ព័ត៌មានជាតិ
លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល
ក្រោយផ្ទុះការវែកញែក និងផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនអំពីលោក ប៊ុន ភក្ដី ជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល ស្រាប់តែលោកចេញមកបកស្រាយច្បាស់ៗពីជីវប្រវត្តិរបស់លោកភ្លាមៗផងដែរ។
តាមរយៈការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានលើកឡើងថា សូមគោរពជម្រាបជូនសាធារណជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃនេះ ខ្ញុំសូមលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ ជៀសវាងមានការយល់ច្រឡំ ខ្ញុំឈ្មោះ ប៊ុន ភក្ដី ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ៥ មេសា ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ បន្ថែមពីលើនោះ លោកក៏បានបន្ដថា លោកបាន
-បញ្ចប់ការសិក្សាបឋមសិក្សានៅសាលាបឋមសិក្សាសុខអានទន្លាប់ ដោយស្រលាញ់ការសិក្សារៀនសូត្រ បានមកបន្តសិក្សានៅវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ
-បញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០០៦-២០១០)
-បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០១៣-២០១៥)
-បញ្ចប់បរិញ្ញបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រនយោបាយ នៅបណ្ឌិត្យសភានគរបាលកម្ពុជា (២០១៣-២០១៥)
ទន្ទឹមនឹងនោះលោក ប៊ុន ភក្ដី បានបន្ដទៀតថា លោកជាបេក្ខជនបណ្ឌិត ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ (២០២០-បច្ចុប្បន្ន) ដោយបានទទួលជោគជ័យលើការបោះពុម្ពផ្សាយអត្តបទស្រាវជ្រាវជាលក្ខណៈអន្តរជាតិ លើប្រធានបទ «The Trained Police Competency and Work Performance in the Cambodian Police Force» នៅក្នុងកាលិកបត្រស្រាវជ្រាវ The Academic Journal of St Clements Education Group «VERITAS» ដែលមានមូលដ្ឋាននៅ British West Indies នៃប្រទេសអង់គ្លេស ក្នុង Volume 15, No. 2 ISSN2307-2806 សម្រាប់ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងស្នាដៃនេះបណ្ឌិត្យសភានគរបាលកម្ពុជាក៏បានចុះផ្សាយអំពីលទ្ធផលជោគជ័យរបស់ខ្ញុំបាទក្នុងគណនី ហ្វេសប៊ុកផេកផងដែរ។ លោកក៏បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាច្រើនវគ្គផងដែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
លើសពីនោះទៀត លោកក៏បានបន្តថា អំពីប្រវត្តិការងារ ខ្ញុំបាទបានចូលបម្រើការងារជាមន្ត្រីនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយប្រឹងប្រែងបំពេញការងារតាមតួនាទី និងភារកិច្ច ព្រមទាំងទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ រួមមាន៖ ជាអនុប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៤-២០១៦), ជាប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៦-២០២៤), ជានាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន។
លោក ប៊ុន ភក្ដី បន្តថា ខ្ញុំគ្រាន់តែជាកូនកសិករ យកការតស៊ូ ព្យាយាមជាដើមទុន និងទទួលបានការផ្ដល់ឱកាសពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបម្រើអង្គភាព និងប្រទេសជាតិ។ ជាចុងក្រោយនេះ សូមសម្ដែងនូវការសោកស្ដាយចំពោះ ហ្វេសប៊ុកផេក #DTN7.com ហ្វេសប៊ុកផេក #អវតារ ស និងបុគ្គលមួយចំនួនដែលខ្វះប្រភពព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ បានបណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។ ដូច្នេះ សូមសាធារណជន កុំយករឿងចៃដន្យ មកវិភាគធ្វើជាការពិត។ ខ្ញុំសង្ឃឹមថា សាធារណជនឈប់មានការយល់ច្រឡំលើបញ្ហានេះ សូមគោរពអរគុណ។
គួររំលឹកថា លោក ប៊ុន ភក្ដី ត្រូវបានអ្នកលេងបណ្ដាលសង្គម និងផេកមួយចំនួនបានចោទប្រកាន់ និងប្រឌិតព័ត៌មានមិនពិតថា លោកជាជនជាតិវៀតណាមបន្លំខ្លួន តែមានតំណែងជាមន្ត្រីនគរបាល ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់លោក៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ