងណា គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ បានវាយប្រហារខេត្ត ស៊ីឈួន ប្រទេសចិនក្នុងឆ្នាំ២០០៨ ដោយសម្លាប់មនុស្សជិត ៧០ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ នៅវ៉ានូទូតំបន់​ប៉ាស៊ីហ្វិក​​​សម្លាប់មនុស្ស១៤នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម