ព័ត៌មានជាតិ
កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា
នៅដើមឆ្នាំ២០២៥នេះ ប្រជាកសិករនៅតាមបណ្តាស្រុកគោលដៅផ្នែកកសិកម្មដំណាំស្រូវ កំពុងចាប់ផ្តើមមមាញឹ កក្នុងការប្រមូលទិន្នផលស្រូវប្រចាំរដូលកាល(ស្រូវធ្ងន់)ដើម្បីចូលទីផ្សារ ខណៈតម្លៃទីផ្សារបានប្រគៀកប្រកិតនិងស្រូវស្រាល (ស្រូវស្រង៉ែ)។
កសិករ វ័យ៦៦ឆ្នាំ ជាកសិករ រស់នៅក្នុងស្រុកថ្មគោល បានពន្យល់ថា កសិករជំនាន់ចាស់ មិនដែលបោះបង់នូវទម្លាប់ក្នុងការដាំដុះស្រូវធ្ងន់នោះទេ។ កសិកររូបនេះបន្តពន្យល់ថា ស្រូវប្រចាំរដូវឬស្រូវធ្ងន់ គឺជាប្រភេទស្រូវធ្វើបានតែមួ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ខុសពីស្រូវស្រាល គឺប្រភេទស្រូវស្រង៉ែ គឺធ្វើបាន២ដងក្នុងមួយឆ្នាំ មិនប្រកាន់ ថ្ងៃ ខែ ឆ្នាំ នោះទេ សំ ខាន់ឲ្យតែកសិករនោះមានកម្លាំងនិងធនធាន ។
អ្នកស្រី វុធ បានបន្តថា លើទំហំដីស្រែរបស់អ្នកស្រីត្រឹមតែ២ហិកតា អ្នកស្រីបានបង្កបង្កើនផលតែប្រភេទស្រូវធ្ងន់ប៉ុណ្ណោះតាំងពីដើមរហូតមក ហើយប្រភេទស្រូវធ្ងន់ដែលអ្នកស្រីទម្លាប់ដាំនោះគឺស្រូវនាងខុន ខណៈក្រុមគ្រួសារអ្នកស្រីក៏ចូលចិត្តបរិភោគអង្ករប្រភេទនេះដែរ គឺមានរស់ជាតិឆ្ងាញ់ ហើយចាស់ពីដើមស្ទើរគ្រប់គ្នាក៏និយមបរិភោគដែរ។ អ្នកស្រីថា ដើមឆ្នាំនេះអ្នកស្រី ក៏កំពុងប្រមូលផលដែរ ហើយទុកខ្លះសមល្មមគ្រប់បរិភោគមួយឆ្នាំ ក្រៅពីនេះលក់ដើម្បីយកថវិកាផ្គត់ផ្គង់គ្រួសារខ្លះ ចំណែកតម្លៃទីផ្សារឆ្នាំនេះ អ្នកស្រីលក់បានចន្លោះពី៧៥ទៅ៨០ម៉ឺនរៀលក្នុង១តោន តាមសភាពស្រូវនៅសើមនិងស្រូវស្ងួត ខណៈទិន្នផលស្រូវរបស់អ្នកស្រីទទួលបាន៦តោនក្នុង១ហិកតា។ ហើយចំពោះតម្លៃខាងលើនេះ អ្នកស្រីក៏ដូចជាកសិករផ្សេងទៀតថា អាចទប់ទល់លើការចំណាយនិងបានចំណេញខ្លះ អ្នកស្រីសង្ឃឹមថា ឆ្នាំខាងមុខទីផ្សារនឹងបានប្រសើជាងនេះបន្តទៀត។
ចំណែកកសិករនៅស្រុកឯកភ្នំវិញ ក៏កំពុងប្រមូលទិន្នផលស្រូវស្រាល(ស្រូវស្រង៉ែ)ផងដែរ យ៉ាងហោចកសិករទទួលទិន្នផល បានចន្លោះពី៤ទៅ៦តោនក្នុងមួយហិកតា ហើយកសិករខ្លះក៏ឈានដល់៧តោនក្នុងមួយហិកតាដែរ តាមរយៈការថែបំប៉ន។ ក្នុងចំណោមកសិករក្នុងស្រុកឯកភ្នំ លោក ធូ មានវ័យ៤៩ឆ្នាំ លោកបានលើកឡើងថា ឆ្នាំនេះទិនផលស្រូវស្រង៉ែលោកលក់បានជាង៩០ម៉ឺនរៀលក្នុងមួយតោន តម្លៃនេះបើទូទាត់ទៅ បានចំណេញខ្លះដែរ សម្រាប់ទ្រទ្រង់ជីវិតភាពគ្រួសារ និងបានដើមទុនដាំដុះបន្តទៀតផងដែរ ដោយលោកបានពន្យល់ថា លោកបានចំណាយលើទំហំដីមួយហិតា បើសរុបអស់ប្រមាណជាមួយលានហាសិបម៉ឺនរៀល ក្នុងនោះថ្លៃជី ថ្លៃច្រូត និង ភ្ជួររាស់ ខណៈទិន្នផលទិន្នផលស្រូវលោកទទួលបានជិត៦តោនក្នុងមួយហិកតា។
បើយោងតាមរបាយការណ៍ មន្ទីរកសិកម្មខេត្ត បានបង្ហាញថា ល្បឿនបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី០៤ខែមករា ដើមឆ្នាំ២០២៥នេះ សម្រាប់ស្រុកឯកភ្នំ សរុប ៥,៦៦៩ហិតា ស្មើ២៨៣.៤៥% នៃផែនការដាំដុះស្រូវ ប្រាំងលើផ្ទៃដី២០០០ហិតា។ ចំណែកស្រុកថ្មគោល សរុប ២៤,៤៩៣ហិតា ស្មើ៣៤៩.៩០% នៃផែនការដាំដុះស្រូវប្រាំងលើផ្ទៃ ដី៧០០០ហិតា ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ